សិក្ខាសាលាស្តីពីការផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ «SARMIS»

ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុកម្មវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ «SARMIS»

ជូនអង្គភាពក្រោមឱវាទក្រសួងធម្មការ និងសាសនា ដែលមានការនិមន្ត អញ្ជើញចូលរួមពី ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយរង ព្រះសាកលវិទ្យាធិការរង ព្រះប្រធានផ្នែក ប្រធាននាយកដ្ឋាន ប្រធានផ្នែក ប្រធានមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត និងមន្រ្តីជំនាញ ប្រមាណសរុបចំនួន១៣៤អង្គ/នាក់ នៅទីស្តីការក្រសួង។

Read more: សិក្ខាសាលាស្តីពីការផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ «SARMIS»

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា

 

 

 

រសៀលថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំប្រតិភូក្រសួង  ចូលរួមគោរពវិញ្ញាណក្ខន្ធ  លោកជំទាវ ប៊ុន សុថា  ហៅ ប៊ុន សាមហ៉ឹង  ត្រូវជាប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦:១៣ នាទីល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ  ឯកឧត្តមរដ្ឋមន្ត្រី សូមសម្ដែងនូវសមានទុក្ខអាឡោះអាល័យ និងក្ដីសង្វេ គ ជាពន្លឹកជាមួយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ នាយករដ្ឋម ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពរបស់ លោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់ប្អូនស្រី ប្អូនថ្លៃ ម្តាយ ម្តាយក្មេក ជីដូនជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ ដែលមានទឹកចិត្តសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា បានលះបង់អស់នូវបញ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួនយ៉ាងសកម្មចំពោះសង្គមជាតិ និងជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅព្រះជាណាចក្រកម្ពុជាឱ្យកាន់តែខ្ពង់ខ្ពស់ឧត្តុង្គឧត្ត ម ថែមមួយកំរិតទៀត ។

 

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំប្រតិភូក្រសួង ...

ពិធីបិទផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃខេត្តបន្ទាយមានជ័យលើកទី៣០

 

 

 

ព្រឹកថ្ងៃ អង្គារ ១០ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៣ ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃខេត្តបន្ទាយមានជ័យលើកទី៣០។

       ក្នុងពិធីនោះក៏មានការនិមន្តពី ព្រះមុនី កោសលបណ្ឌិត យ៉ន សេងយៀត  ព្រះអនុប្រធានលេខាធិការដ្ឋានសម្តេចព្រះសង្ឃនាយក ព្រះរាជតំណាង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា   ព្រះអរិយវង្ស ហង្ស សាវី  ព្រះប្រធានព្រះរាជលេខាធិការដ្ឋាន នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះរាជតំណាង សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណ ទាំងពីរគណៈ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ ឯកឧត្តម ខេង ស៊ុម  ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ង  មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរធម្មការនិងសាសនាខេត្ត សរុបប្រមាណជិត៩៤៨ អង្គ/នាក់ ។

ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ និងសូមប្រគេនពរ ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុថេរគ្រប់ព្រះអង្គ និងជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី  សូមមានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ក៏ដូចជាជម្ងឺផ្សេងៗ និងសូមជួបប្រទះតែនិងពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ។

ស្ថិតក្នុងឱកាសដ៏មានតម្លៃនេះ ក្នុងនាម ឯកឧត្តមរដ្ឋមន្រ្តី និងក្នុងនាមឯកឧត្តមផ្ទាល់ បានចូលរួមចំណែកនូវទស្សនាទានមួយចំនួនដូចតទៅ៖

  ១-សូមរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមបទបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាដែលមានស្រាប់ ដូចជា៖ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេចនានា ដើម្បីប្រែក្លាយជាកម្លាំងចលករដ៏មានសារៈសំខាន់ សម្រាប់លើកស្ទួយ វិស័យព្រះពុទ្ធសាសនា ឲ្យបានកាន់តែរឹងមាំល្អផូរផង់ ស្ថិតស្ថេរតទៅ ពិសេសគោរពតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

  ២-គណៈសង្ឃខេត្ត បន្ដប្រកាន់យកទំនាក់ទំនល្អជាមួយ មន្ទីរធម្មការ និងសាសនា រដ្ឋបាលខេត្ត-ក្រុង-ស្រុក អង្គភាពពាក់ព័ន្ធដើម្បីជំរុញការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ថែមទៀត ។

  ៣-មន្ទីរធម្មការ និងសាសនា និងគណៈសង្ឃខេត្ត បន្ដពង្រឹងអភិបាលកិច្ច ដោះស្រាយអធិករណ៍គ្រប់ទម្រង់ឲ្យបញ្ចប់ក្នុងមូលដ្ឋាន ដោយទទួលបានលទ្ធផលល្អប្រសើរ ។

  ៤- ពង្រឹងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងវត្តអារាម អនុវត្តតាមព្រះសង្ឃប្រកាស និងប្រកាសរបស់ក្រសួងធម្មការ និងសាសនា ។

  ៥- ជំរុញការគ្រប់គ្រងវត្តអារាម ឲ្យអនុវត្តតាមសង្ឃប្រកាស ការចុះបញ្ជីដីធ្លី ធ្វើប្លង់កម្មសិទ្ធអចលនវត្ថុ។

  ៦-បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការនានាដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញជាពិសេសវិធានការ «៣ការពារ ៣កុំ» ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 

  ៧-សូមប្ដេជ្ញាបន្តគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាអាណត្តិបន្ត និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

ឯកឧត្តមក៍បានឧបត្ថម្ភថវិកាមួយចំនួនដល់អង្គពិធីផងដែរ។

Read more: ពិធីបិទផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃខេត្តបន្ទាយមានជ័យលើកទី៣០

ពិធីបិទការផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងរាជធានីភ្នំពេញលើកទី៣០

រសៀលថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងរាជធានីភ្នំពេញលើកទី៣០ ដែលមានការនិមន្ត អញ្ជើញចូលរួមពីសម្តេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម នៃសាលាគណរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និង សីលវន្ត សីលវតី នៅសាលសន្និសិទ្នចតុម្មុខ។

Read more: ពិធីបិទការផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងរាជធានីភ្នំពេញលើកទី៣០

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/