ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តមទេសរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងធម្មការនិងសាសនា គោរពវិញ្ញណក្ខន្ធព្រះសព សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ

ព្រឹកថ្ងៃសៅរ៍ ៦កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំគណៈប្រតិភូក្រសួង បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្ដេចព្រះសង្ឃនាយករងទី១ និងជាសម្តេចព្រះចៅអធិការវត្តសន្សំកុសល កាលពីវេលាម៉ោង១៥.៣០នាទីរសៀល ថ្ងៃអង្គារ ០២កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ១០៦ព្រះវស្សា ដោយជរាពាធ ។ យើងខ្ញុំព្រះករុណា សូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយអាឡោះអាល័យជាទីបំផុតចំពោះការយាងទទួលព្រះអនិច្ចធម្មរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គ ឧទ្ធិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្តជាច្រើនឥតគណនាទាំងពុទ្ធចក្រ និងអាណាចក្រ។ យើងខ្ញុំព្រះករុណា សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ បានយាងទៅសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ។

Read more: ឯកឧត្តមទេសរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងធម្មការនិងសាសនា គោរពវិញ្ញណក្ខន្ធព្រះសព...

ពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរលើកទី៣៤

ទីស្តីការក្រសួងៈ រសៀលថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៣៤ ដែលមានសិក្ខាកាមសរុបចំនួនចំនួន ១៧៥ អង្គ/នាក់ ។  នេះជាធនធានមនុស្ស ដែលរួមចំណែក លើកកម្ពស់ការពង្រឹងការប្រតិបត្តិនូវប្រពៃណី ទំនៀមទម្លាប់ខ្មែរយើង ឱ្យបានគង់វង្ស ស្របតាម ចរន្តលំហូរនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសជាតិយើង ។ ក្នុងឱកាសនោះផងដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃក្រសួងធម្មការ និងសាសនា ក៏ដូចជានាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម និងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បង្កើតឱ្យមានការវិវត្ត រីកចម្រើនថ្មីៗបន្ថែមទៀត ទាក់ទងទៅនឹងការថែរក្សា និងអភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀម-ទម្លាប់របស់ជាតិសំដៅរួមចំណែកកសាងធនធានមនុស្ស និងលើកស្ទួយវិស័យវប្បធម៌ សាសនា ជាពិសេស គឺការចែករំលែកចំណេះដឹង ដើម្បីតម្រង់ទិសរបៀបរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ ដោយមានការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីព្យាយាម យកចិត្តទុកដាក់ និងឆន្ទៈមុះមុតរបស់ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដើម្បីបំពេញបន្ថែមនូវចំណេះដឹង ចំណេះធ្វើ ដល់សិក្ខាកាមអាចារ្យ រហូតដល់ទទួលបានជាផ្លែផ្កាគួរជាទីមោទនៈ ដូចពេលនេះ។ ទន្ទឹមនឹងនោះឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឱ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាព ខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈ សម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា សូមអំពាវនាវដល់លោកអាចារ្យ  អាចារិនីទាំងអស់ដែលជាសិក្ខាកាមនៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស សូមកុំចូលរួមជាមួយជនក្បត់ជាតិនេះ។ ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តទៅទៀត និងជៀសវាងពីការជាប់ពាក់ព័ន្ធនឹងអំពើល្មើសនេះ ដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្តទៀតថា សូមអំពាវនាវដល់លោកអាចារ្យ  អាចារិនីទាំងអស់ដែលជាសិក្ខាកាមនៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមហូបអំបុកទាំងអស់គ្នានៅពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្ររបស់យើង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យប៉ែលធី អន្តរជាតិ។

Read more: ពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរលើកទី៣៤

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ

 

 

 

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម  ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ធម្មការនិងសាសនា  បានអញ្ជើញជាអធិបតីក្នងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ។ ក្នុងនាមឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃសាលាខេត្តបន្ទាយមានជ័យ ដែលបានសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការនិងសាសនាខេត្ត ក្នុងការរៀបចំពីធីនេះឡើង បានយ៉ាងល្អប្រសើរ និងសូមកោតសរសើរដោយស្មោះចំពោះឯកឧត្តម យិន យឿន អតីតប្រធានមន្ទីរ ដែលបានខិតខំយកអស់កម្លាំងកាយ បញ្ញា និងស្មារតីក្នុងការបំពេញតួនាទី និងភារកិច្ចគ្រប់គ្រងដឹកនាំវិស័យធម្មការនិងសាសនា ក្នុងរយៈកាលកន្លងមកដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។ ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ដែលមានឆន្ទៈស្រួចស្រាល និងប្តេជ្ញាចិត្តមោះមុតយកអស់កម្លាំងកាយចិត្ត និងបញ្ញាក្នុងការបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើដល់វិស័យការងារធម្មការនិងសាសនានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឱ្យមានការអភិវឌ្ឍ និងរីកចម្រើន រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

  ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រធានមន្ទីរធម្មការនិងសាសនាខេត្តមន្ទាយមានជ័យ ដែលទើបត្រូវបានប្រកាសតែងតាំងថ្មី នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

          ១-ត្រូវបន្តធ្វើការបណ្ដុះបណ្ដាលកសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួនថ្នាក់ខេត្ត-ក្រុង-ស្រុក-ខ័ណ្ឌ ដើម្បីពង្រឹងរបៀបរបបការងារឱ្យកាន់តែមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ ។

          ២-រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់មន្ទីរឱ្យបានសមស្រប និងមានប្រសិទ្ធភាព។

          ៣-រៀបចំឱ្យមានផែនការយុទ្ធសាស្រ្ត សម្រាប់ជាផែនការអភិវឌ្ឍរបស់មន្ទីរ ក្នុងរយ:ពេលខ្លី រយ:មធ្យម និងរយ:វែង។

          ៤-ត្រូវរៀបចំឲ្យមានបទបញ្ជាផ្ទៃក្នុង ឱសមស្របតាមការអភិវឌ្ឍរីកចម្រើនរបស់មន្ទីរ។

          ៥-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង នៅក្នុងមន្ទីរទាំងមូលបំពេញការងារដោយគោរពតាមឋានានុក្រម។

          ៦-ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយព្រះមេគណទាំងពីរគណ: មេដឹនាំសាសនាផ្សេងៗគ្រប់ឋានានុក្រម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលមានឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្តជាប្រមុខ។

         ៧-ត្រូវផ្ដល់របាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួមទាំងព័ត៌មានពាក់ផ្សេងៗទៅក្រសួងធម្មការនិងសាសនាឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីក្រសួងធ្វើការបូកសរុប និងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

Read more: ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ

សិក្ខាសាលាស្តីពីផ្សព្វផ្សាយការជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សារបស់សមណៈសិស្ស ពុទ្ធិកវិទ្យាល័យឆ្នាំសិក្សា ២០១៦-២០១៩

ភ្នំពេញ ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។ សម្តេច ឯកឧត្តម  មន្រ្តីសង្ឃ  មន្រ្តីរាជការ គ្រប់បណ្តាផ្នែកនៃ (អពសជ) បាននិមន្តនិង អញ្ជើញចូលរួម សិក្ខាសាលាស្តីពីផ្សព្វផ្សាយការជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សារបស់សមណៈសិស្ស_សិស្ស ពុទ្ធិកវិទ្យាល័យឆ្នាំសិក្សា ២០១៦-២០១៩ ។ ក្រោមព្រះអធិបតីភាព និង អធិបតីភាពសម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹងប៊ុនឈា ព្រះអគ្គាធិការង ព្រះតំណាង ដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ឯកឧត្តម សេង សុមុនី  រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហុឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា៕   (នៅសាលអពសជ)!

Read more: សិក្ខាសាលាស្តីពីផ្សព្វផ្សាយការជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សារបស់សមណៈសិស្ស...

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/