ព្រឹកកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងធម្មការនិងសាសនា និង លោកជំទាវ សួស ណារ៉ា ព្រមទាំងបុត្រ និងចៅៗ បានអញ្ជើញយកចង្ហាន់ទៅថ្វាយសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃគង់នៅវត្តឧណ្ណាលោម ក្នុងពិធីកាន់បិណ្ឌវេនទី១២ ។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ ក៏បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃ បង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខទៅវេរថ្វាយសម្តេច ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវកុសលជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
Read more: នៅក្នុងពិធីកាន់បិណ្ឌវេនទី១២ ឯកឧត្តមទេសរដ្ឋមន្ដ្រី និងលោកជំទាវ...
ព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សួស ណារ៉ា ព្រមទាំងបុត្រ និងចៅៗ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក ព្រឹទ្ធបុរស ប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត និងមន្ត្រីរាជការក្រោមឱវាទក្រសួងបានអញ្ជេីញចូលរួមរាប់បាត្រ វេរចង្ហាន់ និងនាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខទៅវេរថ្វាយសម្តេច ប្រគេនព្រះសង្ឃ នៅវត្តលង្កាព្រះកុសុមារាម បិណ្ឌវេនទី១១ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីឧទ្ទិសនូវកុសលជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
Read more: ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម
រសៀលថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សួស ណារ៉ា ព្រមទាំងបុត្រាបុត្រី ចៅៗ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក ព្រឹទ្ធបុរស ប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត និងមន្ត្រីរាជការក្រោមឱវាទក្រសួងបានអញ្ជេីញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែរថាពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមកម្លេះ។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីអារាមនានា។
រសៀលថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក ព្រឹទ្ធបុរស ប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត និងមន្ត្រីរាជការក្រោមឱវាទក្រសួង ព្រមទាំងពុទ្ធបរិស័ទចំណុះជេីងវត្តប្រជុំនទី ហៅក្រពើហា បានអញ្ជេីញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១០ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
គួរបញ្ជាក់ផងដែរថាពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមកម្លេះ។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីអារាមនានា។
Read more: ក្រសួងធម្មការ និងសាសនា កាន់បិណ្ឌទី១០ នៅវត្តក្រពើហា