ពុទ្ធសាសនបណ្ឌិត្យ

ពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៣៨

រសៀលថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៣៨ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការ និងសាសនា រាជធានី/ខេត្ត គ្រូឧទ្ទេស សិក្ខាកាមព្រះសង្ឃ និងអាចារ្យ សរុបចំនួន ១៧៥អង្គ/រូប នៅទីស្ដីការក្រសួង។

  ក្នុងឱកាសនោះផងដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់សិក្ខាកាមជាអាចារ្យដែលនឹងចូលរួមវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៣៨ នេះ ត្រូវខិតខំត្រងត្រាប់ ស្ដាប់នូវបទឧទ្ទេសនាមពីសំណាក់ព្រះឧទ្ទេសាចារ្យ គ្រូឧទ្ទេសាចារ្យ ហើយបន្តលើកកម្ពស់ និងពង្រឹងការប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមក្បួនខ្នាត។

Read more: ពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៣៨

ពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិក និកាយ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

Read more: ពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ពិធីបុណ្យប្រកាសគោរមងារព្រះរាជាគណៈថ្នាក់ចត្វា និងបណ្ឌិតកិត្តិយសប្រគេន ព្រះវិន័យមុនី ចឹក ចុន្ទ ព្រះគ្រួអនុគណខណ្ឌដង្កោ

 

 

 

រាជធានីភ្នំពេញ:  នារសៀលថៃ្ងសៅ ៤កើត ពិខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ នៅវត្តឧត្តមពោធិព្រឹក្ស(ហៅវត្តស្លែង) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឯកឧត្តម នរៈ រតនវឌ្ឍនោ ដំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម  ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យ ប្រកាសគោរពងារព្រះរាជាគណៈថ្នាក់ចត្វា  និងបណ្ឌិតកិត្តិយសប្រគេន ព្រះវិន័យមុនី ចឹក ចុន្ទ ព្រះគ្រូអនុគណខណ្ឌដង្កោ អមដំណើរដោយលោក គឹម ជួប ប្រធាននាយកដ្ឋានកិច្ចការព្រះពុទ្ធសាសនា លោក ឡេង ឫទ្ធី អនុប្រធាននាយកដ្ឋាន លោក ហុង ពេជ្រ អនុប្រធាននាយកដ្ឋាន លោកស្រី គឹម យ៉ុងវិធារី ប្រធានការិយាល័យ។

       ក្នុងពិធីនោះក៏មាននិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង ម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះវន រ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក ម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល សម្តេចពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ លោកប្រធានមន្ទីរធម្មការ និងសាសនារាជធីភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទ្ធ សរុបប្រមាណជិត១០០០ អង្គ/នាក់ ។  ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនឹករលឹក  ពីសំណាក់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគេនជូនចំពោះសម្តេច ព្រះរាជាគណ: ព្រះមេគុណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុថេរគ្រប់ព្រះអង្គ ឯកឧត្តម អស់លោក លោកស្រី និងអង្គពិធីទាំងមូល សូមមានសុខភាពល្អ ជាសផុតពីជំងឺកូវីដ-១៩ និងសូមជួបប្រទះតែនិងពុទ្ធពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពិធីនោះផងដែរឯកឧត្តមក៏បានផ្តល់នូវសាសនសុភាសិតមួយចំនួនដូចខាងក្រោម÷

-វិនយោ សាសនស្ស មូលំ វិន័យជាឫសគល់នៃព្រះពុទ្ធសាសនា។

-សាមគ្គី សាមគ្គានំ តបោ សុខោ ការព្រមព្រៀងនៃពួកគណៈនាំមកនូវសេចក្តីសុខ។

-សាមគ្គីដង្ហើមការងារជាក្រុម ភាពប្រមូលផ្តុំមិនអញនិយម ប្រដូចទៅនឹងពពួកសត្វឃ្មុំ រួបរួមជាធំរួមសុខរួមទុក្ខ។

-ព្រះសង្ឃគួរដល់ការគារវៈ ជាទីពឹងពាក់នៃបរិស័ទ្ធ និងជាស្រែបុណ្យជួយប្រោសសត្វ យើងគួរប្រតិបត្តិការឱ្យទាន។

Read more: ពិធីបុណ្យប្រកាសគោរមងារព្រះរាជាគណៈថ្នាក់ចត្វា និងបណ្ឌិតកិត្តិយសប្រគេន ព្រះវិន័យមុនី ចឹក ចុន្ទ...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អញ្ជើញសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ: រសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២  ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អញ្ជើញសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងពិធីទិវាមច្ឆជាតិ ០១ កក្កដា ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ក្នុងការយកចិត្តទុកដាក់បម្រើការងារបានយ៉ាងល្អប្រសើរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការក្រើនរំឮកអំពីបញ្ហាជំងឺកូវីដ-១៩ ដែលមានការចាប់ផ្ដើមឆ្លង ក្នុងសហគមន៍ឡើងវិញ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ...

Flag Counter