ពុទ្ធសាសនបណ្ឌិត្យ

តើប្រលោមលោកប្រឈមមុខនឹងការបាត់បង់វត្តមានលើទីផ្សារនាពេលអនាគត

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «តើប្រលោមលោកប្រឈមមុខនឹងការបាត់បង់វត្តមានលើទីផ្សារនាពេលអនាគត?» ដោយលោក យូ សុភា ជាអ្នកនិពន្ធដ៏ល្បីមួយរូប នាថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទីរសៀល។

បច្ចុប្បន្ននេះ មនុស្សមានជម្រើសច្រើនក្នុងការកម្សាន្តតាមបណ្តាញសង្គម។ អ្នកអានកាន់តែឃ្លាតឆ្ងាយពីការអានរឿងប្រលោមបន្តិចៗម្តង ដោយសារបញ្ហាមួយចំនួន ហើយអាចឈានទៅរកការបាត់បង់នៅថ្ងៃអនាគត។

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

sorsokny[at]gmail.com

www.budinst.gov.

សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឳកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា

ឯកឧត្តមឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជាការនៃក្រសួងធម្មការ និងសាសនា បានផ្ញើសារលិខិតថ្វាយព្រះពរ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សអធិកអធម មហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្ដម ម៉ម ឆៃ បានជូនសៀវភៅ ដល់បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ សម្រាប់ជាប្រយោជន៍សាធារណៈ

សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្ដម ម៉ម ឆៃ ជាទីប្រឹក្សាក្រសួងមហាផ្ទៃដែលបានជូនសៀវភៅដែលមានចំណងជើងថា ជម្រើសសារត្ថៈ ព្រះវិនយបិដក និងសទ្ធម្មប្បញ្ហា នាព្រឹកថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៣ ជាសៀវភៅទើបបោះពុម្ពក្នុងឆ្នាំ២០២៣នេះ ចំនួន២ក្បាល ដល់បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ សម្រាប់ជាប្រយោជន៍សាធារណៈ។ សូមគោរពជូនពរឯកឧត្ដមមានសុខភាពល្អ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/