កម្រងរូបភាពតាំងពិព័រណ៍សៀវភៅរបស់ពុទ្ធសាសនបណ្ឌិត្យនៅបណ្ណាល័យជាតិ(៩-១១-២០២២)

សូមអរគុណជាអនេកដល់លោកអ្នកទាំងអស់ដែលបាន ចូលមកមើលស្តង់ពិព័រណ៍សៀវភៅរបស់ពុទ្ធសាសនបណ្ឌិត្យ លេខ ១០១ នៅបណ្ណាល័យជាតិ។ ក្នុង រយៈពេលបីថ្ងៃ នេះ (៩-១១ធ្នូ២០២២) មាន លោក លោកស្រីចំនួនជាងប្រាំពីររយនាក់ បានចូលមកទទួលសៀវភៅពីពុទ្ធសាសនបណ្ឌិត្យ ជាង មួយពាន់ប្រាំរយក្បាល ដែលជាអំណោយរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

Read more: កម្រងរូបភាពតាំងពិព័រណ៍សៀវភៅរបស់ពុទ្ធសាសនបណ្ឌិត្យនៅបណ្ណាល័យជាតិ(៩-១១-២០២២)

កិច្ចប្រជុំស្តីពីការត្រៀមរៀបចំអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០

រសៀលថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ ដែលមានការយាង និមន្ត អញ្ជើញចូលពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ  ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ជំនួយការផ្ទាល់ឯកឧត្តមរដ្ឋមន្រ្តី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ  នៅទីស្តីការក្រសួង។

Read more: កិច្ចប្រជុំស្តីពីការត្រៀមរៀបចំអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០

កិច្ចប្រជុំពិភាក្សាស្តីពីគុណភាពអប់រំវិស័យពុទ្ធិកសិក្សា

រសៀលថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីគុណភាពអប់រំវិស័យពុទ្ធិកសិក្សា ដែលមានការនិមន្ត អញ្ជើញចូលពី ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះអគ្គាធិការរង ព្រះសាកលវិទ្យាធិការរង ជំនួយការផ្ទាល់ឯកឧត្តមរដ្ឋមន្រ្តី សាកលវិទ្យាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងលោកសាស្រ្តាចារ្យនៅពុទ្ធិកវិទ្យាល័យ និងពុទ្ធិកសាកលវិទ្យាល័យ  នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតប្រគេន និងជូនដល់ ថ្នាក់ដឹកនាំ ព្រះមន្រ្តីសង្ឃ និងមន្រ្តីជំនាញ លើកពីដំណើរការ និងបញ្ហាគុណភាពអប់រំរបស់ពុទ្ធិកសិក្សាពីកម្រិតបឋមសិក្សា រហូតដល់ពុទ្ធិកឧត្តមសិក្សា។

បន្ទាប់ពីការលើកឡើងរបស់ឯកឧត្តម ព្រះមន្រ្តី និងមន្ត្រីជំនាញរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ថា ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីពុទ្ធិកសិក្សាគ្រប់កម្រិត ការធ្វើវិក្រឹតការគរុកោសល្យជាការចាំបាច់ ប្រសិនបើយើងមិនអាចបើកវគ្គវិក្រិតការគ្រូទាំងអស់បានទេ យើងអាចបង្កើតជម្រើសបណ្តុះបណ្តាលគ្រូបង្គោលឱ្យបានច្រើនលើកច្រើនសារដើម្បីយកទៅបណ្តុះបណ្តាលបន្ត និងបង្កើតក្រុមការងារព្រាងគោលនយោបាយស្តីពីពុទ្ធិកសិក្សាជាតិ។

Read more: កិច្ចប្រជុំពិភាក្សាស្តីពីគុណភាពអប់រំវិស័យពុទ្ធិកសិក្សា

ពិធីបិទអង្គសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២

 

 

 

រសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ«សាសនិកចូលរួមប្រឆាំងការជូញដូរមនុស្ស និងទាសភាពសម័យទំនើប» ដែលមានការយាង និមន្ត និងអញ្ជើញ ពីសំណាក់ព្រះធម្មសិរីអាភាករោ សុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរាជតំណាងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាព្រហ្មមុនី ទូច សាទរ  ព្រះរាជាគណថ្នាក់ទោ ព្រះមេគណស្តីទីរាជធានីភ្នំពេញព្រះរាជតំណាងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ  ឯកឧត្តម លោកជំទាវ គណៈកម្មាធិការទី៧ ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំសាសនាពាហិរសាសនា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រី ជាសិក្ខាកាមចំនួនប្រមាណ ២៧០ អង្គ/នាក់ នៅទីស្តីការក្រសួង។

  ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី  បានមានប្រសាសន៍ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ ជូ ប៊ុនអេង ជាវាគ្មិន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាព្រហ្មមុនី ទូច សាទរ ព្រះមេគណស្ដីទីរាជធានីភ្នំពេញ នៃគណៈធម្មយុត្តិកនិកាយ លោក ស៊ីម ម៉ាត់ទោត តំណាងមកពីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លោក សរ ពលៈ តំណាងមកពីក្រុមប្រឹក្សាប្រិយ៍សម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា ជាពិសេសនាយកដ្ឋានពាហិរសាសនា ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលានេះឡើង ប្រកបដោយជោគជ័យគួរជាទីមោទកៈនាពេលនេះ និងសូមសម្ដែងនូវការកោតសរសើរដល់គ្រប់បណ្ដាមេដឹកនាំនិកាយសាសនាទាំងអស់នៅកម្ពុជា ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របទៅតាមសីលធម៌ និងគោលលទ្ធិ មាគ៌ាដឹកនាំសាសនានីមួយៗ និងច្បាប់របស់រដ្ឋ ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ ក៏បានចេញសេចក្តីអំពាវនាវ ស្នើដល់សាធារណជន ជាតិ អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្ដល់ព័ត៌មានពាក់ព័ន្ធអំពីអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តី សំណូមពរចំពោះអង្គសិក្ខាសាលាទាំងមូលមួយចំនួន ដូចខាងក្រោម ៖

១-សូមថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ បន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព និងការរីកចម្រើនបន្តទៅទៀត ជាពិសេសរក្សាបាននូវសុខដុមនីយកម្មគ្រប់សាសនាទាំងអស់ ដែលប្រតិបត្តិគោលលទ្ធិសាសនានៅព្រះរាជាណាចក្រកម្ពុជា ។

២-សូមឱ្យថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ យកសេចក្ដីប្រកាសរួមទៅផ្សព្វផ្សាយដល់សាសនិករបស់ខ្លួនអំពីបញ្ហាពាក់ព័ន្ធការជួញដូរមនុស្ស ការកេងប្រវញ្ចងារការ ការរំលោភបំពាន ច្បាប់ផ្សេងៗទៀតរបស់រដ្ឋតាមរយៈការទេសនាអប់រំ សិក្ខាសាលាវគ្គបណ្ដុះបណ្ដាល និងវិធីសាស្ត្រនានាតាមគ្រប់រូបភាព ដែលអាចធ្វើទៅបានប្រកបដោយប្រសិទ្ធភាព ។

៣-សូមឱ្យថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ រួមសហការគ្នា សាមគ្គីគ្នា មានឯកភាពផ្ទៃក្នុង ក្នុងសហគមន៍តែមួយ ខិតខំប្រណិប័តធម៌វិន័យសាសនា និងច្បាប់រដ្ឋ ។ 

៤-សូមឱ្យចាត់ទុកសេចក្ដីប្រកាសរួម ជាគោលការណ៍សម្រាប់អនុវត្តរួមគ្នា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា និងរួមចំណែកអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។

Read more: ពិធីបិទអង្គសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២

សិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២

 

 

 

ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ«សាសនិកចូលរួមប្រឆាំងការជូញដូរមនុស្ស និងទាសភាពសម័យទំនើប» ដែលមានការយាង និមន្ត និងអញ្ជើញ ពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ  ឯកឧត្តម លោកជំទាវ គណៈកម្មាធិការទី៧ ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំសាសនាពាហិរសាសនា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រី ជាសិក្ខាកាមចំនួនប្រមាណ ២៧០ អង្គ/នាក់ នៅទីស្តីការក្រសួង។

  ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី  បានមានប្រសាសន៍ ជូននូវវិភាគទាន កន្លឹះចំនួន៤ ដល់អង្គសិក្ខាសាលាដូចខាងក្រោម៖

១.សូមឲ្យមេដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ គោរពដឹងគុណដ៏ជ្រាលជ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិឲ្យមានការ រីកចម្រើនប្រកបដោយសុខសន្តិភាព និងជំរុញឲ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា។ 

២.សូមឲ្យបន្តចូលរួមថែរក្សាការពារ សន្តិភាព ស្ថេរភាព និងអភិវឌ្ឍជាតិ លើគ្រប់វិស័យ ដែលកំពុងមានពេញបរិបូរណ៍ ឲ្យគង់វង្ស។

៣.សូមឲ្យគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការអំពាវនាវរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដែលមាន ៦ចំណុច (ទី១.ចូលរួមរក្សាសន្តិភាព សន្តិសុខសណ្ដាប់ ធ្នាប់សង្គម, ទី២.ចូលរួមទាំងអស់គ្នា ដើម្បីភូមិឃុំយើងមានសុវត្ថិភាព, ទី៣.សូមឲ្យចូលរួម ធ្វើយុទ្ធនាការដើម្បីបំបាត់ ឬកាត់បន្ថយអំពីបញ្ហាគ្រឿងញៀន, ទី៤.សូមយកចិត្តទុកដាក់ ជាមួយនឹងចរាចរណ៍, ទី៥.សូមបន្តធ្វើសុខដុមនីយកម្មក្នុងផ្ទៃក្នុងសាសនាខ្លួនឯង និង ជាមួយសាសនាដទៃទៀត ទី៦.សូមឲ្យយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធាន មនុស្ស ដើម្បីឲ្យសាសនារឹងមាំ និងរីកចម្រើនបន្តទៀត)។

៤.សូមឲ្យស្ថាប័នពាក់ព័ន្ធ និងមេដឹកនាំសាសនា បន្តអនុវត្តមុខងារតួនាទី ភារកិច្ច របស់ខ្លួន ក្នុងការអប់រំទូន្មាន និងផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបគ្រប់មជ្ឈដ្ឋាន ជាពិសេស បរិស័ទជាយុវជន គម្បីខិតខំកែច្នៃចំណេះដឹងជំនាញដែលខ្លួនមាន ទៅជាផលប្រយោជន៍ ដែលសុចរិត ប្រកបដោយភាពរីកចម្រើន ជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង និងមិន ធ្វើឲ្យខ្លួនធ្លាក់ក្នុងក្តីវិនាស ដោយអំពើឧក្រិដ្ឋ ដែលអូសទាញដោយជនល្មើស។

Read more: សិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/