| |
រឿងនិទានខ្មែរ |
|
| |
|
|
| |
|
|
| |
រឿងប្រាជ្ញា- សំណាង- ផល ទាំង ៣ អួតរិទ្ធិតែសព្វខ្លួន
មានពេល ១ ប្រាជ្ញា- សំណាង- ផលទាំង ៣នាក់បានមកប្រជុំគ្នា ប្រាជ្ញាអាងអួតឡើងថា ប្រាជ្ញាមានរិទ្ធិពូកែជាងសំណាងនឹងផល សំណាងអាងអួតឡើងថា សំណាងថាមានរិទ្ធិធំពូកែជាងប្រាជ្ញានឹងផល ផលអាងអួតឡើងថា ផលមានរិទ្ធិជាងប្រាជ្ញានឹងសំណាង នោះអ្នកទាំង ៣ នាក់អាងអួតតែសព្វរៀងខ្លួនមិនដឹងជាអ្នកខាងណាមានរិទ្ធិអានុភាពជាងខាងណា មានសេចក្ដីអំនួតតែសព្វរៀងខ្លួន នោះអ្នកទាំង ៣ នាក់ថាបើចង់ដឹងឲ្យល្បងរិទ្ធគ្នាមើល ឲ្យដឹងជាអ្នកណាពូកែជាងអ្នកណា នោះប្រាជ្ញា- សំណាង- ផល ទាំង ៣ នាក់ជំនុំព្រមតាំងល្បួងរិទ្ធិទាំង ៣ នាក់បណ្ដើរគ្នាទៅ ក៏មើលទៅឃើញមានមនុស្ស ១ នាក់ជាអ្នកក្រកំសត់នៅខ្ញុំសេដ្ឋី ៗ ឲ្យបុរសនោះឃ្វាលគោក្របី រក |
|
| |
អានបន្ត |
|
| |
រឿងព្រេងពេទ្យសំណាង
ឃុនសុវត្ថិវេទី យូ-អ៊ុន រៀបរៀង
ក្នុងកាលដ៏កន្លងយូរមកហើយ មានបុរសម្នាក់ឈ្មោះ សំណាង ជាមនុស្សកំញ្រឳពុក មានតែម្តាយជាគំរប់ពីរ នៅស្រុកបច្ចន្តគ្រាមក្នុងនគរបុរីរម្យ ជាអ្នកទាល់ក្រទ្រព្យសម្បត្តិ ព្រមទាំងល្ងង់ខ្លៅមិនមានវិជ្ជាចំណេះអ្វីក្នុងខ្លួន សូម្បីតែអក្សរនឹងលេខក៏មិនចេះផង ។ ជីវិតនាយសំណាងប្រព្រឹត្តមកបាន ២០ ឆ្នាំប្លាយហើយ មិនដែលប្រទះសេចក្ដីសុខស្រួលម្ដងសោះ ជួបតែសេចក្ដីនឿយហត់ លុះតែខំប្រឹងរក បែកញើសតាងទឹក ទើបបានអាហារបរិភោគព្រឹកល្ងាច ឯសំលៀកបំពាក់មានគ្រាន់តែបិទបាំកេរ្តិ៍ខ្មាស ថែមទាំងមានបំណះច្រើនជាន់ច្រើនពណ៌, មុខគួរឲ្យសង្វេគពេកណាស់ ។
|
|
| |
អានបន្ត |
|
| |
រឿងព្រេងភូមា "ព្រាហ្មណ៍ នឹងឆ្កែ"
រឿងនេះ មានយូរអង្វែងណាស់មកហើយ ។ គឺក្នុងសករាជព្រះពុទ្ធធូម៉ាណា (Thoumana)ទី ១៣ ។ មានព្រហ្មណ៍ម្នាក់ ឈ្មោះ អាហ៍មន់ដា ( Ahmanda) ដែលរស់នៅក្នុងស្រុក ស៊ីកាមា (Jikama) ។ ថ្ងៃមួយនៅពេលដែលព្រះសុរិយាហៀបអស្ដង្គតរលត់ទៅ ព្រាហ្មណ៍នោះបានឃើញឆ្កែសំគមមួយដែលចូលទៅក្នុងព្រៃនោះដែរ ឆ្កែនេះ គឺជាឆ្កែព្រៃកំសត់ចាស់ជរារោមរុះគ្មានសល់ កមរមាស់ពេញខ្លួន ដែលលួចចូលទៅក្នុងទីក្រុងក្នុងវេលាថ្ងៃ ដើម្បីរកអាហារក្រៀមក្រោះ ដែលអ្នកស្រុកបោះចោលក្នុងសំរាមតាមផ្លូវ ។ ដល់ពេលព្រលប់ដោយខ្លាចគេវាយ វាក៏រត់ទៅកាន់ព្រៃដែលធ្លាប់នៅ ។
|
|
| |
អានបន្ត |
|
| |
រឿងស្ត្រីស្មោះត្រង់នឹងស្វាមី
មាននិទានមួយដំណាលថា នៅក្នុងនគរមួយនោះ មានសេដ្ឋីពីរនាក់ សេដ្ឋីម្នាក់មានកូនស្រី សេដ្ឋីម្នាក់ទៀតមានកូនប្រុស ទើបសេដ្ឋីទាំងពីរ គិតផ្សំផ្គុំកូនប្រុស-ស្រីរបស់ខ្លួនបានជាស្វាមីភរិយា ។ គាប់ជួនជានគរនោះកើតចលាចល បះបោរឡើង ហើយសេដ្ឋីទាំងពីរនាក់ ក៏បាក់បែកខ្ចាត់ខ្ចាយចេញទៅនៅទីទៃៗពីគ្នា តមកសេដ្ឋីមានកូនស្រីនោះ ក៏ផ្សំផ្គុំកូនស្រីឲ្យមានប្ដីនឹងបុរសដទៃទៅ កូនស្រីក៏ព្រមទទួលយកប្ដីពុំប្រកែក លុះនាងបានទៅនៅនឹងប្ដីហើយ ទើបនាងស្រដីនឹងប្ដីថា ដ្បិតអាពុកខ្ញុំបានផ្សំផ្គុំខ្ញុំឲ្យមានប្ដីអំពីមុនរួចហើយ តែ ពុំទាន់បានមូលលំនៅស្ថាន ស្រាប់តែអ្នកបានខ្ញុំមកជាភរិយា ហើយខ្ញុំពុំទាន់បានដោះប្ដេជ្ញានឹងប្ដីមុននោះនៅឡើយ ឥឡូវនេះខ្ញុំសូមលាអ្នក ទៅដោះប្ដេជ្ញានឹងប្ដីដើមនោះសិន បើអម្ចាស់បើកទើបខ្ញុំហ៊ានទៅ បើអម្ចាស់ពុំបើកឲ្យទៅទតេខ្ញុំពុំហ៊ានទៅឡើយ ។
|
|
| |
អានបន្ត |
|
| |
រឿង ហោរនិងតាចាស់ដូនចាស់
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤៦-១៤៧
កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ គន់គុរមើលឆុតណាស់ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ ។ មានកាលថ្ងៃ ១តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ ។ ពេលនោះគាត់រុតបានត្រីរស់ ១ហើយនិងបានទន្សាយលង់ទឹក១ ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញគាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្តាលច្បារបន្លែខាងមុខផ្ទះគាត់, ត្រីរ៉ស់ គាត់ដាក់ទ្រុងប្រោះទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ ក្បែរកន្លែងទុកទន្សាយ ។ |
|
| |
អានបន្ត |
|
| |
រឿង អាប៉ាងនាងតី
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤៤-១៤៥
ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់តំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង។ លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរទៅស្តាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរទៅថា «អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។ អាប៉ាងសួរថា «ហោងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្តាប់ថាប៉ី»។ អាប៉ាងថា «ឡើងមក! បើមកស្តាប់ចាប៉ី » ។ |
|
| |
អានបន្ត |
|
| |
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ |
|