លោក មិន ឃិនៈ ព្រះសង្ឃ អាចារ្យ អាចារិនី និងពុទ្ធបរិស័ទជាធាតុដ៏សំខាន់មិនអាចខ្វះបាននៅក្នុងព្រះពុទ្ធសាសនា

  • Print

លោក មិន ឃិន ប្រគល់សេចក្តីសំរេចជូនដល់ថ្នាកដឹកនាំអនុសាខាសមាគមអាចារ្យខ្មែរស្រុកៀនស្វាយ

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥
កណ្តាលៈ ដើម្បីរក្សាឲ្យបាននូវប្រពៃណីពីបុរាណកាលនិងសម័យកាលនេះឲ្យបានគង់វង្សគឺទាមទាឲ្យមានការចូលរួមយ៉ាងសស្រាក់សស្រាំពីយើងទាំងអស់គ្នា ជាពិសេសផ្តោតទៅលើ ប្រតិបត្តិកររឹងមុំា នោះព្រះពុទ្ធសាសនាក៏រឹងមាំ តាអាចារ្យរឹងមាំ ព្រះពុទ្ធសាសនាក៍រឹងមាំ ។ ការលើកឡើងបែបនេះស្របពេលមន្ទីរធម្មការនិងសាសនាខេត្តកណ្តាលរៀបចំពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំសាខាអនុសាខាសមគមអាចារ្យខ្មែរ ប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកស្រីជាភរិយា ងួន ធួន កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ និងមានអាចារ្យ អចារិនីចូលរួមចំនួន៦២១នាក់។

          លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានមានប្រសាសន៌ថាទោះបីប្រទេសជាតិស្ថិតក្នុង សាកលភាវូប្បនីយកម្មយ៉ាងណាក៏ដោយ ក៏ការអភិរក្សនិងការថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់នៅតែមាន ដែលនេះជាបញ្ហាជាចំបងទាមទារឲ្យមានការចូលរួមពីសំណាក់អាចារ្យ អាចរិនីទាំងអស់ហើយទាមទាឲ្យយកទៅ ផ្សព្វផ្សាយបន្តនៅតាមសហគមន៌។
          លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមានប្រសាសន៌លើកឡើងទៀតថាក្រសួងធម្មការនិងសាសនា បានកំពុងបំពេញតួនាទីរបស់ខ្លួនយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយពីគោលការណ៌ធម៌ព្រមទាំងអភិរក្សនូវប្រពៃ ណីវប្បធម៌របស់ជាតិតាមរយៈការតម្រង់ទិសតួនាទីនិងភារកិច្ចអាចារ្យ អាចរិនីខ្មែរ ការបណ្តុះបណ្តាលស្តីពីក្រមសីលធម៌និងវិធីប្រតិបត្តិរបស់ដូនជីខ្មែរ និងនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម។ គ្រប់កម្មវិធីទាំងអស់នេះ សុទ្ធសឹងតែបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងតម្លៃរបស់សង្គមដើម្បីឲ្យក្លាយទៅជាសង្គមមួយមានក្បួនច្បាប់ទម្លាប់តែមួយនិងសន្តិភាពខាងផ្លូវចិត្ត។

          លោក មិន ឃិន បានចូលរួមផ្តល់យោបល់មួយចំនួនដល់អង្គសន្និបាតដោយសង្កត់ធ្ងន់ថា អាចារ្យ អាចារិនីទាំងអស់ត្រូវចៀសវាងការយកពិធីបុណ្យនានាធ្វើអាជីវកម្មដោយកំណត់និងបង្គាប់បញ្ជាហួសព្រំដែនសមត្ថភាពម្ចាស់ទាន កុំប្រកាន់បក្សពួក និន្នាការនយោបាយ រើសអើងវណ្ណៈឋានៈអ្នកមាន អ្នកក្រ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ក្រមសីលធម៌អាចារ្យខ្មែរ។

          លោក ម៉ៅ ភារុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍កោតសរសើរចំពោះក្រសួងធម្មការនិងសាសនាក៏ដូចមន្ទីរធម្មការនិងសាសនាខេត្តកណ្តាលដែលបានរៀបចំពិធីនេះឡើងក្នុងគោលបំណងពង្រឹងពង្រីកវិស័យពុទ្ធចក្រឲ្យកាន់តែមានភាពរឹងមាំ ហើយក៏ជាសក្ខីភាពមួយបញ្ជាក់ពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាមកលើធនធានមនុស្សដោយហេតុថាអាចារ្យគឺជាបុព្វាចារ្យដ៏ល្អក្នុងសង្គមខ្មែរទាំងមូល និងបាន ដើរតួយ៉ាងសំខាន់ក្នុងការអប់រំប្រៀនប្រដៅមនុស្សឲ្យមានមនោសញ្ចេតនាឲ្យស្គាល់ពីតម្លៃនៃសីលធម៌ដែលជាកេរ្តិ៍មរតកពីដូនតានិងការប្រព្រឹត្តទៅតាមគន្លងធម៌នៃព្រះពុទ្ធសាសនារបស់យើង៕
 

លោក មិន ឃិន ប្រគល់សេចក្តីសំរេចជូនដល់ថ្នាកដឹកនាំអនុសាខាសមាគមអាចារ្យខ្មែរស្រុកៀនស្វាយ