លោក មិន ឃិនៈ សីលធម៌ ចរិយាធម៌ល្អ គឺ​ផ្អែក​លើយុវសិស្សយើងទាំងអស់គ្នា

លោក មិន ឃិន និងលោកស្រីជាភរិយាជាអធិបតីក្នុងពិធីអប់រំយុវជនតាមមាគ៌ាព្រះពុទ្ធសាសនា

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥
កំពង់ស្ពឺៈ ដោយមើលឃើញពីការប្រព្រឹត្តខុសឆ្គងនូវទង្វើទាំងឡាយទាំងពួងពីសំណាក់សិស្សានុសិស្សក៏ដូចកូន ចៅរបស់ប្រជាពលរដ្ឋមួយចំនួននិងក្នុងន័យចង់ទូន្មានប្រៀនប្រដៅពួកគេឲ្យដើរតាមគន្លងព្រះពុទ្ធសាសនាផង សមាគមខេមរនិស្សិតបានសហការជាមួយក្រសួងធម្មការនិងសាសនារៀបចំកម្មវិធីអប់រំសិស្សានុសិស្សចំនួន១៧៥៣នាក់និងបំបួសកុលបុត្រខ្មែរ១៥០អង្គ ក្រោមអធិតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកស្រីជាភរិយា ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យឧត្តុង្គ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។

អានបន្ត​ ៖លោក មិន ឃិនៈ សីលធម៌ ចរិយាធម៌ល្អ គឺ​ផ្អែក​លើយុវសិស្សយើងទាំងអស់គ្នា

“ឥស្លាម ជាសារសន្តិភាព និងសុខដុមរមនា”

លោក មិន ឃិន និងលោកស្រីជាភរិយាជា អធិបតីក្នុងពិធីបើកសូូត្រគម្ពីរអាល់គួរអាន

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤
ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានថ្លែងថា ភាពជោគជ័យនិងបរាជ័យ ឬកេរ្តិ៍ឈ្មោះល្អ និងអាក្រក់ របស់ពិធីសូត្រគម្ពីរគួរអានដ៏ឧត្តុង្គឧត្តមនេះ គឺអាស្រ័យលើការអនុវត្តរបស់គណៈមេប្រយោគទៅលើការវិនិច្ឆ័យលើការឲ្យពិន្ទុចំពោះករី និងករីអះ។ ការថ្លែងបែបនេះ នាពេលដែល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកស្រីជាភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីបើកសូត្រគម្ពីរអាល់គួរអានទូទាំងប្រទេស លើកទី២៤ឆ្នាំ២០១៥ នាបរិវេណវិហារធំឥស្លាមអាល់សៀរកាល បឹងកក់ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។

អានបន្ត​៖“ឥស្លាម ជាសារសន្តិភាព និងសុខដុមរមនា”

លោក មិន ឃិន ប្រគេនសញ្ញាបត្របណ្ឌិតកិត្តិយសចំពោះព្រះសក្យាវង្ស រ័ត្ន សារឿន

លោក មិន ឃិន និងលោកស្រី អញ្ជើញជាអធិបតីក្នុងអង្គពិធី

ភ្នំពេញៈ  ដោយមើលឃើញពីគុណូបការៈនិងព្រះទ័យយកចិត្តទុកដាក់ពីសំណាក់ ព្រះសក្យាវ័ង្ស រ័ត្ន សារឿន ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តមុនីសុវណ្ណសាគរ ហៅវត្តសំរោងអណ្តែត  ដែលបានលះបង់ទាំងកំលាំងកាយ បញ្ញាញាណ និងទ្រព្យធនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការចូលរួមចំណែកក្នុងសង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រីជាភរិយា បានប្រគេនសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនៈវិជ្ជា ពីពុទ្ធិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម ចំពោះ ព្រះសក្យាវ័ង្ស រ័ត្ន សារឿន ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តមុនីសុវណ្ណសាគរ ហៅវត្តសំរោងអណ្តែត។

អានបន្ត​៖លោក មិន ឃិន ប្រគេនសញ្ញាបត្របណ្ឌិតកិត្តិយសចំពោះព្រះសក្យាវង្ស រ័ត្ន សារឿន

នាំគ្រឿង​ឧបភោគ​ បរិភោគ និងថវិកាមួយចំនួនជូនដល់ទ័ពបញ្ជូនសារ

ព្រះសង្ឃ លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មិន ឃិន និងលោកស្រីជាភរិយា

ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥
ភ្នំពេញៈ  អំណោយជាគ្រឿងឧបភោគ បរិភោគនិងសម្ភារប្រើប្រាស់មួយចំនួនធំដែលបានមកពីការចូលរួមរបស់ព្រះសង្ឃគ្រប់វត្តអារាមមួយចំនួន និងតាមបណ្តាអង្គការ-សមាគមមានចរឹតសាសនានៅកម្ពុជារួមទាំងក្រុមហ៊ុន ម៉ុង ឬទី្ធគ្រុប ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាយកទៅប្រគល់ជូននៅបញ្ជាការដ្ឋានបញ្ជូនសារស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥។

អានបន្ត​៖នាំគ្រឿង​ឧបភោគ​ បរិភោគ និងថវិកាមួយចំនួនជូនដល់ទ័ពបញ្ជូនសារ

Flag Counter