ពុទ្ធសាសនបណ្ឌិត្យ

ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកជូនសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនប្រជាពលរដ្ឋចំនួន ៥៦១គ្រួសារ

  • Print

ស្រុកកោះអណ្ដែត៖ ព្រឹកថៃ្ងសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះអណ្តែត ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកជូនសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនប្រជាពលរដ្ឋចំនួន ៥៦១គ្រួសារ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកខុទ្ទកាល័យ អភិបាលរងស្រុក អនុប្រធានក្រុមការងារស្រុក ប្រធាន និងអនុប្រធានក្រុមការងារឃុំ លោក លោកស្រីជាសមាជិក សមាជិកា សកម្មជនគណបក្ស មេឃុំនិងសមាជិកក្រុមប្រឹក្សាឃុំទើបជាប់ឆ្នោតថ្មី និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ចំនួនប្រមាណ ៦០០នាក់ច នៅឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។ 

បន្ទាប់ពីលោកស្រី ជុន សុខា មេឃុំធ្លាប្រជុំ  ធ្វើរបាយការណ៍សង្ខេបស្ដីពីស្ថានភាពទូទៅក្នុងឃុំ និងពីជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលកន្លងមក ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាស្រុកកោះអណ្តែត បានមានប្រសាសន៍ថ្លែងអរគុណជាអនេកប្បការជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកបោះឆ្នោតក្នុងឃុំធ្លាប្រជុំ  ដែលបានចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្តជឿទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបានទទួលជ័យជំនះដ៏ត្រចះត្រចង់ ដើម្បីបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់អនាគតសង្គមជាតិតរៀងទៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ប្រជាជនមានសេរីភាព ប្រជាធិបតេយ្យ វឌ្ឍនភាព វិបុលភាពឥតឈប់ឈរ។

  ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវត្រងត្រាប់សេចក្តីអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបន្តចូលរួមចលនាទប់ស្កាត់និងគ្រប់គ្រងកូវីដ-១៩ ដោយត្រូវទៅចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ទី៤ និងទី៥ ជាបន្តទៀត សំដៅពង្រឹងភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ រួមចំណែកបង្កឱកាសខ្លាំងក្លាថែមទៀតដល់ការបើកទូលាយសកម្មភាពសេដ្ឋកិច្ចសង្គមជាតិ ប្រកបដោយប្រក្រតីភាពជាធម្មតាឡើងវិញ។

  ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែកជូននូវអង្ករចំនួន ២៥គីឡូ និងក្រមា១ ក្នុងមួយគ្រួសារ និងបានជូនដល់ប្រជាការពារចំនួន៣០នាក់ ក្រុមការងារឃុំចំនួន០៨នាក់ ក្រុមគ្រូពេទ្យចំនួន០៧នាក់និង ប៉ូលីសចំនួន១០នាក់ ក្នុងមួយនាក់ៗទទួលបាន អង្ករចំនួន ២៥គីឡូ និងថវិកាចំនួនមួយម៉ឺនរៀល។ព្រមទាំងទេយ្យវត្ថុសម្រាប់ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត គឺវត្តរូង វត្តរលួស សិរីមង្គលកស្សបារាម និងតព្រៃធំចាស់ ក្នុងមួយវត្តទទួលបាននូវ៖មីចំនួន២កេះ ទឹកក្រូចចំនួន ២កេះ ទឹកស៊ីអ៊ីវចំនួន១យួរ ទឹកដោះគោចំនួន១០កំប៉ុងស្ករសចំនួន ១០គីឡូក្រាម ត្រីខចំនួន ៣យួរ ទឹកសុទ្ធចំនួន ២កេះ និងអង្ករចំនួន៣ប៉ាវ។