សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការសន្តិស្ម័គ្រចិត្ត (SVA) អង្គការរីស្សូ កូសី-កៃ និងពុទ្ធសាសនបណ្ឌិត្យ

កាលពីថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការសន្តិស្ម័គ្រចិត្ត (SVA) អង្គការរីស្សូ កូសី-កៃ និងពុទ្ធសាសនបណ្ឌិត្យ។ សៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យនេះ ជាឯកសារគោលមួយដែលត្រូវមានការចូលរួមកែលំអនាពេលខាងមុខបន្តទៀត ដើម្បីឲ្យកាន់តែមានសុក្រឹត្យភាព រីកចំរើនតាមសម័យកាលបច្ចេកវិទ្យាបណ្ណាល័យ ក៏ដូចជាតាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋានធ្វើការផ្ទាល់ ។ អង្គសិក្ខាសាលាប្រព្រឹត្តទៅដោយមានសមាសភាពមន្ត្រីដែលទទួលបន្ទុកការងារបណ្ណាល័យ នៅតាមរាជធានី-ខេត្ត នាយកដ្ឋាននានាក្រោមឱវាទក្រសួង ពុទ្ធិកវិទ្យាល័យព្រះសុរាមម្រឹត និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សរុបមានចំនួន៦០អង្គ-នាក់ និងបានប្រារព្ធពិធីបិទដោយមាន ឯកឧត្ដម ញ៉ែម វ៉ាលី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជារដ្ឋលេខាធិការទទួលបន្ទុកពុទ្ធសាសនបណ្ឌិត្យ, ឯកឧត្ដមអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង។កាលពីថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការសន្តិស្ម័គ្រចិត្ត (SVA) អង្គការរីស្សូ កូសី-កៃ និងពុទ្ធសាសនបណ្ឌិត្យ។ សៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យនេះ ជាឯកសារគោលមួយដែលត្រូវមានការចូលរួមកែលំអនាពេលខាងមុខបន្តទៀត ដើម្បីឲ្យកាន់តែមានសុក្រឹត្យភាព រីកចំរើនតាមសម័យកាលបច្ចេកវិទ្យាបណ្ណាល័យ ក៏ដូចជាតាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋានធ្វើការផ្ទាល់។ អង្គសិក្ខាសាលាប្រព្រឹត្តទៅដោយមានសមាសភាពមន្ត្រីដែលទទួលបន្ទុកការងារបណ្ណាល័យនៅតាមរាជធានី-ខេត្ត នាយកដ្ឋាននានាក្រោមឱវាទក្រសួង ពុទ្ធិកវិទ្យាល័យព្រះសុរាមម្រឹត និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សរុបមានចំនួន៦០អង្គ-នាក់ និងបានប្រារព្ធពិធីបិទដោយមាន ឯកឧត្ដម ញ៉ែម វ៉ាលី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជារដ្ឋលេខាធិការទទួលបន្ទុកពុទ្ធសាសនបណ្ឌិត្យ, ឯកឧត្ដមអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/