ពុទ្ធសាសនបណ្ឌិត្យ

កិច្ច ប្រជុំការងារអនុគណៈកម្មការ សរសេរសេចក្ដី ព្រាងប្រកាស និង លិខិតបទដ្ឋាន នានា ស្ដីពីការប្រព្រឹត្តទៅ នៃពុទ្ធសាសនបណ្ឌិត្យលើក​ទី​២

នារសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការសរសេរសេចក្ដីព្រាងប្រកាស និងលិខិតបទដ្ឋាននានាស្ដីពីការប្រព្រឹត្តទៅនៃពុទ្ធសាសនបណ្ឌិត្យ នៃក្រសួងធម្មការ និងសាសនា បានបន្តដឹកនាំប្រជុំការងាររបស់អនុគណៈកម្មការជាលើកទី២ ដើម្បីពិនិត្យមើលឯកសារ និងសេចក្ដីព្រាងនានាដែលពាក់ព័ន្ធ នៅសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ។

Read more: កិច្ច ប្រជុំការងារអនុគណៈកម្មការ សរសេរសេចក្ដី ព្រាងប្រកាស និង លិខិតបទដ្ឋាន នានា...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនាបានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តពោធិវង្ស ហៅវត្តព្រៃធំថ្មី ស្ថិតនៅភូមិដំណាក់ ឃុំពេជសា ស្រុកកោះអណ្ដែត ខេត្តតាកែវ

នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករងសាកលវិទ្យាធិការរង  ប្រធាននាយកដ្ឋាន និងមន្ដ្រីរាជការក្រោមឱវាទក្រសួង បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តពោធិវង្ស ហៅវត្តព្រៃធំថ្មី ស្ថិតនៅភូមិដំណាក់ ឃុំពេជសា ស្រុកកោះអណ្ដែត ខេត្តតាកែវ ។  នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រីបានអញ្ជើញបូជាទៀនធូប និងផ្កាថ្វាយព្រះពុទ្ធបដិមារ ក្នុងឧបដ្ឋានសាលា និងប្រារព្ធពិធីសម្មាទានសីលទៅតាមកន្លង នៃទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿង នៃយើងដែលមានតាំងពីបុរាណកាលមកដែលដើម្បីជាកិច្ចរំលឹកគុណដល់ព្រះរតនត្រ័យ ជាពិសេសរឭកគុណព្រះសម្មាសម្ពុទ្ធនៃយើងដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញ្ញាណ និងព្រះធម៌ដ៏វិសេសវិសាលបន្សល់ទុកសម្រាប់ពុទ្ធបរិស័ទគោរពប្រត្ដិបតិរហូតមកដល់បច្ចុប្បន្ន និងបន្ដទៅអនាគត។ សូមរំលឹកផងដែរថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោច ខែភទ្របទ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះ ដោយការយកទេយ្យទានផ្សេងៗមានអាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្តដែលកំពុងចាំព្រះវស្សាអស់រយៈពេល១៥ថ្ងៃគត់ ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថ្ងៃ និងដើម្បីធានាថាព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀតទាត់នោះទើបគេចែកជាក្រុមៗ ដាក់វេនគ្នាយកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ ហើយឱ្យឈ្មោះថាវេនទី១ ដល់វេនទី ១៤ រយៈពេល១៤ថ្ងៃនេះឱ្យឈ្មោះថា បុណ្យកាន់ បិណ្ឌ ឬបុណ្យដាក់បិណ្ឌ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះពុទ្ធបរិស័ទគ្រប់វេនទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះព្រះសង្ឃជាមួយគ្នាដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះឱ្យឈ្មោះថាភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ។  នៅក្នុងពិធីដ៏មានអត្ថន័យថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ រួមនឹងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីចូលរួម បានអញ្ជើញរាប់បាត្រប្រគេនភត្តាហារ បវរណាចតុបច្ច័យ ប្រគេនព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យដែលឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ បានប្រារព្ធធ្វើនាពេលនេះជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូន ជីតា និងញាតការទាំង៧សន្កាន ជាពិសេសឧទ្ទិសជូនវិញ្ញាណក្ខន្ធឧបាសក បេ ឈិតឧបាសិកា បែន ឈិម និងឧបាសិកា ឆោង ភួង ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យទទួលនូវផលានិសង្ស ដ៏ជ្រះថ្លាដែលឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១៣ និងសូមឱ្យអំណាចនៃអានិសង្សនេះ ជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូន ជីតា ញាតការទាំង៧សន្ដានរបស់ឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។   ម្យ៉ាងវិញទៀតនៅក្នុងថ្ងៃកាន់បិណ្ឌនេះឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ ក៏បានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវរៈជន យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ នៅក្នុងពិធីកាន់បិណ្ឌវេនទី១៣ នេះ ឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារៈរួមមាន អង្ករ ១០០គីឡូ មី ២កេះធំ និង ៣កេះតូច ត្រីខ ៥យួរ ស្ករស ១០គីឡូ ទឹកដោះគោ ១០កំប៉ុង ទឹកសុទ្ធ ៣កេះ ទឹកផ្លែឈើ ៥កេះ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ប្រេងឆា ១កេះ និងបច្ច័យចំនួន៦,០១០,០០០រៀល ៨៣០ដុល្លារ វេរប្រគេនដល់វត្តពោធិវង្ស ហៅវត្តព្រៃធំថ្មីទុកសម្រាប់ប្រើប្រាស់ក្នុងកសាងសមិទ្ធផលក្នុងវត្ត។  ជាមួយនេះឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ បានចែកជូនលោកយាយជី តាជី គណៈកម្មការ អាចារ្យវត្តផងដែរនូវឃីបម្នាក់មួយកញ្ចប់ និងថវិកាផងដែរ ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនាបានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣...

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

ព្រឹកថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ ព្រមទាំងបុត្រ និងចៅៗ រួមជាមួយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទក្រសួងបានអញ្ជើញចូលរួមរាប់បាត្រ វេរចង្ហាន់ និងនាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខទៅវេរថ្វាយសម្តេច ប្រគេនព្រះសង្ឃ នៅវត្តលង្កាព្រះកុសុមារាម បិណ្ឌវេនទី១១   ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីឧទ្ទិសនូវកុសលជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដានពិសេសដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

Read more: ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

ឯកឧត្តរដ្ឋមន្ត្រី បានអញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី១១ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

រសៀលថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហ៊ឹម ឆែម  រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា  ព្រមទាំងបុត្រាបុត្រី ចៅៗ  រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក ព្រឹទ្ធបុរស ប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត និងមន្ត្រីរាជការក្រោមឱវាទក្រសួងបានអញ្ជេីញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម  ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។គួរបញ្ជាក់ផងដែរថាពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមកម្លេះ។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីអារាមនានា។

Read more: ឯកឧត្តរដ្ឋមន្ត្រី បានអញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី១១ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

Flag Counter