កាសែតនគរវវត្ត

កាសែតនគរវត្ត  (១៩៣៧-១៩៤២)

ដំបូងឡើយឯកសារទាំងនេះជាហ្វីលរូបថតមានទំហំតូចជាអំណោយរបស់លោក  ដេវីដ ឆាន់ដ្ល័រ តាមរយៈលោក ស្រី ផេនី អេដវើត នៅក្នុងឆ្នាំ២០០៧ ហើយត្រូវបានស្គេនឡើងវិញ ដែលអាចមើលបានក្នុងកុំព្យូទ័រ ។ ឥលូវត្រូវបានព្រីនលើក្រដាស A3 ចងជាពីរក្បាល។ ក្បាលទី១ពីឆ្នាំ ១៩៣៧-១៩៣៩ និងក្បាលទី២ពីឆ្នាំ១៩៤០-១៩៤២។ ទាំងនៅលើហ្វីលឬហ្វាលក្នុងកុំព្យូទ័រឬក៏នៅលើក្រដាសដែលព្រីនចេញមកមានកន្លែងខ្លះមិនសូវច្បាស់ប៉ុន្តែតិចតួចទេ ។ សព្វថ្ងៃមានតម្កល់ទុកនៅ បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យទាំងពីរក្បាលទុកជូនអ្នកស្រាវជ្រាវអំពីខ្មែរតទៅ ។ បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ សូមស្វាគមន៍គ្រប់ម៉ោងពេលធ្វើការ ។ សូមអរគុណ

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ បានចូលរួមក្នុងពិធីបុណ្យមាឃបូជា

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា  បានចូលរួមក្នុង ពិធីបុណ្យមាឃបូជា ដែលប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ដែលស្ថិតក្នុងស្រុកពញាឮខេត្តកណ្តាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ពិធីបុណ្យមាឃបូជា គឺជាបុណ្យរំលឹកដល់ថ្ងៃដែល ព្រះពុទ្ធជាម្ចាស់ ទ្រង់ធ្វើចតុរង្គសន្និបាត ដោយមាន ព្រះអរហន្តាខីណាស្រប ដែលជាឯហិភិក្ខុ ១.២៥០ អង្គ សំដែងនូវឱវាទបាតិមោក្ខ និងទ្រង់ប្រកាសដាក់ ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ បញ្ជាក់ថាចាប់ពីថ្ងៃនេះទៅ ៣ ខែទៀតតថាគតនឹងបរិនិព្វានហើយ។ ក្នុងឱកាសពិធីបុណ្យមាឃបូជានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរាប់បាត្រ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស  ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាផងដែរ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ បានចូលរួមក្នុងពិធីបុណ្យមាឃបូជា

ពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តពោធិវង្ស (ព្រៃធំថ្មី) ដែលស្ថិតក្នុងភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ

ព្រឹកថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្តែត និងលោកជំទាវ រួមជាមួយលោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារគណក្សប្រជាជនកម្ពុជាចុះជួយស្រុកកោះអណ្ដែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តពោធិវង្ស (ព្រៃធំថ្មី) ដែលស្ថិតក្នុងភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

លោកអភិបាលស្រុកកោះអណ្តែត បានថ្លែងសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍សង្ខេបស្តីអំពីស្ថានភាពភូមិសាស្រ្ត ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការងារសេដ្ឋកិច្ចសង្គម និងការងារវិស័យធម្មការ និងសាសនា របស់ស្រុកកោះអណ្តែត បានឱ្យដឹងថា វត្តពោធិវង្ស(ព្រៃធំថ្មី) ស្ថិតក្នុងឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមការដឹកនាំរបស់ព្រះគ្រូវិចិត្រភត្តញាណ  សេន សំអុល ជាព្រះចៅអធិការវត្ត និងជាព្រះអនុគណស្រុក បានរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន បានខិតខំ ដឹកនាំកសាងទីអារាមវត្តឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីជ្រះថ្លា ហើយនៅក្នុងថ្ងៃនេះផងដែរ ស្រុកក៏មានកិត្តិយសដ៏ខ្ពង់ខ្ពស់បានទទួលវត្តមានដ៏ឧត្តុង្គឧត្តមពីគណៈអធិបតី ឯកឧត្តម ឈិត សុខុន និងលោកជំទាវ រួមជាមួយ លោកជំទាវ និន សាផុន ធ្វើជាអធិបតីភាពក្នុងកម្មវិធីកាត់ខ្សែបូ សម្ភោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មីៗបន្ថែមទៀតរួមមាន៖ ខ្លោងទ្វាចូលវត្តខាងក្រៅចេញពីផ្លូវជាតិ០១ ខ្លោងទ្វាចូលវត្តខាងក្នុង ០២ ផ្លូវបេតុងចូលវត្តប្រវែង១១២ម៉ែត្រ ទទឹង១០ម៉ែត្រ បង្គោលភ្លើងអមផ្លូវ ចំនួន ៣៤ បង្គោល និងកុដិ ២ខ្នង ដែលចំណាយអស់ថវិកាសរុបចំនួន ១៨៥,០០០ដុល្លារ។

ឯកឧត្តមរដ្ឋមន្រ្តី  បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះ ព្រះសង្ឃ មន្ត្រីរាជការ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សីលវន្ត សីលវតី និងក្មួយៗសិស្សានុសិស្ស  និងថ្លែងអំណរគុណចំពោះ ព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ និងសប្បុរសជនទាំងអស់ដែលបាន រួបរួមគ្នាក្នុងការកសាងសមិទ្ធផលដ៏ល្អនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមទៀតថា ការវិវត្តន៍រីកចំរើនក្នុងវិស័យព្រះពុទ្ធសាសនា  តាំងពីអតីតកាលរហូតមកបច្ចុប្បន្ន និងការសាបសូន្យក្នុងវិស័យនេះ ក៏ដូចហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ទាំងមូលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការរស់ឡើងវិញ មានការអភិវឌ្ឍទាំងផ្នែកអាណាចក្រ-ពុទ្ធចក្រ ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

ឯកឧត្តមរដ្ឋមន្រ្តី បានទទូចចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងទាំងអស់សហការបំពេញការងារ ធានាឱ្យបាននូវសន្តិសុខ សណ្ឋាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ពិសេសចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ។ 

ក្នុងពិធីនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយលោកជំទាវ និន សាផុន បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស មេដាយស្ថាបនាជាតិប្រគេន-ជូន ព្រះសង្ឃ មន្ត្រីររាជការ សប្បុរសជន និងពិធីកាត់ខ្សែបូរណ៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលថ្មីក្នុងវត្តពោធិវង្សផងដែរ រួចចែកជូននូវថវិកាសម្រាប់លោកគ្រូអ្នកគ្រូចំនួន ៣៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០,០០០រៀល យាយជី តាជីចំនួន ១០០នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០,០០០រៀល ក្រមាមួយមួយ និង សិស្សានុសិស្ស អនុវិទ្យាល័យចំនួន ៣៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០,០០០រៀល និងបានប្រគេនបច្ច័យជូនវត្តចំនួន ២,០០០,០០០រៀល ទុកសម្រាប់ការកសាងសមិទ្ធផលផ្សេងៗក្នុងវត្តផងដែរ។

Read more: ពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តពោធិវង្ស (ព្រៃធំថ្មី) ដែលស្ថិតក្នុងភូមិដំណាក់ ឃុំពេជសារ...

ពិធីសូត្រមន្ត បង្សុកូល គម្រប់៩១ឆ្នាំនៃការបង្កើតពុទ្ធសាសនបណ្ឌិត្យ

ព្រឹកថ្ងៃចន្ទ ទី២៥ ខែមមករា ឆ្នាំ២០២១ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំពិធីសូត្រមន្ត និងបង្សុកូលឧទ្ទិសកុសលដល់អតីតមន្ត្រីរាជការ បុគ្គលិក ពុទ្ធសាសនបណ្ឌិត្យ រួមទាំងថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដែលបានធ្វើមរណកាលកន្លងទៅហើយ ក្នុងខួប៩១ឆ្នាំនៃ ការបង្កើតពុទ្ធសាសនបណ្ឌិត្យ។ ពិធីនេះ ក៏មានការចូលរួមពីឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្ដមអនុរដ្ឋលេខាធិការ មន្ត្រីរាជការពុទ្ធសាសនបណ្ឌិត្យទាំងអស់ ព្រមទាំងភ្ញៀវចូលរួមមួយចំនួន។

សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

This email address is being protected from spambots. You need JavaScript enabled to view it.

www.budinst.gov.kh

Read more: ពិធីសូត្រមន្ត បង្សុកូល គម្រប់៩១ឆ្នាំនៃការបង្កើតពុទ្ធសាសនបណ្ឌិត្យ

លក្ខណៈពិសេសនៃអក្សរសិល្ប៍

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែមករា ឆ្នាំ២០២១ ក្រោមប្រធានបទ «លក្ខណៈពិសេសនៃអក្សរសិល្ប៍» នៅថ្ងៃពុធ ទី២៧ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយលោកសាស្ត្រាចារ្យ យូ សុភា  

សូមអញ្ជើញចូលរួម និងជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/