ឯកឧត្តម ហ៊ឹម ឆែម បានអញ្ជើញអធិបតី ក្នុងពិធី កិច្ចសន្ទនាអន្តរជំនឿ-សាសនា ដើម្បីសន្តិភាព និងការអភិ-វឌ្ឍជានិរន្តរ៍ ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង

ព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញអធិបតីក្នុងពិធីបើកគម្រោងស្រាវជ្រាវ ស្តីពី “កិច្ចសន្ទនាអន្តរជំនឿ-សាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ -ឡានឆាង” ដែលមានការយាង និមន្ត អញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិចំនួន២៥០អង្គ/នាក់ នៅសណ្ឋាគារសាន់វេ ។ ក្នុងឱកាសនោះ ក្នុងនាមក្រសួងធម្មការនិងសាសនា ឯកឧត្តមទេសរដ្ឋមន្រ្តី សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងគម្រោង លេខាធិការដ្ឋាន និងក្រុមការងារទទួលបន្ទុកសម្របសម្រួល រៀបចំអនុវត្តគម្រោងមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០១៩-២០២០ ស្តីពី “កិច្ចសន្ទនាអន្តរជំនឿ-សាសនា ដើម្បីសន្តិភាព និងការអភិ-វឌ្ឍជានិរន្តរ៍ ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង” នាពេលនេះ។ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ ការបើកគម្រោងស្រាវជ្រាវស្តីពី“កិច្ចសន្ទនាអន្តរជំនឿ-សាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង” ក្នុងគោលបំណងសំខាន់គឺ ៖

  ១-ដើម្បីចែករំលែកបទពិសោធន៍ ស្តីពីការគ្រប់គ្រង និងវប្បធម៌អន្តរជំនឿ ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ដល់ប្រទេសនានាតាមដងទន្លេមេគង្គ។

២-ដើម្បីជំរុយញការផ្សព្វផ្សាយ ទិវាសប្តាហ៍សុខដុម-នីយកម្មអន្តរជំនឿសាសនាពិភពលោក របស់អង្គការ សហប្រជាជាតិ និងទិវាសាសនាអន្តរជាតិដល់ប្រទេសនានា តាមដងទន្លេមេគង្គ។

៣-ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសុខដុម- នីយកម្មអន្តរជំនឿឆ្លងកាត់ ប្រទេសនានាតាមដងទន្លេមេគង្គ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា៖ តាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយដ៏ឈ្លាវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយពិភពលោកទាំងថ្នាក់តំបន់អាស៊ាន និងអនុតំបន់ទន្លេមេគង្គ ជាពិសេសបានរៀបចំបើក កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍជានិរន្តន៍លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យ សាសនាផងដែរ ។ សន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ត្រូវតែជាអត្ថិភាព និងដំណើរទៅមុខជាមួយគ្នា គឺយើងមិងអាចមើលរំលងចំណុចទាំងនេះបានទេ ក្នុងពេលដែលភាពមិនច្បាស់លាស់ក្នុងតំបន់ និងពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងផ្នែកនយោបាយ និង សេដ្ឋកិច្ច។ តំបន់ទន្លេមេគង្គយើង នឹងក្លាយជាតំបន់ដែលនឹងត្រូវឆ្លងកាត់ការសាកល្បងជាថ្មីម្តងទៀត ក្នុងកាលទេសៈនេះ យើងមិនត្រូវភ្លេចទេថា នៅក្នុងប្រវត្តិសាស្ត្រកន្លងផុតទៅមិនយូរប៉ុន្មាន តំបន់របស់យើងត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសារសង្រ្គាម និងការប្រកួតប្រជែងនៃមនោគមវិជ្ជា ។ កម្ពុជាបានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដូចដែលមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនាដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិគឺ“ជាតិសាសនាព្រះមហាក្សត្រ ” ក្នុងឆន្ទះជំរុញដល់ការរីកចម្រើនទន្ទឹមគ្នា អភិវឌ្ឍរួមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ដូចដែលយើង ទាំងអស់គ្នាបានដឹងហើយថា វិស័យសាសនបានរួមចំណែក យ៉ាងច្រើនដល់ការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាព សម្រាប់សង្គមជាតិទាំងមូល។

 

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/