ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម រដ្ឋមន្ត្រី ឈិត សុខុន បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដឹកនាំដោយ លោក ហូននី មូ ( JOHNNY MO ) ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន នៃសមាគមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា-ចិនចូលរួមសម្តែងការគួរសម

ព្រឹកថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដឹកនាំដោយ លោក ហូននី  មូ ( JOHNNY MO ) ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន នៃសមាគមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា-ចិនចូលរួមសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។

Read more: ឯកឧត្តម រដ្ឋមន្ត្រី ឈិត សុខុន...

សិប្បកម្មប្រពៃណីក្នុងសង្គមខ្មែរ

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សិប្បកម្មប្រពៃណីក្នុងសង្គមខ្មែរ» ដោយលោក ហ៊ួន សាវង, មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក។

ខ្លឹមសារ

សិប្បកម្មប្រពៃណី គឺជាកិច្ចការហត្ថកម្មប្រកបដោយសិល្បៈ និងការច្នៃប្រឌិតដែលតាមគ្រួសារក្នុងភូមិខ្លះតែងផលិត ដើម្បីប្រើប្រាស់និងដោះដូរជំនួយសេដ្ឋកិច្ចគ្រួសារ។ វត្ថុទាំងឡាយនោះមានច្រើនរាប់មិនអស់ដូចជា តម្បាញសូត្រ អំបោះ រពាក់ ឫស្សី ស្មូន ដាប់ស្បែក ដំដែក ឆ្លាក់ឈើ និងថ្ម ។ល។ ហើយភាគច្រើនកើតពីចំណេះរៀនសូត្របន្តគ្នាក្នុងគ្រួសារ ឬក្នុងភូមិ។ មិនតែប៉ុណ្ណោះ សិប្បកម្មប្រពៃណីក៏រាប់បានថាជា “មត៌កវប្បធម៌អរូបី” ដែលជាអត្តសញ្ញាណជាតិ និងត្រូវការថែរក្សាការពារផងដែរ។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានចាត់ទុកវិជ្ជាទាំងនោះគឺជា “វិជ្ជាជីវៈដូនតា” ឬ “ជំនាញដូនតា” ដែលត្រូវបញ្ចូលក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន។

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ

កម្មវិធីទិវា អន្តរជាតិនារី៨មីនា នៅក្រសួងធម្មការ និង សាសនា

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ ២០២៣ មន្ត្រីបុគ្គលិកជានារីរបស់ ពុទ្ធសាសនបណ្ឌិត្យ បាន ចូលរួមកម្មវិធីទិវា អន្តរជាតិនារី៨មីនា នៅក្រសួងធម្មការ និង សាសនា ក្រោមមូលបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិង សាសនា។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/