ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យឯកឧត្តម W.Patrick MurPhy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបម្តែងការគួរសម

នៅរសៀលថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូតទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យឯកឧត្តម W.Patrick MurPhy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួធម្មការ និងសាសនា។ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពង់ចំពោះកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសចាប់តាំងពីផ្តើមអាណត្តិការងារជាឯកអគ្គរដ្ឋទូតរបស់ឯកឧត្តម W.Patrick MurPhyនៅកម្ពុជាមួយរយៈពេលកន្លងមកនេះ ដែលនាំឱ្យសង្កេតឃើញនូវវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថាការទំនាក់ទំនងដ៏ល្អនេះ ជាពិសេសនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម W.Patrick MurPhyនឹងនៅតែបន្តរីកចម្រើនទៅមុខបន្ថែមទៀត។ជាការឆ្លើយតបចំពោះប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម W.Patrick MurPhy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីទៅលើការទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរកម្ពូជានិង អាមេរិក។ ឯកឧត្តមអគ្គរដ្ឋទូតបានបន្តទៀតថានៅឆ្នាំនេះ គឺខួបទំនាក់ទំនង៧០ឆ្នាំរវាងកម្ពុជានិងអាមេរិក ដែលស្ថានទូតសហរដ្ឋ អាមេរិក បានកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍ ផ្សេងៗ ដែលក្នុងនោះក៏មានប្រធានបទពាក់ព័ន្ធទៅនឹងសាសនាផងដែរ ដើម្បីបន្តជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំពីរ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណគុណចំពោះរដ្ឋាភិបាលសហរដ្ឋ អាមេរិក ដែលទោះបីស្ថិតក្នុងស្ថានការណ៍លំបាកនៃការរីករាលដាលនៃជំងឺកូវិដ១៩ ក៏សហរដ្ឋអាមេរិកនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ប្រទេសមួយចំនួននៅតំបន់អាស៊ីរួមទាំងប្រទេសកម្ពុជាផងដែរ  ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យឯកឧត្តម W.Patrick MurPhy...

លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងបងប្អូននារីៗរបស់សមាគមនារីកម្ពុជា

ព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា  បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងបងប្អូននារីៗរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រចាំនៅក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួងធម្មការ និងសាសនា។  ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាអ្នកបន្តវេនពីសមាគមនារីសង្រ្គោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិឡើងតាំងពីថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ និងជាអង្គការមហាជន មួយស្ថិតនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានរចនាសម្ព័ន្ធតាំងពីថ្នាក់កណ្ដាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមានសកម្មជននារីរាប់លាននាក់ ។ តួនាទីភារកិច្ច និងសកម្មភាពរបស់សមាគមក៏បានវិវត្តន៍ និងប្រែប្រួលទៅតាមកាលៈទេសៈ និងស្ថានភាពនយោបាយរបស់ប្រទេសជាតិ ។ នៅឆ្នាំ១៩៩៩សមាគមនារីបានរៀបចំមហាសន្និបាតលើកទី៣ដើម្បីកែសម្រួលរចនាសម្ព័ន្ធនិងប្ដូរឈ្មោះពីសមាគមនារីកម្ពុជាមកជា“សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍”ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០០ ។   លោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍បន្តរទៀតថា សមាគមនារីកម្ពុជាក៏នៅតែរក្សាបាននូវការដឹកនាំភាពឯករាជ្យម្ចាស់ការ ពង្រឹងចឹញ្ចឹមចលនារបស់ខ្លួន និងសហការជាមួយដៃគូរអភិវឌ្ឍន៍ ដោយប្រកាន់ខ្ជាប់នូវ ឆន្ទៈ ទស្សនៈ និងគាំទ្រ យ៉ាងមុតមាំលើការអនុវត្តនូវកម្មវិធីនយោបាយ«ឈ្នះ ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកយ៉ាងពិតប្រាកដនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងធ្វើឱ្យស្ថានភាពជីវភាព ឋានៈ និងតួនាទីរបស់ស្រ្តីកាន់តែប្រសើរឡើង។ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូននារីរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រចាំនៅក្រសួងធម្មការ និងសាសនា និងបានអំពាវនាវដល់បងប្អូននារីទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន១២៤នាក់ អ្នកជាសះស្បើយមានចំនួន១២២ នាក់ និងពុំមានអ្នកស្លាប់នោះទេ

Read more: លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ...

វិវត្តន៍អក្សរខ្មែរ

សូមគោរពនិមន្ត និងអញ្ជើញស្ដាប់បាឋកថាប្រចាំខែឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «វិវត្តន៍អក្សរខ្មែរ» នៅថ្ងៃសុក្រ ទី២៩ ខែឧសភា វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយលោក ហ៊ុន ឈុនតេង (Hun Chhunteng) អ្នកជំនាញផ្នែកសិលាចារឹក និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យមានជ័យផងដែរ។

បញ្ជាក់៖ មានផ្សាយផ្ទាល់តាមផេកហ្វេសប៊ុក។

សូមអរព្រះគុណ និងអរគុណ

 

Flag Counter