Research
ព្យញ្ជនៈមួយចំនួនដែលគួរដឹង និងប្រើប្រាស់ពេលបកប្រែឯកសារ
កំណត់សម្គាល់ពីព្យញ្ជនៈឡាតាំង ដែលត្រូវនឹងព្យញ្ជនៈខ្មែរ
ការសរសេរជាភាសាខ្មែរនូវសូរបរទេសមួយចំនួនដែលយើងតែងប្រទះតាមរយៈពាក្យកម្ចីនិងត្រូវបានអនុម័តកាលពីថ្ងៃពុធ ទី ២៨ ខែ ឧសភា ឆ្នាំ ២០០៨គណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ.)៖
[g] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្គ]
[f] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្វ]
[ʒ] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្ស]
[∫] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ស្ហ]
[s] / [z] ដែលយើងត្រូវប្រើព្យញ្ជនៈ [ស]
ដោយ ស សុខនី
សមាជិកគណៈកម្មាធិការជាតិភាសាខ្មែរ
អនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការជាតិភាសាខ្មែរ
អនុក្រឹត្យ
ស្ដីពី
ការបង្កើតគណៈកម្មាធិការជាតិភាសាខ្មែរ
រាជរដ្ឋាភិបាល
- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/ រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

