រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រទី ១- ៣
   
    កាលពីព្រេងនាយ មានមនុស្សពីរនាក់នៅផ្ទះជិតគ្នា ។ ថ្ងៃមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរចេញទៅ ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ អ្នកមួយថា « ខ្ញុំនឹងដាក់នៅគល់ឈើនេះ ត្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ» ។ អ្នកមួយទៀត ឆ្លើយថា «ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ ប៉ុន្តែឥឡូវ បើអ្នកដាក់នៅគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើល ព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង» និយាយគ្នាហើយ ម្នាក់ដាក់នៅគល់ឈើស្រេចហើយ វិលមកផ្ទះវិញ លាគ្នាទៅផ្ទះតែរៀងខ្លួន ។

អាន​បន្ត ៖រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

hh

រឿង ស្ត្រី​ស្មោះ​ត្រង់​នឹង​ស្វាមី

មាននិទានមួយដំណាលថា នៅក្នុងនគរមួយនោះ មានសេដ្ឋីពីរនាក់ សេដ្ឋីម្នាក់មានកូនស្រី សេដ្ឋីម្នាក់ទៀតមានកូនប្រុស ទើបសេដ្ឋីទាំងពីរ គិតផ្សំផ្គុំកូនប្រុស-ស្រីរបស់ខ្លួនបានជាស្វាមីភរិយា ។ គាប់ជួនជានគរនោះកើតចលាចល បះបោរឡើង ហើយសេដ្ឋីទាំងពីរនាក់ ក៏បាក់បែកខ្ចាត់ខ្ចាយចេញទៅនៅទីទៃៗពីគ្នា តមកសេដ្ឋីមានកូនស្រីនោះ ក៏ផ្សំផ្គុំកូនស្រីឲ្យមានប្ដីនឹងបុរសដទៃទៅ កូនស្រីក៏ព្រមទទួលយកប្ដីពុំប្រកែក លុះនាងបានទៅនៅនឹងប្ដីហើយ ទើបនាងស្រដីនឹងប្ដីថា ដ្បិតអាពុកខ្ញុំបានផ្សំផ្គុំខ្ញុំឲ្យមានប្ដីអំពីមុនរួចហើយ តែ ពុំទាន់បានមូលលំនៅស្ថាន ស្រាប់តែអ្នកបានខ្ញុំមកជាភរិយា ហើយខ្ញុំពុំទាន់បានដោះប្ដេជ្ញានឹងប្ដីមុននោះនៅឡើយ ឥឡូវនេះខ្ញុំសូមលាអ្នក ទៅដោះប្ដេជ្ញានឹងប្ដីដើមនោះសិន បើអម្ចាស់បើកទើបខ្ញុំហ៊ានទៅ បើអម្ចាស់ពុំបើកឲ្យទៅទតេខ្ញុំពុំហ៊ានទៅឡើយ ។

អានបន្ត ៖រឿង ស្ត្រី​ស្មោះ​ត្រង់​នឹង​ស្វាមី

រឿង ប្រាជ្ញា-សំណាង-ផល ទាំង៣ អួត​រិទ្ធិ​តែ​សព្វ​ខ្លួន

មានពេល ១ ប្រាជ្ញា- សំណាង- ផលទាំង ៣នាក់បានមកប្រជុំគ្នា ប្រាជ្ញាអាងអួតឡើងថា ប្រាជ្ញាមានរិទ្ធិពូកែជាងសំណាងនឹងផល សំណាងអាងអួតឡើងថា សំណាងថាមានរិទ្ធិធំពូកែជាងប្រាជ្ញានឹងផល ផលអាងអួតឡើងថា ផលមានរិទ្ធិជាងប្រាជ្ញានឹងសំណាង នោះអ្នកទាំង ៣ នាក់អាងអួតតែសព្វរៀងខ្លួនមិនដឹងជាអ្នកខាងណាមានរិទ្ធិអានុភាព ជាងខាងណា មានសេចក្ដីអំនួតតែសព្វរៀងខ្លួន នោះអ្នកទាំង ៣ នាក់ថាបើចង់ដឹងឲ្យល្បងរិទ្ធគ្នាមើល ឲ្យដឹងជាអ្នកណាពូកែជាងអ្នកណា នោះប្រាជ្ញា- សំណាង- ផល ទាំង ៣ នាក់ជំនុំព្រមតាំងល្បួងរិទ្ធិទាំង ៣ នាក់បណ្ដើរគ្នាទៅ ក៏មើលទៅឃើញមានមនុស្ស ១ នាក់ជាអ្នកក្រកំសត់នៅខ្ញុំសេដ្ឋី ៗ ឲ្យបុរសនោះឃ្វាលគោក្របី រកតែសំពត់អាវនឹងស្លៀកពាក់គ្មាន មនុស្សនោះល្ងង់មិនស្គាល់ខុសត្រូវ ចេះដឹងតែឃ្វាលក្របី នោះប្រាជ្ញា- សំណាងទាំងពីរនាក់ បើផលអាងអួតថាខ្លួនគ្រាន់បើឲ្យផលទៅជួយមនុស្សនៅខ្ញុំសេដ្ឋី នោះ តើបានគ្រាន់បើយ៉ាងដូចម្ដេចឡើង នោះក៏ផលក៏បានទៅជួយមនុស្សនោះ ៗ តាំងពីថ្ងៃដែលផលទៅជួយនោះ ក៏អ្នកទាំងពួងចេះតែនឹកអាណិតមនុស្សនោះ ក៏យកចំណីទៅឲ្យមនុស្សនៅខ្ញុំសេដ្ឋីនោះស៊ីពុំមានខ្វះចំណីអ្វី សោះឡើយ តែផលជួយកំឡាំងដល់បានតែត្រឹមស៊ីពុំមានខ្វះឡើយ ផលនឹងគិតជួយមនុស្សនោះអ្វីតទៅមិនបាន នោះប្រាជ្ញា- សំណាង- បានសួរទៅផលថា ផលជួយមនុស្សបានយ៉ាងណាតទៅទៀត ផលឆ្លើយប្រាប់ទៅសំណាងប្រាជ្ញាវិញថា អំណាចផលជួយមនុស្សនេះបានតែប៉ុណ្ណោះទេ នោះសំណាងបានទៅជួយមនុស្សនោះទៀត ឯមនុស្សនោះលុះសំណាងបានទៅជួយទៀត ក៏ក្របីដែលឃ្វាលទាំងប៉ុន្មាន ជុសអាចម៍មកដាក់ក្នុងក្រោលនោះ ក៏សុទ្ធតែដុំពេជ្រទាំងអស់ភ្លឺពេញក្រោល តែបុរសដែលឃ្វាលក្របីនោះមិនស្គាល់ជាដុំពេជ្រសោះ រើសបានអាចម៍ក្របីនោះ ១ ដុំយកមកចងនឹងចុងខ្សែក្របីគ្រវីលេងភ្លឺព្រោងព្រាតដេញក្របីទៅ ឃ្វាលជារាល់ថ្ងៃ ដល់ដេញក្របីទៅផឹកទឹកនៅបាងសមុទ្រ ក៏គ្រវីខ្សែក្របីនោះលេងជាធម្មតា និយាយពីនាយសំពៅដែលបើកសំពៅក្នុងសមុទ្រវាត្រូវភ្នែកនឹងអំណាច រន្ទះពេជ្រដែលបុរសនោះគ្រវីលេង ក៏ក្រឡេកដេញតាមអំណាចពេជ្រដែលភ្លឺនោះមកឃើញបុរសគ្រវីលេង នាយសំពៅក៏បើកសំពៅចូលមកក៏សួរទៅបុរសនោះថា បុរសឯងបានរបស់នេះពីណាមក បុរសនោះក៏ប្រាប់ទៅនាយសំពៅវិញថា របស់នេះជាអាចម៍ក្របីដែលខ្ញុំឃ្វាលនេះ នាយសំពៅក៏គិតថា មនុស្សនេះល្ងង់មឹនស្គាល់ដុំពេជ្រ នាយសំពៅក៏បានសួរទៅបុរសនោះទៀតថា បុរសឯងដែលឃ្វាលនោះក្របីបុរសឯង ឬក្របីរបស់អ្នកណា បុរសនោះបានឆ្លើយប្រាប់ទៅនាយសំពៅថា ខ្ញុំនៅជាខ្ញុំសេដ្ឋីតាំងពីជីដូនជីតារហូតដល់មកអាពុកម្ដាយដល់ មកខ្ញុំជាកូនទៀត នោះនាយសំពៅបានសួរទៅបុរសនោះថា ជំពាក់សេដ្ឋីប្រាក់ប៉ុន្មានរៀល បុរសនោះបានប្រាប់ទៅនាយសំពៅវិញថា ខ្ញុំឮអាពុកម្ដាយខ្ញុំនិយាយប្រាប់ខ្ញុំថា ជីដូនជីតាខ្ញុំគាត់ជំពាក់លោកសេដ្ឋីប្រាក់ដើម ១០០០៛,០០ នាយសំពោក៏បានសួរទៅបុរសនោះវិញទៀតថា ចុះក្របីដែលជុសអាចម៍នៅក្នុងក្រោលអ្នកឯងនោះមានប៉ុន្មានដែលមាន ពន្លឺដូចរបស់អ្នកឯងកាន់លេងនេះ បុរសនោះបានប្រាប់ទៅនាយសំពៅវិញថា អាចម៍ក្របីដែលដូចជាដុំដែលខ្ញុំកាន់មកនេះ គឺពេញតែក្រោលក្របីដែលឃ្វាលនោះ នាយសំពៅក៏គិតថា បុរសនេះជាមនុស្សមានសំណាង តែមិនស្គាល់ពេជ្រព្រោះដោយល្ងង់ នាយសំពៅបានសួរទៅបុរសនោះថា អ្នកឯងព្រមធ្វើជាកូនយើង ៗ នឹងយកអ្នកឯងទៅថែរក្សាធ្វើកូន នោះបុរសនោះបានប្រាប់ទៅនាយសំពៅវិញថា ខ្ញុំទៅនៅនឹងលោកមិនបានទេ ព្រោះខ្ញុំនៅជំពាក់ប្រាក់លោកសេដ្ឋី នាយសំពៅថា មិនអីទេឲ្យតែបុរសឯងព្រមទៅនៅធ្វើកូនយើងចុះយើងយកប្រាក់ ១០០០៛,០០ ទៅលោះពីលោកសេដ្ឋី ឯអាចម៍ក្របីដែលជុសមកក្នុងមកក្នុងក្រោលទាំងប៉ុន្មាន យើងត្រូវយកដាក់ក្នុងសំពៅយើងទៅ បុរសនោះក៏ព្រមតាមនាយសំពៅ ៗ ក៏បានយកប្រាក់ ១០០០៛,០០ ទៅលោះពីសេដ្ឋីរួច ក៏បានទៅកើបពេជ្រយកពីក្នុងក្រោលក្របីផ្ទុកដាក់សំពៅពេញបើកទៅ ដល់ទីលំនៅផ្ទះនាយសំពៅ ៗ គិតពិចារណាប្ដីប្រពន្ធថា កូនយើងនេះជាមនុស្សល្ងង់ម៉្លេះ ឥឡូវយើងចាត់ទៅធ្វើជំនួញគិតគូររបស់អ្វី ៗ មិនកើត បើដូច្នោះគួរយើងទៅដណ្ដឹងកូនស្ដេចឲ្យ ធម្មតាស្ដេចនៅតែស្ងៀមគ្មានគិតគូរអ្វី បើកូនធ្វើស្ដេចនឹងធ្វើបាន ជំនុំព្រមប្ដីប្រពន្ធក៏នាំគ្នាទៅដណ្ដឹងកូនស្ដេច ៗ ក៏ព្រមព្រៀងឲ្យកូនក្រមុំមកកូននាយសំពៅ ក៏គិតគូរគ្នាការងារហើយជាស្រេច នាយសំពៅក៏វិលទៅផ្ទះវិញ នៅតែបុរសបុរសជាកូននាយសំពៅ ដល់ពេលយប់កូនក្រមុំស្ដេចតាំងរៀបពូកកន្ទេលខ្នល់ខ្នើយដំណេក បង្គុយប្ដី នឹងរួមវេណីជាមួយដូចធម្មតាអ្នកទាំងពួង ឯបុរសនោះជាមនុស្សល្ងង់ខ្លៅ ក៏មិនគិតទៅដេកនឹងកូនក្រមុំស្ដេច ទៅដេកឯជើងកំផែងវាំងស្ដេចនោះវិញ លុះព្រឹកឡើងដើរលេងឡូ លេងឈូងជាមួយនឹងកូនក្មេង ៗ គ្មានកាន់គំនិតសណ្ដាប់ជាកូនស្ដេច ល្ងង់មួយថ្ងៃជា ២ថ្ងៃ នាងនោះក៏ចេះតែរៀបកន្ទេលខ្នើយជារៀងរាល់ថ្ងៃពុំឃើញប្ដីទៅដេក ជាមួយសោះ ហើយនាងឲ្យបម្រើទៅពិនិត្យមើល ឃើញបុរសនោះដើរទៅដេកដោយជើងកំផែងវាំង ហើយនាងកូនក្រមុំស្ដេចគិតទៅខឹងនឹងស្ដេចអាពុក ឲ្យមានប្ដីមានកិរិយាមិនច្រឡំនឹងគេ គ៏ទៅទូលស្ដេចអាពុកតាមដំណើរ ស្ដេចអាពុកកាលណាបើបានស្ដាប់ពាក្យកូនទូលសព្វគ្រប់ហើយ ក៏ខ្ញាល់ណាស់គិតថា បុរសនេះដែលប្រដិបត្តិកិរិយាយ៉ាងហ្នឹង ជាមិនមែនពូជត្រកូលអ្នកខ្ពស់ គឺនាយសំពៅអាងតែខ្លួនមានសម្បត្តិទៅយកមនុស្សខ្ញុំគេមកដណ្ដឹង កូនអញដើម្បីនឹងមើលងាយ បើដូច្នេះនឹងត្រូវឲ្យទៅហៅយកកូនប្រសានោះមកមើល រីឯផ្ទះនាយសំពៅទៀតត្រូវចាត់ឲ្យទាហានទៅព័ទ្ធរិបយកទ្រព្យ សម្បត្តិទាំងអស់ ស្ដេចរកទៅឃើញថាមិនមែនជាកូននាយសំពៅទេ នឹងយកកូនប្រសានឹងនាយសំពៅទាំងប្ដីប្រពន្ធទៅសម្លាប់ចោលទាំងអស់ ឯទ្រព្យសម្បត្តិត្រូវរិបអូសដាក់ព្រះរាជទ្រព្យទាំងអស់ ។

នោះសំណាងនឹងផលបានដឹងថា ស្ដេចមុកជាយកទៅធ្វើទោសបុរសនេះ ឥឡូវនេះក៏គិតភិតភ័យនឹងគិតជួយបទណាឲ្យបុរសនេះបានរួចពីជីវិត ឯអំណាចផលគឺរួចបានត្រឹមតែស៊ី ឯសំណាងបានជួយដល់ត្រឹមសោយរាជ្យ តែត្រង់ដោះខ្លួនឲ្យរួចពីជីវិតទៀតពុំបាន នោះសំណាងនឹងផលទាំងពីរនាក់បានជំនុំគ្នាថា យើងត្រូវរត់ទៅពឹងប្រាជ្ញានិយាយប្រាជ្ញាថា បុរសគង្វាលក្របីយើងទាំងពីរនាក់ជួយបានសោយរាជ្យទៅហើយ តែឥឡូវស្ដេចអាពុកគិតយកទៅសម្លាប់ សុំឲ្យប្រាជ្ញាទៅជួយឲ្យរួចពីស្លាប់ ប្រាជ្ញាកាលណាបើបានឮសំណាងនឹងផលមកពឹងខ្លួនយ៉ាងដូច្នេះ ហើយថាទេបើប្រាជ្ញាទៅជួយលុះតែសំណាងនឹងផលចុះចាញ់ ទុកប្រាជ្ញាជាច្បង សំណាងជាកណ្ដាល ផលជាប្អូន ប្រាជ្ញាបានទៅដល់ជួយបុរសនោះ ៗ បានភ្ញាក់ស្មារតីដឹងខ្លួនថា អញបានធ្វើជាស្ដេចសោយរាជ្យមិនត្រូវដើរមកលេង ត្រូវតែកាន់សណ្ដាប់ខ្លួនជាស្ដេច បុរសនោះក៏ដើរទៅរកនាង ១ រំពេច ប្រាជ្ញាវៃវៀងដើរទៅទ្រួតត្រាលើមនុស្សបាវព្រាវទាំងប៉ុន្មាន ក៏នាងកូនស្ដេចនឹកឆ្ងល់ថា ប្ដីអញពីមុន តាំងពីថ្ងៃការរួចមកដើរដេកដោយជើងកំផែងវាំង បែបជាមនុស្សមិនដឹងខុសត្រូវ ឥឡូវដល់ពេលនេះ ក៏មើលទៅឃើញមានប្រាជ្ញាឆ្លុះឆ្លាតរកអ្នកឯណាស្មើគ្នា នាងក៏សួរទៅប្ដីសូមទូលព្រះអង្គ ពីថ្ងៃដែលការរួចមក ហេតុអ្វីក៏ព្រះអង្គទៅដើរផ្ទំដោយជើងកំផែងវាំងមិនមកទីកន្លែង ក្រឡាបន្ទំ តើយ៉ាងដូចម្ដេច ក៏ស្ដេចបុរសនោះបានប្រាប់ទៅនាងវិញថា គ្រូបងផ្ដាំបងថាបើរៀបការប្រពន្ធថ្មី ឲ្យសង្កេតមើលកិរិយាស្រីសិន ថាបើត្រឹមត្រូវសិមយកធ្វើជាប្រពន្ធ បើមិនបានត្រឹមត្រូវទេយកធ្វើជាប្រពន្ធមិនបាន ហេតុនេះបានជាបងសង្កេតមើលប្អូនឯងសិន កិរិយាប្អូនឯងឃើញថាត្រឹមត្រូវទើបបងបានមករកនាងនេះ នាងក៏បានទៅទូលស្ដេចអាពុក ៗ ក៏បានពិនិត្យមើលឃើញជាមនុស្សនេះមានដំរេះប្រាជ្ញានឹងរកអ្នកឯណា ស្មើគ្មាន ក៏លើករាជ្យឲ្យសោយទៅ ។

Page 50 of 50

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/