ពង្សាវតារ​ខ្មែរ​នៅ​វត្ត​ប្រើស​មាស​ ខេត្ត​កំពង់​ចាម

ពង្សាវតារ​ខ្មែរ

១- នេះក្បួនសាវតារស្ដេចខ្មែរ ចារប្រគេនព្រះអង្គព្រះគុណជាអម្ចាស់លើត្បូងសិរិសារ ចារ ទុក តំណរព្រះ សាសនាឱ្យគ្រប់ ៥០០០ ព្រះវស្សាហោង ។ ព្រះនិព្វានប្បច្ចយោ ហោន្ដុ ចប់ហើយ។នេះក្បួនសាវតារលោក... ចារចប់ នៅថ្ងៃពុធ ᧽២ (១៣រោច ខែបុស្ស )ឆ្នាំមមី នក្ខតា​សំរិទ្ធិ​ស័ក ចូលក្នុងមហន្ដរដូវ ត្រូវនឹងថ្ងៃ ៩ ខែអូត ឆ្នាំ ១៩១១ ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្ដា កន្លងរំលងទៅហើយបាន ២៤៦១ ព្រះវស្សា ហោង នេះខ្ញុំសូមប្រាថ្នា សូមសង​គុណ​គ្រូ​ព្រះអាចារ្យ មាតាបិតា នូវ ញាតិកា ទាំង ៧ សន្ដានហោង ខ្ញុំសូម... ក៏តបទៅនឹង​អ្នក​ជា​មេបា​លោក ទូន្មានថា ប្រដៅពុំបាន នូវគ្រូ អាចារ្យកុំឱ្យមានឆ្គង សូម... លោភោ ទោសោ មោហោ អាប់ជរា សំភីណាសូមមាន រូបរាងកាកិច្ច ប្រាថ្នាសូមឈ្នះសព្វសារពើ បាបផង សូម​ឈ្នះអកុសលកុំ ឲ្យអំពល នូវរោគព្យាធីគ្រប់រោគ ទាំំងអស់ អញ​ខ្ញុំសូម​លាកុំឱ្យមាន​ពៀរដិត​ដល់​​ខ្ញុំឡើយ សូម​ចិត្ដល្អកុំឱ្យវីវនិងអកុសល សូមចេតនាថ្លៃថ្លាថ្កើងថ្កល់ សូមបានតែ ផលរួចដល់និព្វាន ដែលតេជ្ជៈខ្ញុំប្រាថ្នាសូមសុំទានព្រះទ្រង់ញាន ទានព្រះសិរីអារ្យ​សាសនា​ថ្កើង​ថ្កាន ខ្ញុំសូមឱ្យ បានបួស និងព្រះសង្ឃជាតិនេះ អញខ្ញុំអាប់ឥតប្រាជ្ញាជាតិទៅ ឯភ្នែក​សូមមានប្រាជ្ញាឆ្លាតឆ្លុះប្រក្រតី ពលយល់ធម៌ យល់ អាយល់អស់ ... បច្ចុប្បន្ននូវ​ប្រស្នា​គម្ពីរ​សាស្ដ្រា ​កុំឱ្យទើសទាស់សល់ត្រង់ណាឡើយ  ។

ខាង​លើ​នោះ​ជា​អត្ថ​បទ​សេចក្ដី​ផ្ដើម​ដែល​ខ្ញុំ​បាទ​បាន​ដក​ស្រង់​ពី​ច្បាប់​ពង្សាវតារ​ខ្មែរ សព្វ​ថ្ងៃ​តម្កល់​ទុក​នៅ​វត្ត​ប្រើស​មាស ខេត្ត​កំពង់​ចាម ។ តាម​ដែល​អ្នក​និពន្ធ​បាន​ប្រាប់ អត្ថបទ​នេះ​បាន​ចារ​តាំង​តែ​ពីគ្រឹស្ត​សករាជ​​ឆ្នាំ ១៩១១ ដែល​គិត​​រហូត​មក​ដល់​សព្វ​ថ្ងៃ​មាន​អាយុ​កាល​ចំនួន ៩៨​ឆ្នាំ​ហើយ ។ វិទ្យាស្ថាន​កំពង់​តែ​ស្វះ​ស្វែង​រក​ថវិកា​សម្រាប់​បោះពុម្ព ក៏​ដូច​ជា​ការ​អភិរក្ស​តាម​ប្រព័ន្ធ​ឌីជីតាល់​នូវ​ឯកសារ​ទាំង​អស់​នោះ ។

The above text is the preface which I have extracted from Khmer Pongsavda (Khmer historical text) presently kept in Broeus Meas Pagoda, Kampong Cham province. According to the author, he completed this writing since 1911 (98 years old). The Buddhist Institute is finding fund to support the publication of this work as well as the digitization of all manuscripts in that pagoda.

Any inquiries, Please feel free to contact:

Mr. Sokny SOR

Chief of MCC, the Buddhist Institute 

sorsokny@yahoo.com