ពិធីបើកការការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សមណ:និស្សិត-និស្សិត នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ព្រឹកថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្មុងពិធីបើកការការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សមណ:និស្សិត-និស្សិត នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលមានសមណនិស្សិត-និស្សិតចំនួន១៤អង្គ/នាក់  ទៅលើប្រធានបទចំនួន១៤ និងឯកទេសចំនួន៣ឯកទេស គឺ: ១-ទស្សនវិជ្ជា ២-អក្សរសាស្ត្រខ្មែរ និង៣-គ្រប់គ្រងអប់រំ ។ ក្នុងនោះផងដែរលទ្ធផលនៃការបណ្ដុះបណ្ដាលប្រកបដោយជោគជ័យដែលពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាននឹងកំពុងបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានសមណនិស្សិត-និស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣៨អង្គ/នាក់រួចមកហើយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ក្នុងការការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ គឺមានសារសំខាន់ និងអត្ថន័យធំធេងបំផុតសម្រាប់សមណនិស្សិត-និស្សិត ដែលបានខិតខំសិក្សារៀនសូត្រ ដោយចំណាយទាំងធនធាន និងពេលវេលាអស់រយៈពេល២ឆ្នាំ ដើម្បីក្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗពីការសិក្សារៀនសូត្រនូវមុខវិជ្ជា ឬជំនាញវិជ្ជាជីវៈពីលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យ។ ថ្ងៃនេះ គឺជាថ្ងៃដែលសមណនិស្សិត-និស្សិតទាំងអស់ ត្រូវបញ្ចេញឱ្យអស់នូវចំណេះដឹង និងបទពិសោធន៍របស់ខ្លួនកន្លងមកទាំងពេលសិក្សារៀនសូត្រនៅក្នុងសាកលវិទ្យាល័យ និងទាំងពេលសិក្សាស្រាវជ្រាវចងក្រងជានិក្ខេបបទបញ្ចប់ការសិក្សា ធ្វើយ៉ាងណាការពារប្រធានបទនិក្ខេបទរបស់ខ្លួន ឱ្យបានល្អប្រសើរ ដើម្បីឱ្យគណៈកម្មការវាយតម្លៃ ក៏ដូចជាគណៈមេប្រយោគឱ្យពិន្ទុ ផ្តល់នូវពិន្ទុល្អចំពោះនិក្ខេបបទរបស់ខ្លួន។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ថ្វាយចំពោះសម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានគ្រប់គ្រង ដឹកនាំពុទ្ធិកសាកលវិទ្យាល័យបានយ៉ាងល្អប្រសើរ តាំងពីពេលបង្កើតសាកលវិទ្យាល័យដំបូង រហូតដល់ពេលបច្ចុប្បន្ននេះ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក លោកគ្រូ អ្នកគ្រូ នៃពុទ្ធិកសាកលវិទ្យាល័យទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ ក៏ដូចជាការៀបចំបានយ៉ាងល្អ ក្នុងពិធីបើកការការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នាពេលនេះ ស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ។

Read more: ពិធីបើកការការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សមណ:និស្សិត-និស្សិត...

សារថ្វាយព្រះពរ

ពិធីសំណេះសំណាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងធម្មការ និងសាសនា នៅទីស្ដីការក្រសួងធម្មការ និងសាសនា

ព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងធម្មការ និងសាសនា នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះលោកជំទាវជាថ្នាក់ដឹកនាំនារី និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំទាំងអស់ដែលបានអញ្ជើញចូលរួមសកម្មភាព កិច្ចការងាររបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ របស់ក្រសួងធម្មការ និងសាសនា និងសូមគាំទ្រនូវរាល់សកម្មភាព និងកិច្ចការងាររបស់សមាគមនារីកម្ពុជា សាខាក្រសួងធម្មការ និងសាសនា។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ សមាគមនារីកម្ពុជាក៏នៅតែរក្សាបាននូវការដឹកនាំភាពឯករាជ្យម្ចាស់ការពង្រឹងចឹញ្ចឹមចលនារបស់ខ្លួននិងសហការជាមួយដៃគូរអភិវឌ្ឍន៍ ដោយប្រកាន់ខ្ជាប់នូវឆន្ទៈទស្សនៈ និងគាំទ្រយ៉ាងមុតមាំលើការអនុវត្តនូវកម្មវិធីនយោបាយ«ឈ្នះ ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកយ៉ាងពិតប្រាកដនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងធ្វើឱ្យស្ថានភាពជីវភាព ឋានៈ និងតួនាទីរបស់ស្រ្តីកាន់តែប្រសើរឡើង។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា៖ សូមលោកជំទាវ ជាថ្នាក់ដឹកនាំនារីជួយក្រើនរំឮកដល់មន្ត្រីរាជការក្រោមឱវាទទាំងអស់ឱ្យប្រុងប្រយ័ត្នចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេបើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

Read more: ពិធីសំណេះសំណាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងធម្មការ និងសាសនា...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តន៍ ខែបន្ត

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ ខែបន្ត និងមានការនិមន្ត អញ្ជើញចូលរួមពីសម្ដេច ព្រះរាជាគណៈ   ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ  ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ និងផ្ដល់អនុសាសន៍ដល់មន្រ្តីរាជការជាថ្នាក់ដឹកនាំអង្គភាពជំនាញទាំងអស់ដូចខាងក្រោម៖

១- សូមឲ្យលោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់មើល និងពិនិត្យច្បាប់ លិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធទៅនឹងក្រសួងឲ្យបានច្បាស់លាស់ក្នុងការអនុវត្តទៅតាមតួនាទី ភារកិច្ច របស់ខ្លួន ។

២-ក្នុងការអនុវត្តទៅលើប្រកាស សារាចរ សេចក្តីណែនាំ និងលិខិតបទដ្ឋាននានារបស់ក្រសួងមិនសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ននោះទេ ត្រូវតែរួមគ្នាកែតម្រូវផងដែរ។

៣- ប្រធានមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត ត្រូវបន្តការអប់រំដល់មន្ត្រីរាជការក្រោមឱវាទ និងសហការជាមួយថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ឲ្យប្រុងប្រយ័ត្នចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេបើទោះបីជាប្រទេសកម្ពុជា មានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា...

កិច្ចប្រជុំស្តីពីការរៀបចំបង្រៀនតាមប្រពន្ធ័អនឡាញនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

(ភ្នំពេញ)  កាលពីរសៀលថ្ងៃអង្គារ ១២កើត ខែ ជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២  ខែមិថុនា ឆ្នាំ២០២០ ក្រោមព្រះវត្តមាន សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា និងឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ នៃក្រសួងធម្មការនិងសាសនា នៅក្នុងកិច្ចប្រជុំនោះបានផ្តោតទៅលើរបៀបវារ មួយចំនួនដូចជា៖

ទី១-ការផ្សព្វផ្សាយទៅដល់ សាស្រ្តាចារ្យ ក្របខណ្ឌ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជទាំងទីតាំងគោលរាជធានីភ្នំពេញ ទាំងសាខា ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។ 

ទី២-គឺផ្សព្វផ្សាយដល់សាស្ត្រាចារ្យទាំងឡាយ ដើម្បីរួមចំណែកនៅក្នុងការបង្រៀនតាមប្រពន្ធអនឡាញក្នុងសម័យកាលវិបត្តិ កូវីដ ១៩ នៅអូសបន្លាយនៅឡើយ។ 

ទី៣-ដើម្បីរកវិធីសាស្ត្រនៅក្នុងការបង្រៀនឲ្យកាន់តែប្រសើរ ងាយស្រួល  ទាំងអ្នកដែលផ្សព្វផ្សាយនិងអ្នកទទួល។

Read more: កិច្ចប្រជុំស្តីពីការរៀបចំបង្រៀនតាមប្រពន្ធ័អនឡាញនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/