សេចក្ដីជូនដំណឹង Announcement on releasing of Khmer Dictionary Version 2.0
សេចក្ដីជូនដំណឹង
កាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០០៩ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានរៀបចំពិធីបើកវេទិកាអក្សរសាស្ត្រខ្មែរជាផ្លូវការ ដែលប្រព្រឹត្តទៅជារៀងរាល់ពីរដងក្នុងមួយខែ។ ជាមួយគ្នានោះផងដែរ វិទ្យាស្ថានបានចេញផ្សាយនូវវចនានុក្រមខ្មែរអេឡិចត្រូនិកកំណែទី ២ សម្រាប់ការប្រើប្រាស់ដោយឥតគិតថ្លៃ ។
សូមចុចទីនេះ (click here) ដើម្បីទាញយកកម្មវិធីវចនានុក្រមខ្មែរ
យើងខ្ញុំសូមស្វាគមន៍រាល់មតិ យោបល់របស់អស់លោកអ្នកដើម្បីកែលម្អវចនានុក្រមនេះ ក៏ដូចជាវេទិកាអក្សរសាស្ត្រខ្មែរនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ។
ព័ត៌មានបន្ថែមសូមទាក់ទង៖
លោក ស សុខនី (អ្នកសម្របសម្រួល និងចាត់ចែងគម្រោង)
ទូរសព្ទ៖ ០១១ ៧៨៣ ២២០
អ៊ីម៉ែល៖ sorsokny@yahoo.com

