ពិធីប្រកាសតែងតាំងឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជាឧត្តមប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធីបតីសម្ដេចព្រះមហាសុមេធាធិបតីនិងជាឧត្តមប្រឹក្សាអមថេរសភានៃពុទ្ធសាសនានៃព្រះរាជាណាចក្រ កម្ពុជា

  • Print

នារសៀលថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជាឧត្តមប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធីបតីសម្ដេចព្រះមហាសុមេធាធិបតីនិងជាឧត្តមប្រឹក្សាអមថេរសភានៃពុទ្ធសាសនានៃព្រះរាជាណាចក្រ កម្ពុជា និងមានការយាងនិមន្ត អញ្ជើញចូលរួមពី សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះនាយករង សម្តេច ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយកខុទ្ទកាល័យ ឯកឧត្តមអគ្គនាយក ឯកឧត្តមអភិបាលខេត្ត។ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមក្រសួងធម្មការនិងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សូមចូលរួមអបអរសាទរចំពោះឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលទទួលបានការតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសង្ឃរាជាធីបតី សម្ដេចព្រះមហាសុមេធាធិបតី និងជាឧត្តមប្រឹក្សាអមថេរសភានៃពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា៖ដោយដើរតាមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា  ជាប្រមុខ យើងអាចសង្កេតឃើញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងសេដ្ឋកិច្ច និងសង្គមកិច្ច ដែលក្នុងនោះការប្រតិបត្តិតាមបែបសាសនាក៏ត្រូវបានជ្រោមជ្រែង និងលើកតម្កើនផងដែរ ជាពិសេស គឺព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរអស់បីដួងចិត្តចំពោះការខិតខំប្រឹងប្រែង និងទឹកចិត្តសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនារបស់ឯកឧត្តមកិត្តិបណ្ឌិតដែលលះបង់អស់នូវបញ្ញាស្មារតីនិងធនធានផ្ទាល់ខ្លួនយ៉ាងសន្ធឹកសន្ធាប់ដើម្បី សម្រេចបាននូវសមិទ្ធផលជាច្រើនរួមមានការកសាងព្រះវិហារកុដិ ឧបដ្ឋានសាលា  និងសមិទ្ធផលនានាតាមវត្តអារាមនានាគ្រប់រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា នៅព្រះរាជា ណាចក្រកម្ពុជា ឱ្យកាន់តែខ្ពង់ខ្ពស់ឧត្តុងឧត្តមថែមមួយកំរិតទៀត ។ក្រៅពីវិស័យពុទ្ធចក្រឯកឧត្តមកិត្តិបណ្ឌិត ក៏បានយ៉ាងសកម្មភាពក្នុងការកសាង និងលើកស្ទួយកិត្យានុភាពលើវិស័យអាណាចក្ររួមមាន សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ ប្រឡាយ ស្ពាន លូ ស្រះទឹក និងសមិទ្ធផលជាច្រើនទៀតផងដែរ។