រឿង រាជ​អាមាត្យ២នាក់​បម្រើ​ស្ដេច

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៣៥ - ១៣៦

    មាននិទានមួយថា : មានរាជអាមាត្យ ២ នាក់ ម្នាក់ចុះមកពីបម្រើព្រះមហាក្សត្រនឹងត្រលប់ទៅផ្ទះ ម្នាក់មកពីផ្ទះឡើងទៅបម្រើ ប្រទះគ្នានៅពាក់កណ្ដាលស្ពាន ប្រកែកគ្នាពុំព្រមចៀសគ្នាតែរៀងខ្លួន ។ អាមាត្យដែលចុះពីអំពីបម្រើថា “ សូមចៅចៀសចេញត្បិតអញទើបតែចុះមកអំពីបម្រើហ្លួង អញនឹងត្រឡប់ទៅផ្ទះវិញ ” ។ អាមាត្យមួយថា “ ចូរចៀសអញ ៗ ទៅបម្រើហ្លួង ” ។ អាមាត្យទាំង ២ នោះ ពុំព្រមចៀសគ្នា នាំគ្នាទៅប្ដឹងចៅក្រមដោយនូវដំណើរទីទៃ ៗ ចៅក្រមនិយាយឃាត់ថា “ អ្នកទៅបម្រើក៏ទៅបម្រើទៅ, អ្នកទៅផ្ទះក៏ទៅផ្ទះទៅ កុំឈ្លោះគ្នា ” ។ អាមាត្យទាំង ២ នាក់ពុំសុខចិត្រតាមចៅក្រមកាត់នោះឡើយ ក៏នាំគ្នាទៅក្រាបបង្គំគាល់ព្រះមហាក្សត្រតាមដំណើររឿងទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាហើយ ទ្រង់ព្រះរាជបញ្ជាឲ្យអាមាត្យអ្នកឡើងទៅបម្រើនោះ យកភោជនាហារទៅស្មាលាទោសនឹងអាមាត្យ ដែលចុះមកពីបម្រើទ្រង់ព្រះរាជបញ្ជាដូច្នេះ អាមាត្យទាំង ២ នាក់ព្រមចូលចិត្តគ្រប់គ្នាហោង ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/