ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញគោរពព្រះវិញ្ញាក្ខន្ធព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសគម្រប់ខួប៨ឆ្នាំ

ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញគោរពព្រះវិញ្ញាក្ខន្ធព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសគម្រប់ខួប៨ឆ្នាំ នៃការយាងសោយទីវង្គត់របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ - ១៥ តុលា ២០២០) ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងធម្មការនិងសាសនា សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមបានយាងសោយនូវបរមសុខ ក្នុងសុគតិភព និងសូមឱ្យកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍។

Flag Counter