ពុទ្ធសាសនបណ្ឌិត្យ

សារលិខិតជូនពរ សម្តេធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឳកាសប្រារព្ធខួបកំណើតគម្រប់៨៥ ឈានចូល ៨៦ឆ្នាំ

ឯកឧត្ដមរដ្ឋមន្ត្រី  និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងធម្មការ និងសាសនា គោរពផ្ញើសារលិខិតជូនពរសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចម្រើនជន្មាយុ៕

ពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤០

 

 

 

រសៀលថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤០ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន គ្រូឧទ្ទេសាចារ្យ សិក្ខាកាមព្រះសង្ឃ អាចារ្យ និងអាចារិនី សរុបចំនួន ២២២អង្គ/រូប នៅទីស្ដីការក្រសួង។

  ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់សិក្ខាកាមជាអាចារ្យ អាចារិនី ត្រូវខិតខំត្រងត្រាប់ ស្ដាប់នូវបទឧទ្ទេសនាមពីសំណាក់ព្រះឧទ្ទេសាចារ្យ គ្រូឧទ្ទេសាចារ្យ ហើយបន្តលើកកម្ពស់ និងពង្រឹងការប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមក្បួនខ្នាត ប្រពៃណីខ្មែរ ដែលមានយូរណាស់មកហើយផងដែរ។

Read more: ពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤០

សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខណ្ឌ

សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខណ្ឌឲ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌ ក្រសួងធម្មការនិងសាសនា សម្រាប់ឆ្នាំ២០២៣

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតប្រគេន ជូនដល់កម្មសិក្សាការីវិក្រឹតការមន្ត្រីជាន់ខ្ពស់ និងវិក្រឹតការមន្ត្រីមធ្យម ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតប្រគេន ជូនដល់កម្មសិក្សាការីវិក្រឹតការមន្ត្រីជាន់ខ្ពស់ និងវិក្រឹតការមន្ត្រីមធ្យម ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីលទ្ធផលដែលទទួលបានការបណ្តុះបណ្តាលវគ្គវិក្រឹតការនៃសាលាភូមិន្ទរដ្ឋបាល ឆ្នាំសិក្សា២០២២ ក្របខណ្ឌក្រសួងធម្មការ និងសាសនា ព្រមទាំងទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី នៅទីស្តីការក្រសួង។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតប្រគេន...

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/