ពុទ្ធសាសនបណ្ឌិត្យ

សិក្ខាសាលាផ្សព្វផ្សាយទិវាសាសនាពិភពលោកលើកទី១ ក្រោមប្រធានបទ “កិច្ចសន្ទនាអន្តរជំនឿ-សាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ -ឡានឆាង

ព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយទិវាសាសនាពិភពលោកលើកទី១ ក្រោមប្រធានបទ “កិច្ចសន្ទនាអន្តរជំនឿ-សាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ -ឡានឆាង” ដែលមានការយាង និមន្ត អញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិចំនួន២២៣អង្គ/នាក់ នៅសណ្ឋាគារកំពតឌីយាម៉ង់។ ក្នុងឱកាសនោះ ក្នុងនាមក្រសួងធម្មការនិងសាសនា ឯកឧត្តមទេសរដ្ឋមន្រ្តី សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងគម្រោង លេខាធិការដ្ឋាន និងក្រុមការងារទទួលបន្ទុកសម្របសម្រួល រៀបចំអនុវត្តគម្រោងមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០១៩-២០២០ ស្តីពី “កិច្ចសន្ទនាអន្តរជំនឿ-សាសនា ដើម្បីសន្តិភាព និងការអភិ-វឌ្ឍជានិរន្តរ៍ ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង” នាពេលនេះ។ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ សិក្ខាសាលាផ្សព្វផ្សាយទិវាសាសនាពិភពលោកលើកទី១ ក្រោមប្រធានបទ “កិច្ចសន្ទនាអន្តរជំនឿ-សាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង” ក្នុគោលបំណងសំខាន់គឺ ៖

  ១-ដើម្បីចែករំលែកបទពិសោធន៍ ស្តីពីការគ្រប់គ្រង និងវប្បធម៌អន្តរជំនឿ ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ដល់ប្រទេសនានាតាមដងទន្លេមេគង្គ។

២-ដើម្បីជំរុយញការផ្សព្វផ្សាយ ទិវាសប្តាហ៍សុខដុម-នីយកម្មអន្តរជំនឿសាសនាពិភពលោក របស់អង្គការ សហប្រជាជាតិ និងទិវាសាសនាអន្តរជាតិដល់ប្រទេសនានា តាមដងទន្លេមេគង្គ។

៣-ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសុខដុម- នីយកម្មអន្តរជំនឿឆ្លងកាត់ ប្រទេសនានាតាមដងទន្លេមេគង្គ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា៖ តាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយដ៏ឈ្លាវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការអន្តរជាតិជាមួយពិភពលោក ទាំងថ្នាក់តំបន់ អាស៊ាន និងអនុតំបន់ទន្លេមេគង្គ ជាពិសេសបានរៀបចំបើក កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍជានិរន្តន៍លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យ សាសនាផងដែរ។

  សន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ត្រូវតែជាអត្ថិភាព និងដំណើរទៅមុខជាមួយគ្នា គឺយើងមិងអាចមើលរំលងចំណុចទាំងនេះបានទេ ក្នុងពេលដែលភាពមិនច្បាស់លាស់ក្នុងតំបន់ និងពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងផ្នែកនយោបាយ និង សេដ្ឋកិច្ច។ តំបន់ទន្លេមេគង្គយើង នឹងក្លាយជាតំបន់ដែលនឹងត្រូវឆ្លងកាត់ការសាកល្បងជាថ្មីម្តងទៀត ក្នុងកាលទេសៈនេះ យើងមិនត្រូវភ្លេចទេថា នៅក្នុងប្រវត្តិសាស្ត្រកន្លងផុតទៅមិនយូរប៉ុន្មាន តំបន់របស់យើងត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសារសង្រ្គាម និងការប្រកួតប្រជែងនៃមនោគមវិជ្ជា។កម្ពុជាបានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដូចដែលមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនា ដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” ក្នុងឆន្ទះជំរុញដល់ការរីកចម្រើនទន្ទឹមគ្នា អភិវឌ្ឍរួមគ្នា និងបំពេញឱ្យគ្នាទៅវិញ-មក។ ដូចដែលយើង ទាំងអស់គ្នាបានដឹងហើយថា វិស័យសាសនាបានរួមចំណែក យ៉ាងច្រើនដល់ការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាព សម្រាប់សង្គមជាតិទាំងមូល។

Read more: សិក្ខាសាលាផ្សព្វផ្សាយទិវាសាសនាពិភពលោកលើកទី១ ក្រោមប្រធានបទ “កិច្ចសន្ទនាអន្តរជំនឿ-សាសនា...

អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨

រសៀលអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម ផ្លោក ផន រដ្ឋមន្ត្រីស្តីទីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការយាង និមន្ត និងអញ្ជើញចូលរួម ពីសម្ដេចព្រះមហាសង្ឃនាយកទាំងពីរគណៈ ថ្នាក់ដឹកនាំព្រះសង្ឃគ្រប់ជាន់ថ្នាក់ ព្រះថេរានុត្ថេរៈ និងតំណាងសាសនានាៗ ដែលមានវត្តមាននៅកម្ពុជា និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលសរុបប្រមាណចំនួន ១០០០អង្គ/នាក់ នៅសាលសន្និសីទចតុម្មុខ។ គួរបញ្ជាក់ផងដែរថា ក្រសួងបានសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ ព្រះមន្រ្តីសង្ឃ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងព្រះធម្មថិក សម្ដែងព្រះធម៌ទេសនានៅតាមកម្មវិធីបុណ្យនានា ដើម្បីជួយបញ្ចូលនូវខ្លឹមសារផលប៉ះពាល់នៃបញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជាដើមទៅក្នុងព្រះធម៌ទេសនាផងដែរ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី២៨ បានខិតខំពិភាក្សាពិគ្រោះនិងផ្លាស់ប្ដូរយោបល់គ្នាយ៉ាងផុលផុសលើចំនុចខ្លាំងចំនុចខ្សោយ បញ្ហាប្រឈមក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលនៃការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងារនាពេលបច្ចុប្បន្នព្រមទាំងលើកទិសដៅអនុវត្តនាពេលអនាគត ដោយឆន្ទៈប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់លិខិតបទដ្ឋានដែលមានស្រាប់ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីជាបន្តបន្ទាប់កាលពីពេលកន្លងទៅ។ ទន្ទឹមនឹងនេះដែរ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២៨នេះ ក៏បានដាក់ចេញនូវសង្ឃប្រកាសចំនួន២ច្បាប់គឺ ១-សង្ឃប្រកាសរបស់គណៈមហានិកាយ និង២-សង្ឃប្រកាសរបស់ គណៈធម្មយុត្តិកនិកាយក្នុងទិសដៅពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គួរជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានសង្គម ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ត្រឹមត្រូវនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមហាពុទ្ធសាសនូបត្ថម្ភដ៏ឧត្តុង្គឧត្តមចំពោះព្រះពុទ្ធសាសនា ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ។

Read more: អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨

ភាពចាំបាច់នៃការ​សិក្សា​វប្បធម៌ខ្មែរ​នៅ​ឧត្តម​សិក្សា

សូមគោរពនិមន្តនិងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ភាពចាំបាច់នៃការសិក្សាវប្បធម៌ខ្មែរនៅឧត្ដមសិក្សា» នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយលោក បណ្ឌិត ប៉ា ចន្ទរឿន (Chanroeun Pa) ដែលជាអ្នកស្រាវជ្រាវផ្នែកសង្គម-វប្បធម៌ និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យផងដែរ។ ថ្ងៃនោះផងដែរនឹងមានជូនសៀវភៅទស្សនាវដ្ដីកម្ពុជាសុរិយាលេខ១ និងលេខ២ ឆ្នាំ២០១៩សម្រាប់អ្នកចូលរួមផងដែរ។ សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ!!!

Flag Counter