ការប្រឡង សូ​ត្របាតិ​មោក្ខ សម្តែង​ធម្ម​ទេសនា និង​សូត្រ​ធម៌​​​បទ

នៅព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិបានរៀបចំបើកដំណើរការប្រឡង សូត្របាតិមោក្ខ សម្តែងធម្មទេសនា និងសូត្រធម៌បទ ក្រោយអធិបតីភាពសម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះអគ្គាធិការរង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណិ្ឌត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នរៈ រតនៈវឌ្ឍនោ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដោយមានបេក្ខសមណៈ បេក្ខជនចូលរួមក្នុងការប្រឡងសរុបចំនួន ១០០ អង្គ/នាក់។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការទ្រទ្រង់ ការប្រតិបត្តិពុទ្ធវិន័យ និងរក្សាមត៌កវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនាខ្មែរឱ្យកាន់តែមានភាពរឹងមាំឡើង។

Read more: ការប្រឡង សូ​ត្របាតិ​មោក្ខ សម្តែង​ធម្ម​ទេសនា និង​សូត្រ​ធម៌​​​បទ

សាររំលែកទុក្ខជូនចំពោះ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ និងលោកជំទាវ ព្រម​ទាំងក្រុមគ្រួសារ

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធម្មការ និងសាសនា ផ្ញើសារលិខិតរំលែកមរណទុក្ខ គោរពជូនចំពោះ ឯកឧត្តម  យឹម  ឆៃលី ឧបនាយករដ្ឋមន្រ្តី  និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម  និងជនបទ  ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព  ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ  ទន់  ធី  ដែលត្រូវជាម្តាយក្មេក  នៅថ្ងៃពុធ  ៣កេីត  ខែអស្សុជ  ឆ្នាំខាល  ចត្វាស័ក  ព.ស.២៥៦៦  ត្រូវនឹងថ្ងៃទី២៨  ខែកញ្ញា  ឆ្នាំ២០២២  វេលាម៉ោង  ០០:១៨នាទី រំលងអធ្រាត្រ  ក្នុងជន្មាយុ  ៩០ឆ្នាំ  ដោយជរាពាធ៕

ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូ ក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ សារោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា

ព្រឹកថ្ងៃអង្គារ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំគណៈប្រតិភូ ក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ សារោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៩:២០នាទីក្នុងជន្មាយុ ៧១ ឆ្នាំ ដោយសារឡើងសំពាធឈាម ដែលប្រារព្ធពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅភូមិជ្រៃវាល ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង។

Read more: ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូ ក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ សារោ...

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/