ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម សៀ សុភ័ក្រ្ត រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតាជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមហាគ្រួសារមន្រ្តី នៅទីស្ដីការក្រសួង

  • Print

 

 

 

 ព្រឹកថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សៀ សុភ័ក្រ្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតាជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងគ្រួសារមន្រ្តី ដោយលោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានពេទ្យភ្នែកគៀនឃ្លាំង  និងជាប្រធានផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងក្រុមគ្រូពេទ្យភ្នែក ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមហាគ្រួសារមន្រ្តី នៃក្រសួងធម្មការ និងសាសនា ចំនួន៦០០-៧០០នាក់ នៅទីស្ដីការក្រសួង។

  ថ្លែងក្នុងឱកាសនោះដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាមួយនឹងការកោតសរសើរ ដល់លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន និងក្រុមគ្រូពេទ្យភ្នែក ដែលបានពិនិត្យភ្នែក និងវាស់កាត់វ៉ែនតាជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងគ្រួសារមន្រ្តី ដើម្បីចូលរួមក្នុងការកាត់បន្ថយ ពិការភាពក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកបម្រើ ការអភិវឌ្ឍប្រទេសជាតិផងដែរ។ 

ឯកឧត្តមក៏បានបានបន្តទៀតថា៖ ដោយសារការយកចិត្តទុកដាក់ ស្រលាញ់ដល់មន្ត្រី និងក្រុមគ្រួសារក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាព និងអនុញ្ញាត ឲ្យមានការពិនិត្យភ្នែក ចែកវ៉ែនតានេះឡើង។ 

  ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមហាគ្រួសារមន្រ្តី នៃក្រសួងធម្មការ និងសាសនា ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី និងលោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ព្រមក្រុមគ្រូពេទ្យភ្នែក ដែលបានពិនិត្យភ្នែក និងវាស់កាត់វ៉ែនតាដោយឥតគិតថ្លែ។