ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករចំនួន ២.៥តោន របស់ លោកគ្រូគង្វាល គីមប៊ីយុងក្យូ ជាគ្រូគង្វាលព្រះវិហារសំលេងនៃសេចក្ដីសង្ឃឹម និងជានាយកមជ្ឈមណ្ឌលសំលេងនៃសេចក្ដីសង្ឃឹម

ព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករចំនួន ២.៥តោន របស់ លោកគ្រូគង្វាល គីមប៊ីយុងក្យូ ជាគ្រូគង្វាលព្រះវិហារសំលេងនៃសេចក្ដីសង្ឃឹម និងជានាយកមជ្ឈមណ្ឌលសំលេងនៃសេចក្ដីសង្ឃឹម  ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលកំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូគង្វាល គីមប៊ីយុងក្យូ ព្រមទាំងសហការី ដែលតែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យសាសនាក្នុងការផ្ដល់នូវសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ចំពោះក្រសួងក៏ដូចជាការងារមនុស្សធម៌ផងដែរ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករចំនួន ២.៥តោន របស់...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន - អាស៊ីណេតវើក ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃ ពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន - អាស៊ីណេតវើក ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមនិងប្រគល់នូវថវិកា សម្រាប់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ដែលជួបវិបត្តិដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះប្រទេសជប៉ុនដែលតែងតែជួយដល់ប្រទេសកម្ពុជា និងក្រសួងធម្មការនិងសាសនាគ្រប់កាលៈទេសៈ ។ ក្នុងនោះផងដែរ លោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន - អាស៊ីណេតវើក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែគាំទ្ររាល់សកម្មភាពរបស់អង្គការជប៉ុន-អាស៊ីណេត វើក និងសូមកោតសរសើរយ៉ាងស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធម្មការ និងសាសនា ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មខាងជំនឿសាសនានៅក្នងព្រះរាជាណាចក្រកម្ពុជា៕

 

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ...

ទំនាក់ទំនងវប្បធម៌រវាងកម្ពុជា-ចិន លើការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជន

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកក្កដា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទំនាក់ទំនងវប្បធម៌រវាងកម្ពុជា-ចិន លើការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជន» នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា វេលាម៉ោង ៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយលោកសាស្ត្រាចារ្យបណ្ឌិត ជា មុនីឫទ្ធិ ជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
 
-តើកម្ពុជា-ចិន មានទំនាក់ទំនងវប្បធម៌ជាមួយគ្នាយ៉ាងណាខ្លះ? ចាប់តាំងពីពេលណាមក? ហើយតើ ទំនាក់ទំនងនេះមានស្ថានភាពយ៉ាងណាដែរនាពេលបច្ចុប្បន្ន?
សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។
សូមអរព្រះគុណ និងអរគុណ
 
 
 

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករពី ឯកឧត្តម សៀ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នូវអង្ករចំនួន ០៦តោន និងលោក ខាន់ ខុន នាយកសមាគមបេសកកម្មដំណឹងល្អ និងភរិយា ព្រមទាំងសហការី នូវអង្ករចំនួន ០២តោន

ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករពី ឯកឧត្តម សៀ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នូវអង្ករចំនួន ០៦តោន និងលោក ខាន់ ខុន នាយកសមាគមបេសកកម្មដំណឹងល្អ និងភរិយា ព្រមទាំងសហការី នូវអង្ករចំនួន ០២តោន ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលកំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សៀ សុភ័ក្ដ្រ និងលោក ខាន់ ខុន និងភរិយា ព្រមទាំងសហការី ដែលតែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យសាសនាក្នុងការផ្ដល់នូវសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ចំពោះក្រសួងក៏ដូចជាការងារមនុស្សធម៌ផងដែរ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករពី ឯកឧត្តម សៀ សុភ័ក្រ្ដ...

More Articles...

  1. ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យលើផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ និងការពិនិត្យលើការរៀបចំគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២១
  2. ឯកឧត្តម ឈិត សុខុន និងលោកជំទាវ បានប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុចំពោះព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១២វត្ត នៅឃុំធ្លាប្រជុំ ឃុំព្រៃខ្លា និងឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ
  3. ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត
  4. ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការបង្ការការពារទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋសាសនិកឥស្លាមក្រីក្រចំនួន១៧០ គ្រួសារស្ថិតនៅភូមិស្ទឹងកំបុត ឃុំអង្គរបូ

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/