ក្នុងពិធីកាន់បិណ្ឌវេនទី១២ឯកឧត្តមទេសរដ្ឋមន្ដ្រី និងលោកជំទាវ បានអញ្ជើញយកចង្ហាន់ទៅប្រគេនសម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយរងទី៣ នៃគណ:មហានិកាយ

  • Print

ព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ផងដែរ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងធម្មការនិងសាសនា និង លោកជំទាវ សួស ណារ៉ា ព្រមទាំងបុត្រ និងចៅៗ   ក៏បានអញ្ជើញយកចង្ហាន់ទៅងប្រគេនសម្តេចព្រះវនរ័ត ណយ ច្រឹក  សម្តេចព្រះសង្ឃនាយរងទី៣ នៃគណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា   និងព្រះសង្ឃគង់នៅវត្តច័ន្ទបុរីវង្ស ក្នុងពិធីកាន់បិណ្ឌវេនទី១២ រាជធានីភ្នំពេញ ។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក  ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ ក៏បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃ បង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខទៅវេរថ្វាយសម្តេច ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវកុសលជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។