ព្យញ្ជនៈមួយចំនួនដែលគួរដឹង និងប្រើប្រាស់ពេលបកប្រែឯកសារ
កំណត់សម្គាល់ពីព្យញ្ជនៈឡាតាំង ដែលត្រូវនឹងព្យញ្ជនៈខ្មែរ
ការសរសេរជាភាសាខ្មែរនូវសូរបរទេសមួយចំនួន ដែលយើងតែងប្រទះតាមរយៈពាក្យកម្ចី និងត្រូវបានអនុម័តកាលពីថ្ងៃពុធ ទី ២៨ ខែ ឧសភា ឆ្នាំ ២០០៨ គណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ.)៖
[g] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្គ]
[f] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្វ]
[ʒ] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្ស]
[∫] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ស្ហ]
[s] / [z] ដែលយើងត្រូវប្រើព្យញ្ជនៈ [ស]

