កិច្ចប្រជុំពិភាក្សាស្តីពីគុណភាពអប់រំវិស័យពុទ្ធិកសិក្សា

រសៀលថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីគុណភាពអប់រំវិស័យពុទ្ធិកសិក្សា ដែលមានការនិមន្ត អញ្ជើញចូលពី ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះអគ្គាធិការរង ព្រះសាកលវិទ្យាធិការរង ជំនួយការផ្ទាល់ឯកឧត្តមរដ្ឋមន្រ្តី សាកលវិទ្យាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងលោកសាស្រ្តាចារ្យនៅពុទ្ធិកវិទ្យាល័យ និងពុទ្ធិកសាកលវិទ្យាល័យ  នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតប្រគេន និងជូនដល់ ថ្នាក់ដឹកនាំ ព្រះមន្រ្តីសង្ឃ និងមន្រ្តីជំនាញ លើកពីដំណើរការ និងបញ្ហាគុណភាពអប់រំរបស់ពុទ្ធិកសិក្សាពីកម្រិតបឋមសិក្សា រហូតដល់ពុទ្ធិកឧត្តមសិក្សា។

បន្ទាប់ពីការលើកឡើងរបស់ឯកឧត្តម ព្រះមន្រ្តី និងមន្ត្រីជំនាញរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ថា ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីពុទ្ធិកសិក្សាគ្រប់កម្រិត ការធ្វើវិក្រឹតការគរុកោសល្យជាការចាំបាច់ ប្រសិនបើយើងមិនអាចបើកវគ្គវិក្រិតការគ្រូទាំងអស់បានទេ យើងអាចបង្កើតជម្រើសបណ្តុះបណ្តាលគ្រូបង្គោលឱ្យបានច្រើនលើកច្រើនសារដើម្បីយកទៅបណ្តុះបណ្តាលបន្ត និងបង្កើតក្រុមការងារព្រាងគោលនយោបាយស្តីពីពុទ្ធិកសិក្សាជាតិ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/