“ឥស្លាម ជាសារសន្តិភាព និងសុខដុមរមនា”

លោក មិន ឃិន និងលោកស្រីជាភរិយាជា អធិបតីក្នុងពិធីបើកសូូត្រគម្ពីរអាល់គួរអាន

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤
ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានថ្លែងថា ភាពជោគជ័យនិងបរាជ័យ ឬកេរ្តិ៍ឈ្មោះល្អ និងអាក្រក់ របស់ពិធីសូត្រគម្ពីរគួរអានដ៏ឧត្តុង្គឧត្តមនេះ គឺអាស្រ័យលើការអនុវត្តរបស់គណៈមេប្រយោគទៅលើការវិនិច្ឆ័យលើការឲ្យពិន្ទុចំពោះករី និងករីអះ។ ការថ្លែងបែបនេះ នាពេលដែល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកស្រីជាភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីបើកសូត្រគម្ពីរអាល់គួរអានទូទាំងប្រទេស លើកទី២៤ឆ្នាំ២០១៥ នាបរិវេណវិហារធំឥស្លាមអាល់សៀរកាល បឹងកក់ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។

            ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក មិន ឃិន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសកម្មភាពការងារដែលគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាសម្រេចបាននាពេលកន្លងមកដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ការធ្វើដំណើរយ៉ាងរលូននិងសន្សឹមតាមទិសដៅរបស់ខ្លួនដែល បានដាក់ចេញដោយមហាសន្និបាតដើម្បីបំពេញនូវទំនុកចិត្តរបស់ព្រះអល់ឡោះ និងមនុស្សជាតិគឺជាកត្តាមួយដ៏សំខាន់បំផុតក្នុងការសម្រេចបាននូវទិសដៅរបស់ខ្លួន។

            លោក មិន ឃិន មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ការដឹកនាំផ្នែកសាសនាចក្រក៏ដោយ ផ្នែកអាណាចក្រក៏ដោយ ត្រឹមតែគម្ពីរធម៌អាដ៌ក្បួនច្បាប់លិខិតបទដ្ឋានផ្សេងៗ ទោះបីល្អឥតខ្ចោះយ៉ាងណាក៏ដោយ ក៏នៅមិនទាន់គ្រប់គ្រាន់ដែរសម្រាប់ទទួលបានជោគជ័យក្នុងការដឹកនាំរបស់ខ្លួនគឺទាមទាឲ្យមានមនុស្សជាអ្នកដឹកនាំដោយស៊ីសង្វាក់គ្នាជាមួយនឹងអ្នកដែលត្រូវគេដឹកនាំជាក់ស្តែងសាសនាឥស្លាមផ្ទាល់ត្រឹមតែគម្ពីរអាល់គួរអាន ដែលសុទ្ធជាព្រះបន្ទូលអល់ឡោះសុទ្ធសាធនេះមិនទាន់គ្រប់គ្រាន់ទេគឺវាទាមទាឲ្យមានព្យាការី មហាំម៉ាត់ ដែលជាអ្នកបកប្រែតាមរយៈការបង្ហាញជាសកម្មភាពជាក់ស្តែងដែលធ្វើឲ្យមនុស្សជំនាន់នេះមើលឃើញទទួលយកបានហើយក្លាយទៅជាសាវ័កជាឃោសនិកផ្សព្វផ្សាយមានអ្នកជឿគោរពតាម និងក្លាយជាឃោសនិកបន្តបន្ទាប់ធ្វើឲ្យសាសនានេះគង់វង្សនិងរីកសុះសាយមកទល់សព្វថ្ងៃមានគ្រប់ទិសទីនៅក្នុងពិភពលោក។

            លោក មិន ឃិន បានធ្វើការណែនាំដល់គណៈកម្មការវាយតំលៃនិងផ្តល់ពិន្ទុធ្វើយ៉ាងណាត្រូវពិនិត្យនិង តាមដានឲ្យបានហ្មត់ចត់ព្រមទាំងផ្តល់សុភវិនិច្ឆ័យប្រកបដោយគតិយុត្តិធម៌ចំពោះបេក្ខជន បេក្ខនារីនីមួយៗដោយផ្អែកទៅលើៈ១សំលេងពិរោះ ២.សូត្រត្រូវលំនាំបទ ៣.សូត្ររត់មាត់ល្អ ៤.ត្រូវអក្ខរាវិរុទ្ធ ពោលគឺធ្វើយ៉ាងណាឲ្យ ការប្រលងសូត្រគម្ពីរអានុលការីមនាឱកាសនេះប្រព្រឹត្តទៅដោយប្រសិទ្ធភាពខ្ពស់ស្របតាមនីតិវិធីត្រឹមត្រូវនិង ប្រកបដោយជោគជ័យ។

            លោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានគណៈកម្មការពិធីសូត្រ បានលើកឡើងថា ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិទូទាំងប្រទេសលើកទី២៤ក្រោមប្រធានបទ “សាសនាឥស្លាម ជាសារសន្តិភាពនិងសុខដុម”  គឺជាសេចក្តីត្រូវការរបស់សត្វលោកគ្រប់រូប មិនថាជាមនុស្សជាតិ សត្វ ឬរុក្ខជាតិឡើយ។ ទាំងអស់សុទ្ធតែត្រូវការសន្តិភាពជាចម្បង។ ដើម្បីឆ្លើយតបនឹងគុណូបការៈដ៏មហាថ្លៃថ្លានេះ ពិធីសូត្រគម្ពីរអាល់គួរអានុលការីមក៏ដូចសាសនិកឥស្លាមកម្ពុជាទាំងមូលសូមបួងសួងដល់អល់ឡោះនាំមកនូវសន្តិភាពជូនមនុស្សលោក និងប្រជាពលរដ្ឋកម្ពុជា ជាពិសេសសុខភាពល្អ គតិបណ្ឌិតមោះមុត សក្តានុពលថ្លៃថ្លា ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដើម្បីដឹកនាំដំណើរវឌ្ឍនភាពជាតិនៃកម្ពុជា។

            បញ្ជាក់ផងដែរថាពិធីបិទនៃការប្រលងសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិទូទាំងប្រទេសលើកទី២៤ នឹងប្រព្រឹត្តក្រោមអធិបតីភាពលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០១៥ នៅម៉ាស្ជិទធំ អាល់សៀរកាល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

លោក សុះ មុះសិន ឡើងធ្វើរបាយការណ៍ពីការសូត្រគម្ពីរអាល់គួរអានទិដ្ឋភាពអ្នកចូលរួមនៅវិហារធំបឹងកក់វិហារធំបឹងកក់រាជធានីភ្នំពេញ
 
 
 

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/