ពុទ្ធសាសនបណ្ឌិត្យ

ការ​ពិចារ​ណា​រក​ឫស​ពាក្យ​កម្លាយ​ក្នុង​ភាសា​ខ្មែរ

ដោយៈ លោក ហ៊ុន ឈនតេង

ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៩

     កន្លងមកការសិក្សាអំពីពាក្យកម្លាយ ត្រូវបានអ្នកសិក្សាស្រាវជ្រាវជាច្រើនបានលើកឡើង ដែលផ្តោតខ្លាំងលើការផ្នត់និងពាក្យកម្លាយ ។ ផ្ទុយមកវិញ ការពិនិត្យលើពាក្យឫសហាក់នៅមានកម្រិតតិចជាងការសិក្សា ដែលបានលើកមកខាងដើមនេះ ។ ពាក្យឫស ក៏ជាធាតុចាំបាច់មួយនៅក្នុងការសិក្សាពាក្យកម្លាយ ដ្បិតពាក្យឫសបានចូលរួមជាផ្នត់ ដើម្បីបង្កើតបានជាពាក្យកម្លាយ ។ ដូចគ្នានឹងពាក្យទូទៅក្នុងភាសាខ្មែរដែរ ពាក្យឫសនិងពាក្យកម្លាយមួយចំនួនធំជាពាក្យ បន្សល់មកពីភាសាខ្មែរសម័យបុរាណ (សម័យមុនអង្គរ អង្គរ និងសម័យកណ្ដាល...) ។ ពាក្យឫស និងពាក្យកម្លាយមួយចំនួនប្រែប្រួលសូរ សំណេរ និងន័យ ឯពាក្យឫសខ្លះបានបាត់បង់ឬលែងប្រើប្រាស់នាពេលបច្ចុប្បន្ន ចំណែកឯពាក្យឫសខ្លះទៀតក៏បានក្លាយទៅជាបរិវាសព្ទរបស់ពាក្យដទៃទៀត ។ ពាក្យឫសខ្លះមាន ប្រភពមកពីភាសានានាក្នុងអំបូរខ្មែរមន ។

 បាឋកថានេះ និងបង្ហាញជូនលោកអ្នកនូវការពិចារណាលើឬសពាក្យកម្លាយមួយចំនួន ដែលគេមិនសូវ,មិនបានយកចិត្តទុកដាក់ ដោយប្រើប្រាស់វិធីសាស្ត្រ ភាសាវិទ្យាប្រៀបធៀប ។

Flag Counter