ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យបានអនុញ្ញាតិឱ្យអ្នកគ្រូឧបជ្ឈាយ៍ ឡាយ ស៊ូឈុន ប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាអ៊ីគាន់តាវឯកអនុត្តរធម៌ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង

ព្រឹកថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យអ្នកគ្រូឧបជ្ឈាយ៍ ឡាយ ស៊ូឈុន ប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាអ៊ីគាន់តាវឯកអនុត្តរធម៌ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់ជូននូវអង្ករចំនួន ១០តោន នៅទីស្តីការក្រសួង។

Read more: ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យបានអនុញ្ញាតិឱ្យអ្នកគ្រូឧបជ្ឈាយ៍ ឡាយ ស៊ូឈុន...

ឯកឧត្តម សៀ សុភ័ក្រ្ត រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតាជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមហាគ្រួសារមន្រ្តី នៅទីស្ដីការក្រសួង

 

 

 

 ព្រឹកថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សៀ សុភ័ក្រ្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតាជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងគ្រួសារមន្រ្តី ដោយលោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានពេទ្យភ្នែកគៀនឃ្លាំង  និងជាប្រធានផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងក្រុមគ្រូពេទ្យភ្នែក ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមហាគ្រួសារមន្រ្តី នៃក្រសួងធម្មការ និងសាសនា ចំនួន៦០០-៧០០នាក់ នៅទីស្ដីការក្រសួង។

  ថ្លែងក្នុងឱកាសនោះដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាមួយនឹងការកោតសរសើរ ដល់លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន និងក្រុមគ្រូពេទ្យភ្នែក ដែលបានពិនិត្យភ្នែក និងវាស់កាត់វ៉ែនតាជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងគ្រួសារមន្រ្តី ដើម្បីចូលរួមក្នុងការកាត់បន្ថយ ពិការភាពក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកបម្រើ ការអភិវឌ្ឍប្រទេសជាតិផងដែរ។ 

ឯកឧត្តមក៏បានបានបន្តទៀតថា៖ ដោយសារការយកចិត្តទុកដាក់ ស្រលាញ់ដល់មន្ត្រី និងក្រុមគ្រួសារក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាព និងអនុញ្ញាត ឲ្យមានការពិនិត្យភ្នែក ចែកវ៉ែនតានេះឡើង។ 

  ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមហាគ្រួសារមន្រ្តី នៃក្រសួងធម្មការ និងសាសនា ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី និងលោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ព្រមក្រុមគ្រូពេទ្យភ្នែក ដែលបានពិនិត្យភ្នែក និងវាស់កាត់វ៉ែនតាដោយឥតគិតថ្លែ។

Read more: ឯកឧត្តម សៀ សុភ័ក្រ្ត រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យភ្នែក...

ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកជូនសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនប្រជាពលរដ្ឋចំនួន ៥៦១គ្រួសារ

ស្រុកកោះអណ្ដែត៖ ព្រឹកថៃ្ងសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះអណ្តែត ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកជូនសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនប្រជាពលរដ្ឋចំនួន ៥៦១គ្រួសារ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកខុទ្ទកាល័យ អភិបាលរងស្រុក អនុប្រធានក្រុមការងារស្រុក ប្រធាន និងអនុប្រធានក្រុមការងារឃុំ លោក លោកស្រីជាសមាជិក សមាជិកា សកម្មជនគណបក្ស មេឃុំនិងសមាជិកក្រុមប្រឹក្សាឃុំទើបជាប់ឆ្នោតថ្មី និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ចំនួនប្រមាណ ៦០០នាក់ច នៅឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។ 

បន្ទាប់ពីលោកស្រី ជុន សុខា មេឃុំធ្លាប្រជុំ  ធ្វើរបាយការណ៍សង្ខេបស្ដីពីស្ថានភាពទូទៅក្នុងឃុំ និងពីជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលកន្លងមក ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាស្រុកកោះអណ្តែត បានមានប្រសាសន៍ថ្លែងអរគុណជាអនេកប្បការជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកបោះឆ្នោតក្នុងឃុំធ្លាប្រជុំ  ដែលបានចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្តជឿទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបានទទួលជ័យជំនះដ៏ត្រចះត្រចង់ ដើម្បីបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់អនាគតសង្គមជាតិតរៀងទៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ប្រជាជនមានសេរីភាព ប្រជាធិបតេយ្យ វឌ្ឍនភាព វិបុលភាពឥតឈប់ឈរ។

  ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវត្រងត្រាប់សេចក្តីអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបន្តចូលរួមចលនាទប់ស្កាត់និងគ្រប់គ្រងកូវីដ-១៩ ដោយត្រូវទៅចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ទី៤ និងទី៥ ជាបន្តទៀត សំដៅពង្រឹងភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ រួមចំណែកបង្កឱកាសខ្លាំងក្លាថែមទៀតដល់ការបើកទូលាយសកម្មភាពសេដ្ឋកិច្ចសង្គមជាតិ ប្រកបដោយប្រក្រតីភាពជាធម្មតាឡើងវិញ។

  ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែកជូននូវអង្ករចំនួន ២៥គីឡូ និងក្រមា១ ក្នុងមួយគ្រួសារ និងបានជូនដល់ប្រជាការពារចំនួន៣០នាក់ ក្រុមការងារឃុំចំនួន០៨នាក់ ក្រុមគ្រូពេទ្យចំនួន០៧នាក់និង ប៉ូលីសចំនួន១០នាក់ ក្នុងមួយនាក់ៗទទួលបាន អង្ករចំនួន ២៥គីឡូ និងថវិកាចំនួនមួយម៉ឺនរៀល។ព្រមទាំងទេយ្យវត្ថុសម្រាប់ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត គឺវត្តរូង វត្តរលួស សិរីមង្គលកស្សបារាម និងតព្រៃធំចាស់ ក្នុងមួយវត្តទទួលបាននូវ៖មីចំនួន២កេះ ទឹកក្រូចចំនួន ២កេះ ទឹកស៊ីអ៊ីវចំនួន១យួរ ទឹកដោះគោចំនួន១០កំប៉ុងស្ករសចំនួន ១០គីឡូក្រាម ត្រីខចំនួន ៣យួរ ទឹកសុទ្ធចំនួន ២កេះ និងអង្ករចំនួន៣ប៉ាវ។

Read more: ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកជូនសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនប្រជាពលរដ្ឋចំនួន ៥៦១គ្រួសារ

ពិធីថ្វាយពានរង្វាន់ «សៅសេមាធម្មចក្រ» ដ៏ឧត្តុង្គឧត្តម ចំពោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

ព្រឹកថៃ្ងព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីថ្វាយពានរង្វាន់ «សៅសេមាធម្មចក្រ» ដ៏ឧត្តុង្គឧត្តម ចំពោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រះអង្គអម្ចាស់ក្សត្រីយ៍ មហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលមានឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៏ប្រចាំព្រះរាជាណាចក្រកម្ពុជាជាព្រះរាជតំណាង និងមានការយាង-និមន្ត អញ្ជើញចូលរួមពី សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកអគ្គរដ្ឋទូត អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងប្រធាននាយកដ្ឋាន នៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។

  ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការអបអរសាទរ និងអនុមោទនាចំពោះការ ទទួលបាននូវពានរង្វាន់ដ៏ឧត្តុង្គឧត្តមនេះរបស់សម្តេចព្រះមហាសុមេធាធិបតីជាអម្ចាស់ ហើយក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងការគាំទ្រយ៉ាងមុតមាំចំពោះការសម្រេចចិត្តរបស់ព្រះអង្គអម្ចាស់ក្សត្រីយ៍ មហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៏ក្នុងការថ្វាយពានរង្វាន់ដ៏ខ្ពស់បំផុតនេះដែលជាមហាកិត្តិយសដ៏ធំធេងក្រៃលែង។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្តទៀតថា ដើម្បីអភិរ័ក្ស និងការពារព្រះពុទ្ធសាសនាឱ្យបានឋិតថេរ យូរអង្វែងនៅក្នុងប្រទេសទាំងពីរកម្ពុជា-ថៃ និងនៅលើពិភពលោកចាំបាច់យើងត្រូវរួបរួមគ្នា ធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងមិត្តភាព សាមគ្គីភាព ជំហររឹងមាំ សំដៅរក្សាឱ្យបាននូវតម្លៃព្រះពុទ្ធសាសនា និងរិះរកគ្រប់មធ្យោបាយផ្សព្វផ្សាយ ព្រះបរមពុទ្ធោវាទឱ្យបានទូលំទូលាយដល់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។

Read more: ពិធីថ្វាយពានរង្វាន់ «សៅសេមាធម្មចក្រ» ដ៏ឧត្តុង្គឧត្តម ចំពោះសម្តេចព្រះមហាសុមេធាធិបតី...

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/