ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ ២០១៩ នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២១៩ ស្មើនឹង ៧៧៦ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈមហានិកាយ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនាតាមប្រធានបទ និងមានការនិមន្ត-អញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖
១-ព្រះសង្ឃធម្មកថិកាចារ្យ ៣ ព្រះអង្គ
២-ព្រះសង្ឃចូលរួមស្តាប់ ១៧ ព្រះអង្គ
៣-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៦រូប
-ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា (អធិបតី)
-ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ
-ឯកឧត្តម លន់ មុនីរតនា រដ្ឋលេខាធិការ
-ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ
-ឯកឧត្តម ផាន់ ច័ន្ទតារា អនុរដ្ឋលេខាធិការ
-លោកជំទាវ ម៉ែន នារីវុឌ្ឍី ទីប្រឹក្សាក្រសួង
៤-នាយកដ្ឋាន ចូលរួមចំនួន ០៤ គឺ
-នាយកដ្ឋានសាមីចំនួន ១៨រូប (ស្រី០៤រូប)
-នាយកដ្ឋានរដ្ឋបាលទូទៅ ចំនួន ០១រូប
-ពុទ្ធសាសនបណ្ឌិត្យ ចំនួន០១រូប
-នាយកដ្ឋានបុគ្គលិកចំនួន០១រូប
៥-អន្តរក្រសួងចំនួន៧ក្រសួងx៥ = ៣៥ រូប (ស្រី្ត២១រូប)
-ធនាគារជាតិនៃកម្ពុជា
-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-ក្រសួងកិច្ចការនារី
-ក្រសួងអភិវឌ្ឍន៍ជនបទ
-ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
-ក្រសួងបរិស្ថាន
-ក្រសួងព័ត៌មាន
៦-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានចាត់បញ្ជូនសីលវន្ត សីលវតីពីវត្តចង្រ្កានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ចំនួន៣០រូប (ស្ត្រី២៧រូប)
៧-សាកលវិទ្យាល័យ
-ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចំនួន ៣០រូប (ព្រះសង្ឃ៦អង្គ, ស្ត្រីចំនួន ៩ រូប)។
៨-សីលវន្តសីលវតីវត្តសន្តិវន្ត ភ្នំអដ្ឋរស្ស ចំនួន ១៥រូប (ស្ត្រីចំនួន ១២ រូប)។
៩-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៤១រូប (ស្ត្រីចំនួន ៣២ រូប)។
សរុបទាំងអស់ ចំនួន ១៨៤ អង្គ/នាក់ (ព្រះសង្ឃ ២០ អង្គ, ស្រី ១០៦ រូប)។
សូមអនុមោទនាបុណ្យ!!!