កិច្ចប្រជុំការងារ

  • Print

កាលពីព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វលាម៉ោង៩:៣០នាទីព្រឹក នៅពុទ្ធសាសនបណ្ឌិត្យ មានរៀបចំប្រជុំការងារតាមប្រកាសលេខ៨៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ កិច្ចប្រជុំបានដំណើរការទៅក្រោមអធិបតីភាពឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានអនុគណៈកម្មការ ព្រមទាំងឯកឧត្ដមបណ្ឌិត ថោ គឿន អនុប្រធានអនុគណៈកម្មការ, ឯកឧត្ដម សន ប៊ុនហួរ សមាជិក, លោក សាន សម្ផស្ស អគ្គនាយករង និងលោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ។

នេះជាកិច្ចប្រជុំលើកទី៧ ដើម្បីពិនិត្យ និងពិភាក្សាឯកសារព្រាងការរៀបចំ និងការប្រព្រឹត្តទៅរបស់ពុទ្ធសាសនបណ្ឌិត្យ។

កិច្ចប្រជុំបានបញ្ចប់ទៅនៅម៉ោង ១១:៣០នាទី នាថ្ងៃខែដដែល ប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

This email address is being protected from spambots. You need JavaScript enabled to view it.

www.budinst.gov.kh