ពុទ្ធសាសនបណ្ឌិត្យ

កិច្ច​ប្រជុំ​បូកសរុប​ពិន្ទុ​ពាន​រង្វាន់​អក្សរ​សិល្ប៍​លើក​ទី​៤

ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំប្រជុំគណៈកម្មការបច្ចេកទេសដើម្បីបូកសរុបពិន្ទុស្នាដៃរកជ័យលាភីរឿងខ្លី និងកំណាព្យរឿងខ្លី ក្នុងពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ឆ្នាំ២០២១ និងកំណត់ប្រធានបទសម្រាប់ឆ្នាំ២០២២។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមណ្ឌិត ថោ គឿន អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការបច្ចេកទេស និងសមាជិក សមាជិកានៃគណៈកម្មការ តាមប្រការ២ នៃសេចក្ដីសម្រេចលេខ១៦ កធស.សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
This email address is being protected from spambots. You need JavaScript enabled to view it.
www.budinst.gov.kh

អត្តសញ្ញាណព្រះពុទ្ធសាសនា និងការប្រតិបត្តិនៅក្រុមប្រាសាទបាកាន្ត

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញស្ដាប់បាឋកថាប្រចាំខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ព្រះពុទ្ធប្រក់នាគ៖ អត្តសញ្ញាណព្រះពុទ្ធសានា និងការប្រតិបត្តិនៅក្រុមប្រាសាទបាកាន្ត"» នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា វេលាម៉ោង៩:០០នាទីព្រឹក ដោយលោក ហ៊ួន សាវង។ 

បាឋកថានេះ វាគ្មិននឹងសាកល្បងលើកបង្ហាញអំពីព្រះពុទ្ធប្រក់នាគ  តាមព្រះពុទ្ធប្រវត្តិ និងពិនិត្យមើលត្រួសៗតាមរយៈបដិមា ដែលលេចឡើងក្នុងសិល្បៈព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនេះ វាគ្មិននឹងបង្ហាញភស្តុតាងព្រះពុទ្ធប្រក់នាគមួយចំនួនដែលរកឃើញ  នៅក្នុងក្រុមប្រាសាទបាកាន្ត និងស្លាកស្នាមនៃការគោរពប្រតិបត្តិ ព្រះពុទ្ធបដិមាប្រក់នាគទាំងនោះតរៀងមក ។

សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

This email address is being protected from spambots. You need JavaScript enabled to view it.

www.budinst.gov.kh

លោកជំទាវ មិន ចណ្ឌីណែត អនុរដ្ឋលេខាធិកាក្រសួងធម្មការជួបពិភាក្សាការងារជាមួយ លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុណបា ប្រចាំព្រះរាជាណាចក្រកម្ពុជា

ព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុណបា ប្រចាំព្រះរាជាណាចក្រកម្ពុជា «លើការងារពង្រឹងកិច្ចសហប្រតិបត្តការ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសាសនា កម្ពុជា-គុណបា» នៅទីស្តីការក្រសួង។

Read more: លោកជំទាវ មិន ចណ្ឌីណែត អនុរដ្ឋលេខាធិកាក្រសួងធម្មការជួបពិភាក្សាការងារជាមួយ លោកជំទាវ...

Page 1 of 122

Flag Counter