ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករចំនួន ២.៥តោន របស់ លោកគ្រូគង្វាល គីមប៊ីយុងក្យូ ជាគ្រូគង្វាលព្រះវិហារសំលេងនៃសេចក្ដីសង្ឃឹម និងជានាយកមជ្ឈមណ្ឌលសំលេងនៃសេចក្ដីសង្ឃឹម

ព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករចំនួន ២.៥តោន របស់ លោកគ្រូគង្វាល គីមប៊ីយុងក្យូ ជាគ្រូគង្វាលព្រះវិហារសំលេងនៃសេចក្ដីសង្ឃឹម និងជានាយកមជ្ឈមណ្ឌលសំលេងនៃសេចក្ដីសង្ឃឹម  ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលកំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូគង្វាល គីមប៊ីយុងក្យូ ព្រមទាំងសហការី ដែលតែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យសាសនាក្នុងការផ្ដល់នូវសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ចំពោះក្រសួងក៏ដូចជាការងារមនុស្សធម៌ផងដែរ។

Flag Counter