ព្រឹកថ្ងៃសុក្រ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ខែ មីនា ឆ្នាំ២០១៩។សម្តេច ព្រះតេជគុណ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាប្រធានមេប្រយោគ និងគណ:កម្មការ បាននិមន្តយាង និងអញ្ជើញចូលរួមកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សា ទុតិយភូមិ(នៅមណ្ឌលភ្នំពេញ _ពុវិសុ) ក្រោមព្រះអធិបតីភាពនិងអធិបតីភាពសម្តេចព្រះមហាសុមេធា ធិបតីកិត្តិឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្តេចព្រះ អគ្គាធិការ និង ឯកឧត្ដម ហ៉ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ។បេក្ខសមណ និងបេក្ខជន មណ្ឌលរាជធានីភ្នំពេញចំនួន៤៥១អង្គ/នាក់(មាន១៩បន្ទប់)សម្រាប់បេក្ខសមណ បេក្ខជន សរុបទូទាំងប្រទេសមានចំនួន៧៤៥អង្គ/នាក់ មានចំនួន៣២បន្ទប់ (មាន០៣មណ្ឌល)១-រាជធានីភ្នំពេញ,២-ខេត្តកំពង់ចាម ៣-ខេត្ត សៀមរាប។