សារលិខិត​រំលែកមរណទុក្ខជូនសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេច​ព្រះ​សង្ឃនាយក​រង​ទី​១ នៃ​ព្រះរាជាណាចក្រកម្ពុជា

រសៀលថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឈិត រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រវជាញោមបង្កើតរបស់ សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី ១ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព យប់ថ្ងៃចន្ទ១១រោជ ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០:៣៧នាទី ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ ។

Read more: សារលិខិត​រំលែកមរណទុក្ខជូនសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេច​ព្រះ​សង្ឃនាយក​រង​ទី​១...

សិក្ខាសាលា​បណ្ណាល័យ​អេឡិចត្រូនិច

 

 

 

សិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកពុទ្ធសាសនបណ្ឌិត្យពុទ្ធសាសនបណ្ឌិត្យបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិករបស់ខ្លួនចំនួនពីរថ្ងៃ គឺថ្ងៃចន្ទ-អង្គារ ទី១៩-២០ ខែធ្នូ ឆ្នាំ២០២២ ដោយមានមន្ត្រី-បុគ្គលិកចំនួន១៧រូបបានចូលរួម។ សិក្ខាសាលានាថ្ងៃទី១ មានវាគ្មិនចំនួន៤រូបមកធ្វើការបង្ហាត់បង្ហាញពី៖

1-បណ្ណាល័យ និងដំណើរការ ឧទ្ទេសនាមដោយលោកជំទាវ សេង សុវត្ថា ទីប្រឹក្សាបណ្ណាល័យរដ្ឋសភា

2-ដំណើរឆ្ពោះទៅការបង្កើតបណ្ណាល័យឌីជីថល (Towards the Establishment of an Digital Library) ដោយលោកបណ្ឌិត ហេង                  សុវណ្ណរិទ្ធ អនុប្រធានបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

3-គោលការណ៍បណ្ណាល័យឌីជីថល និងដំណើរការ ដោយលោក គឹម ច័ន្ទត្រាបុត្រ បណ្ណារក្ស

4-ការធ្វើឯកសារឌីជីថល និងការដឹកនាំពិភាក្សា ដោយលោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ

នៅថ្ងៃទី២នៃសិក្ខាសាលា សិក្ខាកាមទាំងអស់បានទៅទស្សនកិច្ចបណ្ណាល័យ ហ៊ុន សែន, បណ្ណាល័យជាតិ និងបណ្ណាល័យរដ្ឋសភាជាតិ ដើម្បីដកស្រង់បច្ចេកទេសក្នុងការរៀបចំបណ្ណាល័យឌីជីថល និងការទុកដាក់សៀវភៅ-ឯកសារនៅក្នុងបណ្ណាល័យនីមួយៗ។ មន្ត្រី-បុគ្គលិកទាំងអស់ ក៏បានស្វែងយល់ពីការបំពេញសេវាកម្មរបស់បណ្ណាល័យនីមួយៗដើម្បីជាចំណេះដឹង និងបទពិសោធន៍សម្រាប់ការប្រព្រឹត្តទៅរបស់បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ដើម្បីបម្រើសាធារណជនទូទៅ។

Read more: សិក្ខាសាលា​បណ្ណាល័យ​អេឡិចត្រូនិច

វេទិកាប្រជុំតុមូលព្រះពុទ្ធសាសនា

ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាប្រជុំតុមូលព្រះពុទ្ធសាសនា ដើម្បីបង្កើតវេទិកាអន្តរជាតិសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការព្រះពុទ្ធសាសនាបង្ហាញពីជំនឿសន្និភាព និងសេចក្តីស្រឡាញ់ សុខុមាលភាពរបស់ប្រជាជន នៅសណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ។

Read more: វេទិកាប្រជុំតុមូលព្រះពុទ្ធសាសនា

ប្រវត្តិសាស្ត្រខ្មែរសតវត្សរ៍ទី១៤

 

 

 

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ប្រវត្តិសាស្ត្រខ្មែរសតវត្សរ៍ទី១៤៖ គួរតែគ្មានរឿងតាត្រសក់ផ្អែម និងស្តេចអយុធ្យាសោយរាជ្យនៅអង្គររវាងពាក់កណ្តាលសតវត្សរ៍នេះទេ» ដោយសាស្ត្រាចារ្យបណ្ឌិត វង់ សុធារ៉ា ជាសាស្ត្រាចារ្យផ្នែកសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរនិងអាស៊ីអាគ្នេយ៍ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក។

សេចក្តីសង្ខេប

ក្នុងប្រវត្តិសាស្ត្រខ្មែរជាប្រពៃណី ដែលអ្នកប្រាជ្ញបារាំងបានរៀបចំទុកឱ្យ បានបង្ហាញអំពីការប្រែប្រួលរាជវង្សស្តេចអង្គរនៅមុនពាក់កណ្តាលសតវត្សរ៍ទី១៤ ព្រោះនៅសម័យកាលនេះព្រះមហាក្សត្រអង្គរ មិនបានបន្សល់ទុក សិលាចារឹកច្រើន ដូចពេលមុន។ ប្រវត្តិវិទូបារាំងបានងាកទៅចាប់យកពង្សាវតារ ដែលអ្នកចេះដឹងខ្មែរនៅសតវត្សរ៍ទី១៩បានតាក់តែងឡើងនោះ  មកធ្វើជាប្រភពឯកសារប្រវត្តិសាស្ត្រ វិញ។ រឿងព្រេងនិទានតាត្រសក់ផ្អែម ដែលជាអ្នកដាំត្រសក់បានសម្លាប់ស្តេចដោយអចេតនា ហើយត្រូវបានមន្ត្រីលើកធ្វើជាស្តេចនៅអង្គរ ត្រូវបានអ្នកប្រាជ្ញបារាំងយកមកភ្ជាប់រជ្ជកាលតពីព្រះបាទជយវម៌្មទី៩ នៅទសវត្សរ៍ឆ្នាំ១៣៣០។ បន្ទាប់ពីនោះ ព្រះរាជាអង្គរ ជាចៅរបស់តាត្រសក់ផ្អែម ដែលសោយរាជ្យនៅអំឡុង ពាក់កណ្តាលសតវត្សរ៍ទី១៤នោះ បានរងការវាយប្រហារ ពីសំណាក់ស្តេចអយុធ្យា (ត្រឹង-ងា ១៩៧៣៖ ១៨០) ដែលពង្សាវតារសៀម នៅសតវត្សរ៍ទី១៩ អះអាងថា ជារដ្ឋថៃ។ ចម្បាំងក្នុងរាជ្យព្រះបាទ លំពង់រាជានេះ បាននាំឱ្យស្តេច រាមាធិបតី របស់សៀមអយុធ្យា អាចកាន់កាប់ និងដាក់បុត្រាបីអង្គឱ្យឡើង សោយរាជ្យបន្តបន្ទាប់គ្នា ពីឆ្នាំ១៣៥៣ ដល់១៣៥៧។

នៅពេលពិនិត្យព្រឹត្តិការណ៍ទាំងអស់នេះឡើងវិញ និងវិភាគទៅលើប្រភពពង្សាវតារខ្មែរ អយុធ្យា និងឡាវ  ព្រមជាមួយសិលាចារឹកមួយចំនួនតូច ឡើងវិញ ខ្ញុំបានមើលឃើញថា រឿងតាត្រសក់ផ្អែម បានឡើងធ្វើស្តេចនោះ គ្រាន់តែជារឿងព្រេងនិទានចម្លងមកពីមននៅភូមាកាលពីសតវត្សរ៍ទី១០ ដូចការសង្ស័យរបស់ប្រវត្តិវិទូ ហ្សកសឺដេស មែន។ ចំណែក ចម្បាំងឈ្លានពាន អង្គរ ដោយអយុធ្យា  ពីឆ្នាំ១៣៥១ដល់១៣៥៧គ.ស. រឹតតែជារឿងប្រឌិតថែមទៀត បើយើងលើកយក ប្រភពឯកសារអយុធ្យា និងពង្សាវតារឡាវ មកពិចារណា។ 

ហេតុនេះ បទបង្ហាញអំពីប្រធានបទនេះ នឹងផ្ដោតសំខាន់លើប្រភពឯកសារផ្សេងៗគ្នា ព្រមទាំងការបកស្រាយព្រឹត្តិការណ៍មិនទំនងមួយចំនួន ដោយអ្នកសរសេរពង្សាវតារខ្មែរ។

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាស។

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

sorsokny[at]gmail.com

www.budinst.gov.kh

 

 

 

 

សារលិខិត ជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្វខួបកំណើតគម្រប់៦៨ឈានចូល៦៩ ឆ្នាំ

សារលិខិតគោរពជូនពររបស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងធម្មការ និងសាសនា ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/