ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ បានអនុញ្ញាតិឱ្យអង្គការសម្ព័ន្ធបេសកកម្មអាស៊ី(AMA) ចូលជួបសម្តែងការគួរសម

  • Print

រសៀលថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក ដេននី គឹម (Mr. DIONYSIUS KIM) ជាប្រធាន និងនាយកប្រតិបត្តិអង្គការសម្ព័ន្ធបេសកកម្មអាស៊ី (AMA) ដឹកនាំសហការីចូលជួបសម្តែងការគួរសម និងបានជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះ  នៅទីស្ដីការក្រសួងធម្មការ និង សាសនា។ នៅក្នុងកិច្ចជំនួបនោះ ផ្តោតសំខាន់លើការចុះអនុស្សរណៈយោគយល់រវាងក្រសួងធម្មការ និងសាសនា ជាមួយនិងអង្គការសម្ព័ន្ធបេសកកម្មអាស៊ី (AMA)  ដើម្បីកិច្ចសហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍវិស័យសាសនា ការអប់រំ ការលើកកម្ពស់សន្តិភាព និង ស្ថេរភាព ផងដែរ។