ពុទ្ធសាសនបណ្ឌិត្យ

ពុទ្ធសាសនបណ្ឌិត្យមានរៀបចំកិច្ចប្រជុំមួយរបស់គណៈកម្មការបច្ចេកទេសកែស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៣

កាលពីព្រឹកពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅពុទ្ធសាសនបណ្ឌិត្យមានរៀបចំកិច្ចប្រជុំមួយរបស់គណៈកម្មការបច្ចេកទេសកែស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៣ ក្រោមអធិបតីភាពឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្ដមបណ្ឌិត ថោ គឿន ប្រធានគណៈកម្មការបច្ចេកទេស។ ចំពោះរបៀបវារៈមាន៖

 ១. បូកសរុបពិន្ទុរកជ័យលាភី ផ្នែករឿងខ្លី និងផ្នែកកំណាព្យខ្លី

២. កំណត់ប្រធានបទសម្រាប់ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យ លើកទី៤ ឆ្នាំ២០២១ ដើម្បីដាក់ជូនឯកឧត្ដមរដ្ឋមន្ត្រីពិនិត្យ និងសម្រេច

៣. ពិភាក្សាដើម្បីកែលំអដំណើរការពានរង្វាន់អក្សរសិល្ប៍សម្រាប់ឆ្នាំក្រោយ

ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់លើរបៀបវារៈទាំងបីខាងលើ កិច្ចប្រជុំកំណត់បានជ័យលាភីលេខ១, ២ និង៣ ក្នុងផ្នែករឿងខ្លី និងកំណាព្យខ្លី ព្រមទាំងបានរៀបចំធ្វើកំណត់ហេតុ និងរបាយការណ៍ដើម្បីដាក់ជូនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីពិនិត្យ និងសម្រេច។

សូមអរគុណ

Flag Counter