ពុទ្ធសាសនបណ្ឌិត្យ

កិច្ចប្រជុំបែងចែកភារកិច្ចថ្នាក់ដឹកនាំទទួលបន្ទុកតាមបណ្ដាអង្គភាពថ្នាក់កណ្ដាល និងមន្ទីររាជធានី-ខេត្ត

ព្រឹកថ្ងៃសុក្រ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចថ្នាក់ដឹកនាំទទួលបន្ទុកតាមបណ្ដាអង្គភាពថ្នាក់កណ្ដាល និងមន្ទីររាជធានី-ខេត្ត ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  នាយកខុទ្ទកាល័យ អគ្គនាយក  និង លោក លោកស្រី ជាប្រធាននាយកដ្ឋានជំនាញ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះផងដែរ ឯលឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា សូម ឯកឧត្តម លោកជំទាវទទួលបន្ទុក ត្រូវពិនិត្យ និងតាមដានរាល់បញ្ហាកើតមានឡើងនៅតាមអង្គភាពជំនាញ និងមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ចុះដោះស្រាយឱ្យទាន់ពេលវេលា ។

Read more: កិច្ចប្រជុំបែងចែកភារកិច្ចថ្នាក់ដឹកនាំទទួលបន្ទុកតាមបណ្ដាអង្គភាពថ្នាក់កណ្ដាល និងមន្ទីររាជធានី-ខេត្ត

កិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍អម នៃ សសរស្តម្ភ សហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២

រសៀលថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍អម នៃ សសរស្តម្ភ សហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការអន្តរសាសនាដើម្បីសន្តិភាព និងសុខដុមនីយកម្មអាស៊ានឆ្នាំ២០២២ ASEAN Interfaith Cooperation for Peace and Harmony»នៅទីស្តីការក្រសួង ។

Read more: កិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍អម នៃ សសរស្តម្ភ...

ពីធីសម្ភោធដាក់ឱ្យប្រើប្រាស់ ខ្លោងទ្វារ របង និងសមិទ្ធផលនានា ក្នុងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

 

 

 

ព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពីធីសម្ភោធដាក់ឱ្យប្រើប្រាស់ ខ្លោងទ្វារ របង និងសមិទ្ធផលនានា ក្នុងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលមានការនិមន្ត-អញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអគ្គាធិការង ឯកឧត្តម លោកជំទាវ លោក លោកស្រី  ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះមន្រ្តីសង្ឃ  អភិបាលរងខណ្ឌដូនពេញ ចៅសង្កាត់ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងសមណសិស្ស-សិស្ស នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

   ក្នុងឳកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរព្រះគុណ អគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគនូវធនធានក្នុងការកសាងខ្លោងទ្វារពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតនេះបានយ៉ាងល្អក្រៃលែង។

   ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានដើរតួយ៉ាងសកម្ម ក្នុងការចូលរួមអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាល ទាំងសេដ្ឋកិច្ច បរិស្ថាន ការអប់រំ សីលធម៌ ចរិយាធម៌ក្នុងសង្គម ហើយបានទ្រទ្រង់នូវអរិយធម៌ វប្បធម៌ជាតិទាំងមូល ស្របតាមគោលនយោបាយជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ នីតិកាលទី៦នៃរដ្ឋសភា តាមរយៈការលើកកម្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលមានទស្សនៈទូលំទូលាយ ប្រកបដោយគតិបណ្ឌិតក្នុងការដឹកនាំជាតិ បាននឹងកំពុងអភិវឌ្ឍជាតិ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត រូមទាំងការលើកកម្ពស់សមត្ថភាពព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងចំណេះជំនាញ បទពិសោធន៍ គុណធម៌ សីលធម៌ ក្នុងនោះក៏មានការអប់រំក្នុងពុទ្ធិកសិក្សាជាតិផងដែរ។ ដើម្បីងាយស្រួល សមណសិស្ស និស្សិត មានទីផ្សារការងារ ចាំបាច់ត្រូវជំរុញការសិក្សាតាមបែបឌីជីថល ហើយគួរលើកគោលដៅអាទិភាពសំខាន់ចំនួន ៣ គឺ៖

    ១-ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្រៀន និងរៀន

    ២-អភិវឌ្ឍជំនាញ និងសម្ថតភាពឌីជីថល ដែលពាក់ព័ន្ធដើម្បីអោយមានការផ្លាស់ប្តូរ

    ៣-កែលម្អប្រព័ន្ធអប់រំ តាមរយៈការធ្វើអោយប្រសើរឡើងនូវការវិភាគ និងការគ្រប់គ្រងទន្និន័យ។

ក្នុងនាមក្រសួងធម្មការ និងសាសនា ឯកឧត្តមរដ្ឋមន្រ្តី សូមចូលរួមអបអរសាទរ ចំពោះគណៈគ្រប់គ្រងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងប្រមូលផ្តុំពុទ្ធបរិស័ទ ជួសជុល និងកសាងនូវសមិទ្ធផលទាំងនេះដោយចំណាយថវិកា និងកម្លាំងកាយជាច្រើន  ដើម្បីបម្រើដល់វិស័យពុទ្ធិកសិក្សាជាប្រយោជន៍ដល់សាធារណជនទូទៅដោយមិនចំពោះ ហើយបានសម្ពោធនូវសមិទ្ធផលនានាទាំងនេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។

Read more: ពីធីសម្ភោធដាក់ឱ្យប្រើប្រាស់ ខ្លោងទ្វារ របង និងសមិទ្ធផលនានា ក្នុងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

Flag Counter