ពុទ្ធសាសនបណ្ឌិត្យ

ធាតុផ្សំនៃព្រះនាមព្រះមហាក្សត្រខ្មែរសម័យបុរាណ

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ «ធាតុផ្សំនៃព្រះនាមព្រះមហាក្សត្រខ្មែរសម័យបុរាណ» ដោយលោក ហ៊ុន ឈុនតេង ជាអ្នកស្រាវជ្រាវ នាថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក។ នៅក្នុងបទបង្ហាញនេះ នឹងលើកពីធាតុផ្សំសំខាន់ៗនិងធាតុផ្សំប្រែប្រួលនៅក្នុងព្រះនាមព្រះមហាក្សត្រខ្មែរពីសម័យមុនអង្គររហូតមកដល់សម័យកណ្ដាល ដើម្បីពិចារណាពីសង្គតិភាពនិងបញ្ហាក្នុងការសរសេរព្រះនាមរបស់ទ្រង់នាសម័យបច្ចុប្បន្ន។

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាស។

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

sorsokny[at]gmail.com

www.budinst.gov.kh

 

កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាង ស្តីពីបង្កើតក្រុមការងារគណៈកម្មការរៀបចំព្រឹត្តិការណ៍អម នៃសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២

រសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាង ស្តីពីបង្កើតក្រុមការងារគណៈកម្មការរៀបចំព្រឹត្តិការណ៍អម នៃសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអន្តរសាសនាដើម្បីសន្តិភាព និងសុខដុមនីយកម្មអាស៊ានឆ្នាំ២០២២ (ASEAN Interfaith Cooperation for Peace and Hamony) នៅទីស្តីការក្រសួង ។

Read more: កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាង ស្តីពីបង្កើតក្រុមការងារគណៈកម្មការរៀបចំព្រឹត្តិការណ៍អម...

លោកស្រី Masako Marui និងលោកបណ្ឌិត MATSUURA Fumiaki បានមកទស្សនកិច្ច និងស្វែងយល់ពីការងាររបស់ពុទ្ធសាសនបណ្ឌិត្យ

លោកស្រី Masako Marui និងលោកបណ្ឌិត MATSUURA Fumiaki ជាអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) នៃប្រទេសជប៉ុន ព្រមទាំងលោក ហ៊ុន ឈុនតេង  បានមកទស្សនកិច្ច និងស្វែងយល់ពីការងាររបស់ពុទ្ធសាសនបណ្ឌិត្យ។ លោកស្រី Masako ក៏បានផ្ដល់សៀវភៅមួយក្បាលសម្រាប់តម្កល់ក្នុងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យផងដែរ។

 

Flag Counter