ពុទ្ធសាសនបណ្ឌិត្យ

កិច្ចប្រជុំគណៈមេប្រយោគប្រឡងចូលរៀនពុទ្ធិកមធ្យមសិកស្សាបឋមភូមិសម្រាប់ឆ្នាំសិក្សា២០២២-២០២៣

រសៀលថ្ងៃថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈមេប្រយោគប្រឡងចូលរៀនពុទ្ធិកមធ្យមសិកស្សាបឋមភូមិសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលមានបេក្ខសមណសិស្ស-សិស្សទាំងអស់២,៦៨៧អង្គ/នាក់ ក្នុងនោះមាន១៣មណ្ឌល ស្មើនឹង១១៣បន្ទប់ ក្នុងនោះមណ្ឌលពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតមានបេក្ខសមណសិស្ស-សិស្សចំនួន៣៩២អង្គ/នាក់  ស្មើនឹង១៦បន្ទប់ដែលមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអគ្គាធិការ សម្ដេចព្រះអគ្គាធិការរង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក នាយិការងខុទ្ទកាល័យ និងគណៈកម្មការប្រឡងទូទាំងប្រទេស នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

   នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ក្នុងការប្រឡងចូលរៀននេះ ប្រកបដោយសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌ ដើម្បីក្លាយជាធនធានព្រះពុទ្ធសាសនាដ៏មានសក្ដានុពល ក៏ដូចជាធនធានសម្រាប់ប្រទេសជាតិនាថ្ងៃខាងមុខ។

Read more: កិច្ចប្រជុំគណៈមេប្រយោគប្រឡងចូលរៀនពុទ្ធិកមធ្យមសិកស្សាបឋមភូមិសម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ពិធីប្រារព្ធអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២

 

 

 

ទីស្តីក្រសួង៖ ព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមីនា ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»ការលើកយកមូលបទនេះឡើង សម្រាប់ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២នេះ បានរំលេចឱ្យឃើញថា ស្រ្តី និងបុរសជាដៃគូស្មើភាព ហើយមូលបទនេះបានបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរស សម្រាប់ការអភិវឌ្ឍជាតិនៅលើគ្រប់វិស័យ និងជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយកម្មវិធីយុទ្ធនាការ និងសកម្មភាពជាក់លាក់នានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ដែលមានអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការជាស្រ្តី ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ(ZOOM)។

នៅក្នុងឱកាសនោះ ក៏បានអាននូវព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ផ្ញើជូនដល់ជនរួមជាតិ ជាពិសេសដល់នារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនារីទូទាំងសាកលលោក ក្នុងឱកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនៅក្នុងឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងវិធានការយ៉ាងហ្មត់ចត់ម៉ឺងមាត់ ក្នុងអំឡុងពេលជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ដែលបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា និងអាចរស់នៅបានជាមួយនឹងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព ដោយកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។ ជាការពិតណាស់ ការអនុវត្តវិធានការសុខាភិបាល និងវិធានការចាំបាច់នានា ពិតជាផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋគ្រប់រូប ក្រុមជនងាយរងគ្រោះ ជាពិសេសស្ត្រី។

តាមរយៈការអនុវត្តគោលនយោបាយជាតិគាំពាសង្គម រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម រួមមាន ការបង្កើនមូលធនថវិកា សាច់ប្រាក់ពលកម្ម ដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទាន ពិសេសជួយស្ដារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម។ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយធានាភាពធនសហគមន៍ទៅនឹងជំងឺកូវីដ-១៩ ចាកចេញពីវិបត្តិនេះ និងរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ស្ត្រីបានចូលរួមយ៉ាងច្រើននៅគ្រប់សកម្មភាព ក្នុងនោះបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម។ ជាងនេះ បានលើកកម្ពស់ស្ថានភាពជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រី រួមទាំងសីលធម៌ សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា ហើយបានជំរុញដល់នារីបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ក៍បានប្រគល់នូវកុំព្យួទ័រមួយគ្រឿង  និងម៉ាស៊ីនព្រីនមួយគ្រឿង ឧបត្ថម្ភដល់សមាគមន៍នារីសាខាក្រសួងធម្មការ និងសាសនា ផងដែរ។

Read more: ពិធីប្រារព្ធអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក សៀ សំណាង នាយកសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក សៀ សំណាង នាយកសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅប្រទេសកម្ពុជា និងសហការីប្រគល់អំណោយជូននូវមី ចំនួន ១,០០០កេះ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងប្រធាននាយកដ្ឋាន នៅទីស្តីការក្រសួង។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក សៀ សំណាង...

សិក្ខាសាលាផ្សព្វផ្សាយអំពីយេនឌ័រឆ្នាំ២០២២

     ព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពីយេនឌ័រ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រ ក្នុងវិស័យធម្មការ និងសាសនា»  ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក វាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អង្គការ Danminssion ភ្ញៀវជាតិ និងអន្តរជាតិ លោក លោកស្រី សមាជិកា សរុបចំនួន ១២១នាក់ តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom)។

     ក្នុងឱកាសនោះដែរ លោកជំទាវ មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងធម្មការ និងសាសនា បានអានរបាយការណ៍ស្វាគមន៍វឌ្ឍនភាពការងារយេនឌ័រក្នុងវិស័យធម្មការ និងសាសនា ។ ជាមួយគ្នានេះដែរ លោក ភីតធើ ហៀរម ប្រធានអង្គការ Danminssion ប្រចាំនៅកម្ពុជា បានមានចំណាប់អារម្មណ៍ស្វាគមន៍ដល់សិក្ខាសាលាផងដែរ ។ ថ្លែងក្នុងអង្គសិក្ខាសាលានោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា សិក្ខាសាលានេះគឺជាមធ្យោបាយមួយដ៏សំខាន់ ដើម្បីពង្រឹងការយល់ដឹង និងលើកកម្ពស់សាមគ្គីភាព កសាងសន្តិភាពក្នុងសង្គម និងលើពិភពលោក និងតម្រង់ទិសដៅ ដល់ការគោរពនិងអនុវត្តកតិកាសញ្ញារបស់អង្គការសហប្រជាជាតិ និងអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្រ និងទិសដៅនៃការអប់រំតាមរយៈវិស័យអន្តរសាសនានៅកម្ពុជា។  ទន្ទឹមនឹងនោះ វាក៏បានដើរស្របតាមលក្ខខណ្ឌដែលបានចែងក្នុងច្បាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលពិភពលោកសព្វថ្ងៃនេះ បានផ្ដោតទៅលើការយកចិត្តទុកដាក់ខ្ពស់ទៅលើស្ត្រីទាំងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ដោយបានផ្ដល់ឱកាសឱ្យស្ត្រី និងបុរសមានសិទ្ធិសេរីភាពស្មើគ្នាលើផ្លូវច្បាប់។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តស្ដីពីការអភិវឌ្ឍធនធានមនុស្សក្នុងការពង្រឹងតួនាទីស្រ្តី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងសង្គមជាតិ ដោយកំណត់យុទ្ធសាស្រ្តសំខាន់ៗដើម្បីពន្លឿនសមភាព យេនឌ័រ ដូចជាការជំរុញបញ្រ្ជាបយេនឌ័រក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យ ការបន្តលើកកម្ពស់ សហគ្រិនជាស្រ្តី ការលើកកម្ពស់តម្លៃស្រ្តីជាដើម។

Read more: សិក្ខាសាលាផ្សព្វផ្សាយអំពីយេនឌ័រឆ្នាំ២០២២

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/