ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ ២០១៩ នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមបានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២២០ ស្មើនឹង ៧៧៩ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណធម្មយុត្តិកនិកាយ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនាតាមប្រធានបទ និងមានការនិមន្ត-អញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖
១-ព្រះសង្ឃធម្មកថិកាចារ្យ ៣ ព្រះអង្គ
២-ព្រះសង្ឃចូលរួមស្តាប់ ២១ ព្រះ អង្គ
៣-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៦រូប
-ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា (អធិបតី)
-ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ
-ឯកឧត្តម សារ៉ាយ ឆុន អនុរដ្ឋលេខាធិការ
-ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ
-ឯកឧត្តម ថោ គឿន អនុរដ្ឋលេខាធិការ
-ឯកឧត្តម ផាន់ ច័ន្ទតារា អនុរដ្ឋលេខាធិការ
-ឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយករង
៤-នាយកដ្ឋាន ចូលរួមចំនួន ០៦ គឺ
-នាយកដ្ឋានសាមីចំនួន ១៨រូប (ស្រី០៤រូប)
-នាយកដ្ឋានរដ្ឋបាលទូទៅ ចំនួន ០១រូប
-ពុទ្ធសាសនបណ្ឌិត្យ ចំនួន០១រូប
-នាយកដ្ឋានបុគ្គលិកចំនួន០១រូប ស្រី
-នាយកដ្ឋានពាហិរសាសនា ចំនួន០១រូប ស្រី
-អធិការដ្ឋានចំនួន ០១រូប
៥-អន្តរក្រសួងចំនួ ន៩ក្រសួងx៥ = ៤៥ រូប (ស្រី្ត២៥រូប)
-ក្រសួងមហាផ្ទៃ
-ក្រសួងការពារជាតិ
-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
-ក្រសួងអប់រំ យុវជន និងកីឡា
-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
-ក្រសួងរ៉ែ និងថាមពល
-អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
-អគ្គលេខាធិការដ្ឋានរដ្ឋសភា
៦-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានចាត់បញ្ជូនសីលវន្ត សីលវតីពីវត្តនន្ទមុនី ចំនួន៣០រូប (ស្ត្រី២៦រូប)
៧-សាកលវិទ្យាល័យ
-ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចំនួន ៤០រូប (ព្រះសង្ឃ១០អង្គ, ស្ត្រីចំនួន ៧ រូប)។
-សាកលវិទ្យាល័យបែលធីអន្តរជាតិចំនួន៣០រូប (ស្រី២៣រូប)។
៨-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ២៨រូប (ស្ត្រីចំនួន ២១ រូប)។
សរុបទាំងអស់ ចំនួន ២២៦ អង្គ/នាក់ (ព្រះសង្ឃ២៤អង្គ, ស្រី១០៨រូប)។
សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ទាំងអស់ មេត្តាអនុមោទនាបុណ្យ ដោយចេតនាជ្រះថ្លា!