រឿង មាយា​ស្រី

រឿង មាយាស្រី
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ២៣ – ២៧

    កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន លុះយូរទៅ ប្រពន្ធនោះមានសហាយ នាំមកដេកក្នុងផ្ទះតែសព្វថ្ងៃ  ។
    ថ្ងៃមួយ ប្ដីទៅជីកដំឡូងក្នុងព្រៃ ដល់ថ្ងៃក្ដៅចូលទៅអាស្រ័យនៅខ្ទមអ្នកតា ១ ។ ប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះ ឲ្យទៅធ្វើប្ដីឲ្យស្លាប់នឹងយកសហាយធ្វើប្ដី, រៀបស្រេចហើយ ក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះ ។ ប្ដីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតា ក៏នឹកឆ្ងល់ថាប្រពន្ធអញ វាមករកអ្វីក្នុងខ្ទមអ្នកតានេះ ? គិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតា លបស្ដាប់ប្រពន្ធ ។
    ឯប្រពន្ធ ក៏ចូលទៅអុជទៀនធូប ហើយបន់អ្នកតាថា «ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំឲ្យស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូកមួយ» ។

អាន​បន្ត ៖ រឿង មាយា​ស្រី

រឿង ពាក្យ​សុភាសិត តម្លៃ ៣០ តម្លឹង

រឿង ពាក្យសុភាសិត តម្លៃ ៣០ តម្លឹង
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១៥ – ២២

    កាលពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ យកប្រាក់ ៣០តម្លឹង លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា ទីត្រង់ណា មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជួបនឹងគ្រូណាពូកែ គេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត, លុះដើរឆ្ងាយទៅៗ ក៏បានជួបនឹងតាចាស់ម្នាក់ ។ តាចាស់សួរថា «អ្នកឯងទៅណា ដើរមកតែម្នាក់ឯង ស្វះស្វែងរកអ្វី ? » ។ បុរសនោះឆ្លើយថា «ឱ ! តាអើយ ! ខ្ញុំមកនេះ ត្បិតឮគេថានៅទីនេះ មានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមក ក្រែងតាចេះដឹង ប្រដៅចៅផង»។

អាន​បន្ត ៖ រឿង ពាក្យ​សុភាសិត តម្លៃ ៣០ តម្លឹង

រឿង គង់ហ៊ាន

រឿង គង់ហ៊ាន
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១១ - ១៤
    កាលពីព្រេងនាយ មានមនុស្សម្នាក់ ឈ្មោះគង់ មានប្រពន្ធពីរ ។ មួយឈ្មោះអាងអាំ មួយឈ្មោះនាងគំ ។ ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ ។ តាមផ្លូវនៅស្រុកនោះ មានខ្លាសាហាវ ។ អ្នកគង់បណ្ដើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយ ជិតស្រុកគេ, ព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោ ស៊ីតែរឿយៗ ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញ ស្រែកសន្ធាប់ពីចម្ងាយមក ។ អ្នកគង់រត់ចូលរូងឈើ ញ័រដៃញ័រជើង រាគនោមព្រោះភ័យណាស់ ។ នាងអាំនិងនាងគំ ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ ។

អាន​បន្ត ៖ រឿង គង់ហ៊ាន

រឿង ពស់​កេងកង

រឿង ពស់កេងកង
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រទី ៧-១០

    កាលពីព្រេងនាយ នៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតមានពិសទេ មានតែពស់កេងកង ។
    មាននិទានថា : កាលដើមឡើយ មានមនុស្ស ២ នាក់ប្ដីប្រពន្ធ, ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេត ។ ប្ដីនោះទៅជួញអង្កាំ បាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនជិតខាង គេបបួលគ្នាទៅរកឧស ។ ឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅផង លីដឹងចូលព្រៃបានឃើញឧសមួយធំ ។ នាងនីយកដឹងពុះឧស លុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។

អាន​បន្ត ៖ រឿង ពស់​កេងកង

រឿង ចចក

រឿង ចចក
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រទី ៤- ៦
   
    កាលពីព្រេងនាយ មានចចកត្រោសធំមួយ ដល់ខែលំហើយ វាដើររកត្រពាំងបឹងបួដែលរីងទឹក ដើម្បីចាប់ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់ នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្ដាម ជាច្រើនណាស់ ។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចម្លែកជាងសព្វថ្ងៃ» ។ ឯកំពឹសមានប្រាជ្ញា ឮចចកថាដូច្នោះហើយ ក៏និយាយលួងលោមចចកថា «យើងទាំងអស់គ្នាសុទ្ធតែចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងភក់ដូច្នេះ មិនឆ្ងាញ់ពិសាទេ» ។ ចចកឆ្លើយថា «ធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសា ?» ។

អាន​បន្ត ៖ រឿង ចចក

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/