សិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២

 

 

 

ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ«សាសនិកចូលរួមប្រឆាំងការជូញដូរមនុស្ស និងទាសភាពសម័យទំនើប» ដែលមានការយាង និមន្ត និងអញ្ជើញ ពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ  ឯកឧត្តម លោកជំទាវ គណៈកម្មាធិការទី៧ ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំសាសនាពាហិរសាសនា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រី ជាសិក្ខាកាមចំនួនប្រមាណ ២៧០ អង្គ/នាក់ នៅទីស្តីការក្រសួង។

  ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី  បានមានប្រសាសន៍ ជូននូវវិភាគទាន កន្លឹះចំនួន៤ ដល់អង្គសិក្ខាសាលាដូចខាងក្រោម៖

១.សូមឲ្យមេដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ គោរពដឹងគុណដ៏ជ្រាលជ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិឲ្យមានការ រីកចម្រើនប្រកបដោយសុខសន្តិភាព និងជំរុញឲ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា។ 

២.សូមឲ្យបន្តចូលរួមថែរក្សាការពារ សន្តិភាព ស្ថេរភាព និងអភិវឌ្ឍជាតិ លើគ្រប់វិស័យ ដែលកំពុងមានពេញបរិបូរណ៍ ឲ្យគង់វង្ស។

៣.សូមឲ្យគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការអំពាវនាវរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដែលមាន ៦ចំណុច (ទី១.ចូលរួមរក្សាសន្តិភាព សន្តិសុខសណ្ដាប់ ធ្នាប់សង្គម, ទី២.ចូលរួមទាំងអស់គ្នា ដើម្បីភូមិឃុំយើងមានសុវត្ថិភាព, ទី៣.សូមឲ្យចូលរួម ធ្វើយុទ្ធនាការដើម្បីបំបាត់ ឬកាត់បន្ថយអំពីបញ្ហាគ្រឿងញៀន, ទី៤.សូមយកចិត្តទុកដាក់ ជាមួយនឹងចរាចរណ៍, ទី៥.សូមបន្តធ្វើសុខដុមនីយកម្មក្នុងផ្ទៃក្នុងសាសនាខ្លួនឯង និង ជាមួយសាសនាដទៃទៀត ទី៦.សូមឲ្យយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធាន មនុស្ស ដើម្បីឲ្យសាសនារឹងមាំ និងរីកចម្រើនបន្តទៀត)។

៤.សូមឲ្យស្ថាប័នពាក់ព័ន្ធ និងមេដឹកនាំសាសនា បន្តអនុវត្តមុខងារតួនាទី ភារកិច្ច របស់ខ្លួន ក្នុងការអប់រំទូន្មាន និងផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបគ្រប់មជ្ឈដ្ឋាន ជាពិសេស បរិស័ទជាយុវជន គម្បីខិតខំកែច្នៃចំណេះដឹងជំនាញដែលខ្លួនមាន ទៅជាផលប្រយោជន៍ ដែលសុចរិត ប្រកបដោយភាពរីកចម្រើន ជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង និងមិន ធ្វើឲ្យខ្លួនធ្លាក់ក្នុងក្តីវិនាស ដោយអំពើឧក្រិដ្ឋ ដែលអូសទាញដោយជនល្មើស។

 

 

 

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/