ព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន-អាស៊ីណេតវើក និងសហការី ចូលជួបសម្តែងការគួរសម ជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះ នៅទីស្តីការក្រសួង។
នារសៀលថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំការចុះបញ្ជីពាហិរសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
ព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យឯកឧត្តម លោកជំទាវ ជាទីប្រក្សា ជំនួយការក្រសួងធម្មការ និងសាសនា ចូលជួបសម្តែងការគួរសម និងបានជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នៅទីស្ដីការក្រសួង។
ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក Peter (ភិត ធើ) ប្រធានអង្គការ DANIMISIONប្រចាំកម្ពុជា និងលោកស្រី ខាត ទ្រីណា ប្រធានអង្គការ Feilm ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងបានជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ខាងមុខនេះ នៅក្រសួងធម្មការនិងសាសនា។
Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក Peter (ភិត ធើ)...